សម្តេចតេជោ ៖ ទោះកម្ពុជា ជួបបញ្ហាព្រំដែន តែមិនបានប៉ះពាល់ដល់ការ វិនិយោគ របស់ក្រុមហ៊ុនបរទេស

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ទោះបីជាជួបបញ្ហាព្រំដែនរវាងកម្ពុជានិងថៃក៏ពិតមែន ប៉ុន្តែរាល់ការវិនិយោគនៅកម្ពុជាមិនបានធ្វើឱ្យប៉ះពាល់ឡើយ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោបានឱ្យដឹងក្រោយសម្តេចតេជោ អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd បានរំលឹកថា ជំនួបចុងក្រោយរបស់លោកជាមួយសម្ដេចតេជោប្រធានព្រឹទ្ធសភា គឺនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ដែលពេលនោះ មិនទាន់មានការផ្ទុះឡើង នៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃនោះទេ ។ លោកបានលើកឡើងថា បើទោះបីជាយ៉ាងណាក៏ដោយជម្លោះព្រំដែនកម្ពុជា-ថៃ បានប៉ះពាល់ខ្លះដល់ការដឹកជញ្ជូន ក៏ប៉ុន្តែមិនបានប៉ះពាល់ដល់ដំណើររបស់ក្រុមហ៊ុន Minebea នោះទេ។ ដោយក្រុមហ៊ុននៅតែបន្តភាពរឹងមាំនៅក្នុងប្រទេសកម្ពុជា ក្នុងការថែរក្សាអ្នកវិនិយោគ។ អគ្គនាយកក្រុមហ៊ុនរូបនេះ ក៏បានលើកឡើងអំពីវឌ្ឍនភាព របស់ក្រុមហ៊ុន Minebea ដែលមកដល់ពេលនេះ ក្រុមហ៊ុនបានបើករោងចក្រពីរកន្លែង ហើយនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅខេត្តពោធិ៍សាត់ ដែលបានចូលរួមចំណែក នៅក្នុងការបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាច្រើនអ្នកផងដែរ។ លោកបញ្ជាក់ទៀតថា នៅខេត្តពោធិ៍សាត់ក្រុមហ៊ុនកំពុងបង្កើតរោងចក្រថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ។ ប្រធានក្រុមហ៊ុនបានលើកឡើងថា ការវិនិយោគនៅកម្ពុជា គឺជាការវិនិយោគដ៏ទុកចិត្ត … Continue reading សម្តេចតេជោ ៖ ទោះកម្ពុជា ជួបបញ្ហាព្រំដែន តែមិនបានប៉ះពាល់ដល់ការ វិនិយោគ របស់ក្រុមហ៊ុនបរទេស