ក្រសួងអប់រំ ណែនាំឱ្យផ្អាកបណ្តោះអាសន្ន ការធ្វើអាជីវកម្មថតចម្លង ចម្លើយវិញ្ញាសា ឬសំណៅឯកសារពាក់ព័ន្ធ នឹងការប្រឡងបាក់ឌុប

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យផ្អាកបណ្តោះអាសន្ន ការធ្វើអាជីវកម្មថតចម្លង ចម្លើយវិញ្ញាសា ឬសំណៅឯកសារពាក់ព័ន្ធ នឹងការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខ។ នេះបើយោងតាមសេចក្ដីណែនាំ ស្ដីពី ការអនុវត្តភារកិច្ច របស់អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចេញផ្សាយដោយ ក្រសួងអប់រំ ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ប្រកបដោយសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ ។ ពិសេស គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានសម្រាប់បេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជន។ ក្រសួងអប់រំ គូសបញ្ជាក់ថា «ចាត់កម្លាំងទប់ស្កាត់ការថតចម្លងសំណៅឯកសារផ្សេងៗ ពាក់ព័ន្ធនឹងការប្រឡង តាមគ្រប់រូបភាព និងបាតុភាពមិនប្រក្រតីនានា ដែលកើតឡើងជាយថាហេតុ ដោយផ្អាកជាបណ្តោះអាសន្ននូវការធ្វើអាជីវកម្ម ថតចម្លងចម្លើយវិញ្ញាសា ឬ សំណៅឯកសារនានាពាក់ព័ន្ធនឹងការប្រឡង ការធ្វើអាជីវកម្មអ៊ីនធឺណិត និង ឧបករណ៍អេឡិចត្រូនិកផ្សេងៗ នៅទីតាំងបរិវេណមណ្ឌលប្រឡង និងទប់ស្កាត់ការលក់នូវចម្លើយវិញ្ញាសា ឬ … Continue reading ក្រសួងអប់រំ ណែនាំឱ្យផ្អាកបណ្តោះអាសន្ន ការធ្វើអាជីវកម្មថតចម្លង ចម្លើយវិញ្ញាសា ឬសំណៅឯកសារពាក់ព័ន្ធ នឹងការប្រឡងបាក់ឌុប