កម្ពុជា-ឥណ្ឌូណេស៊ី បង្កើនប្រតិបត្តិការ អនុវត្តច្បាប់ និងបណ្ដុះបណ្ដាលជំនាញ
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីអារីហ្វ ហាវ៉ាស់ អូហ្គូសេណូ បានឯកភាពរុញឆ្ពោះទៅមុខបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសក្នុងបរិបទថ្មី ដល់មន្ត្រីនគរបាលជាតិកម្ពុជា ។ ក្នុងជំនួបជាមួយលោក ស សុខា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក អារីហ្វ ហាវ៉ាស់ អូហ្គូសេណូ បានថ្លែងថា ផ្អែកលើលទ្ធផល នៃកិច្ចសហប្រតិបត្តិការកន្លងមក និង ស្របតាមស្មារតី នៃកិច្ចព្រមព្រៀងទ្វេភាគី នៅពាក់កណ្ដាលឆ្នាំ២០២៦នេះ ឥណ្ឌូនេស៊ីនឹងរៀបចំការ បណ្ដុះបណ្ដាលជំនាញសំខាន់ៗ៣ ដល់មន្ត្រីនគរបាលកម្ពុជា រួមមាន ៖ ជំនាញពាក់ព័ន្ធបច្ចេកទេសកោសល្យវិច័យ , ជំនាញស៊ើបអង្កេតហិរញ្ញវត្ថុ និងជំនាញពាក់ព័ន្ធឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដោយការបណ្ដុះបណ្ដាល អាចនឹងធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី និងក៏អាចមានការបញ្ជូនគ្រូឥណ្ឌូណេស៊ី មកបណ្ដុះបណ្ដាលនៅកម្ពុជា។ ក្នុងក្របខណ្ឌកិច្ច សហប្រតិបត្តិការអនុវត្តច្បាប់ អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ថ្លែងអំណរគុណ លោក ស សុខា ដែលបានផ្ដល់ការ សម្របសម្រួលលើការពន្លឿននីតិវិធីបញ្ជូនជនជាតិឥណ្ឌូនេស៊ីរងគ្រោះពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា , … Continue reading កម្ពុជា-ឥណ្ឌូណេស៊ី បង្កើនប្រតិបត្តិការ អនុវត្តច្បាប់ និងបណ្ដុះបណ្ដាលជំនាញ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed