អង្គការយូណេស្កូ បន្តគាំទ្រការវាយតម្លៃការសិក្សា របស់សិស្សថ្នាក់បឋមសិក្សា ក្រោមកម្មវិធីការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីសមមូលអប់រំមូលដ្ឋាន

ភ្នំពេញ ៖ អង្គការយូណេស្កូ បានបន្តគាំទ្រការវាយតម្លៃការសិក្សា របស់សិស្សថ្នាក់បឋមសិក្សាក្រោមកម្មវិធី STEPCam ការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីសមមូលអប់រំមូលដ្ឋាន។ ជាក់ស្ដែង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Flavio Bonetti ប្រធានការិយាល័យ និងជាតំណាងអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា និងសហការី។ ក្នុងឱកាសនេះ លោក ប្រធានអង្គការយូណេស្កូ បានលើកឡើងថា អង្គការយូណេស្កូ បាននិងកំពុងសហការជាមួយក្រសួងយ៉ាងសកម្ម លើការធ្វើបច្ចុប្បន្នភាពគោល នយោបាយគ្រូបង្រៀន ដើម្បីដាក់បង្ហាញផ្លូវការនាឱកាសទិវាគ្រូបង្រៀន ព្រមទាំងការគាំទ្រ ដំណាក់កាលអនុវត្តក្របខ័ណ្ឌសមត្ថភាពបច្ចេកវិទ្យានិងបញ្ញាសិប្បនិម្មិត (ICT/AI) សម្រាប់គ្រូបង្រៀន និង EdTech។ ជាមួយគ្នានេះ យូណេស្កូ បានបន្តគាំទ្រការវាយតម្លៃការសិក្សារបស់សិស្សថ្នាក់បឋមសិក្សាក្រោមកម្មវិធី STEPCam ការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីសមមូលអប់រំមូលដ្ឋាន (BEEP) ដោយសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជួយយុវជនបោះបង់ការសិក្សាឱ្យទទួលបានវិញ្ញាបនបត្រ ព្រមទាំងកម្មវិធីអក្ខរកម្មនៅតាមរោងចក្រផងដែរ។ បន្ថែមលើនេះ … Continue reading អង្គការយូណេស្កូ បន្តគាំទ្រការវាយតម្លៃការសិក្សា របស់សិស្សថ្នាក់បឋមសិក្សា ក្រោមកម្មវិធីការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីសមមូលអប់រំមូលដ្ឋាន