‎​ក្រសួងព័ត៌មាន៖ CNA ផ្សាយព័ត៌មានខ្វះការផ្ទៀងផ្ទាត់ លើករណីកញ្ញា Siti Aishah បង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់កិត្តិយសកម្ពុជា

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះថា ផ្អែកលើលទ្ធផលផ្លូវការ នៃកិច្ចប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ និងរហ័សទាន់ពេលវេលា របស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ករណីកញ្ញា Siti Aishah Siregar សញ្ជាតិសិង្ហបុរី ត្រូវបានដោះស្រាយ និងបញ្ជាក់យ៉ាងច្បាស់លាស់ថា គ្មានទេការពាក់ព័ន្ធនឹងការជួញដូរមនុស្ស ឬពុំមានករណីបទល្មើសឆបោកណាមួយ កើតឡើងដូចការរាយការណ៍ ក្នុងសារព័ត៌មានក្រៅប្រទេសមួយចំនួនឡើយ។ ក្នុងនោះលោកអ្នកនាំពាក្យ បញ្ជាក់ថា រីឯការពិតនោះវិញ គឺថាសាម៉ីខ្លួនបានធ្វើដំណើរ មកកាន់ប្រទេសកម្ពុជាដោយស្ម័គ្រចិត្ត ដើម្បីដោះស្រាយវិបត្តិផ្លូវចិត្ត និងបញ្ហាសម្ពាធគ្រួសារផ្ទាល់ខ្លួន។ ក្រៅពីរបាយការណ៍ច្បាស់ការណ៍ របស់សមត្ថកិច្ចកម្ពុជា សាម៉ីខ្លួន តាមរយៈសារវីដេអូ បានអះអាងច្បាស់ៗថា គ្មាននរណាម្នាក់បង្ខិតបង្ខំ លួងលោម ឬប៉ះពាល់ដល់សុវត្ថិភាពរបស់នាងឡើ​យ ចាប់តាំងពីពេលដែលនាងបានមកដល់ប្រទេសកម្ពុជា។ «ទាក់ទងនឹងករណីនេះ យើងបានសង្កេតឃើញថា នៅក្នុងដំណាក់កាលដំបូងនៃការរាយការណ៍ ស្ថាប័នព័ត៌មានអន្តរជាតិ Channel NewsAsia (CNA) បានប្រញាប់ប្រញាល់ចុះផ្សាយព័ត៌មាន ដោយដកស្រង់យកតែការអះអាងម្ខាង និងប្រភពនៃការសង្ស័យ ជាមួយការអំពាវនាវរបស់ក្រុមគ្រួសារ (ការបញ្ចេញមតិលើបណ្តាញសង្គម) មកធ្វើជាសាច់រឿងក្នុងការផ្សាយ ដោយទាញភ្ជាប់ទៅនឹងរូបភាព អវិជ្ជមាននៃការជួញដូរមនុស្ស … Continue reading ‎​ក្រសួងព័ត៌មាន៖ CNA ផ្សាយព័ត៌មានខ្វះការផ្ទៀងផ្ទាត់ លើករណីកញ្ញា Siti Aishah បង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់កិត្តិយសកម្ពុជា