រតនគិរី ៖ កម្ពុជា បានប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ជនស៊ីវិល និងអំពាវនាវឱ្យពិភពលោករួមគ្នា បញ្ចប់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោម ។ ក្នុងឱកាសអញ្ជើញចុះពិនិត្យសកម្មភាពស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការជំនួយ នៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) នៅស្រុកកូនមុំ ខេត្តរតនគិរី នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ពីខេត្តរតនគិរីថា កម្ពុជាសូមប្រកាសប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងបន្សល់ទុក នូវផលប៉ះពាល់យូរអង្វែងរាប់ជំនាន់ ។ លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រាប់បែកចង្កោម និងយល់ច្បាស់អំពីទុក្ខវេទនា ការបាត់បង់អាយុជីវិត ពិការភាព និងផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ជាក់ស្តែង កាលពីឆ្នាំ២០២៥ ទាហានថៃ បានប្រើប្រាស់ គ្រាប់បែកចង្កោមវាយប្រហារ ចូលក្នុងទឹកដីកម្ពុជា ទាំងតំបន់សមរភូមិ និងតំបន់ជនស៊ីវិល ដែលបង្កការគំរាមកំហែង រយៈពេលវែង ដល់អាយុជីវិតប្រជាពលរដ្ឋ និងបង្កើនបន្ទុកបន្ថែមដល់រាជរដ្ឋាភិបាលកម្ពុជា។ លោកទេសរដ្ឋមន្ត្រី … Continue reading កម្ពុជា អំពាវនាវ ឱ្យពិភពលោករួមគ្នា បញ្ចប់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោម
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed