សម្តេចតេជោ ៖ អតីតនាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សារដ្ឋចិន រួមចំណែកយ៉ាងសំខាន់ លើកកម្ពស់ ចំណងមិត្តភាពដែកថែប

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ថា លោក Zhu Rongji អតីតនាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ ចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ទៅវិញ ទៅមករវាងប្រជាជាតិទាំងពីរ ។ ក្នុងសាររំលែកទុក្ខផ្ញើជូនលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ចំពោះមរណភាពលោក Zhu Rongji ក្នុងជន្មាយុ៩៨ឆ្នាំ សម្តេចតេជោមានប្រសាសន៍ថា លោក Zhu Rongji គឺជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយ រូបរបស់បក្ស និងរដ្ឋ ហើយក៏ជារដ្ឋបុរស ដ៏វិសេសវិសាល។ ការរួមចំណែកជាប្រវត្តិសាស្ត្ររបស់លោកក្នុងការកែទម្រង់ សេដ្ឋកិច្ចរបស់ប្រទេសចិន និងការធ្វើសមាហរណកម្ម ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោក បានបន្សល់ទុកនូវកេរដំណែលដែលមិនអាចបំភ្លេចបាន។ សម្តេចតេជោមានប្រសាសន៍បន្ថែមថា សម្រាប់កម្ពុជា លោក Zhu Rongji គឺជាមិត្តដ៏គួរឱ្យទុកចិត្ត និងយូរអង្វែង ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការផ្តល់ ផលប្រយោជន៍ទៅវិញ ទៅមករវាងប្រជាជាតិទាំងពីរ ។ … Continue reading សម្តេចតេជោ ៖ អតីតនាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សារដ្ឋចិន រួមចំណែកយ៉ាងសំខាន់ លើកកម្ពស់ ចំណងមិត្តភាពដែកថែប