លោក ហង់ជួន ណារ៉ុន ណែនាំបច្ចេកទេស កំណែដល់ប្រធាន អនុប្រធានមណ្ឌល លើសន្លឹកកិច្ចការបេក្ខជន

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានណែនាំបច្ចេកទេស កំណែដល់ប្រធាន អនុប្រធានមណ្ឌលកំណែ លើសន្លឹកកិច្ចការ របស់បេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំ ស្តីពី ការណែនាំបច្ចេកទេសកំណែ និងបែងចែកភារកិច្ចដំណើរការកំណែ ដល់ប្រធាន អនុប្រធានមណ្ឌលកំណែ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន បានលើកឡើងថា ក្រសួងបានរៀបចំមណ្ឌល កំណែចំនួន១០មណ្ឌល នៅរាជធានីភ្នំពេញ ។ ដើម្បីធានាដំណើរការកំណែ ប្រព្រឹត្តទៅដោយរលូន និងមានសុក្រឹតភាព ក្រសួងបានពិនិត្យ និងបំពេញបន្ថែមនូវយន្តការ ការងារមួយចំនួន របស់គណៈកម្មការក្រុមមុខវិជ្ជា ដោយផ្តោតលើការ ពិនិត្យកិច្ចការដំបូង , ការពិនិត្យនិងផ្ទៀងផ្ទាត់សន្លឹកកិច្ចការបេក្ខជនលើកទី២ , ការកាត់ក្បាលសន្លឹកកិច្ចការបេក្ខជន , ការរៀបចំនិងការចុះអក្សរសម្ងាត់ , ការចុះអក្សរសម្ងាត់និងលេខរៀងបន្ត , ការបញ្ចេញដុំកិច្ចការ , ការពង្រឹងយន្តការងាររបស់ក្រុមនីមួយៗ និងជំហាននៃការអនុវត្តការងារផងដែរ។ រដ្ឋមន្រ្តីបន្ថែមថា … Continue reading លោក ហង់ជួន ណារ៉ុន ណែនាំបច្ចេកទេស កំណែដល់ប្រធាន អនុប្រធានមណ្ឌល លើសន្លឹកកិច្ចការបេក្ខជន