លោក ស៊ីន ចាន់សិរីវុត្ថា ៖ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាកំពុងពន្លឿន យុទ្ធសាស្ត្រស្នូល តភ្ជាប់ផ្លូវអាកាស
ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលលោក ស៊ីន ចាន់សិរីវុត្ថាបានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា (អ៊ែរ ខេមបូឌា / Air Cambodia -K6) កំពុងពន្លឿនយុទ្ធសាស្ត្រស្នូល ដើម្បីជំរុញអនាគតនៃការតភ្ជាប់ផ្លូវអាកាស ពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា ។ លោក ស៊ីន ចាន់សិរីវុត្ថា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ថា ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ ខេមបូឌា កំពុងពន្លឿនការអនុវត្តយុទ្ធសាស្ត្រស្នូលពីរ គឺការធ្វើទំនើបកម្ម និងពិពិធកម្មកងយន្តហោះ និងការពង្រីកបណ្តាញហោះហើរ ដែលជាគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រដ៏សំខាន់សំដៅលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពប្រតិបត្តិការ បង្កើនគុណភាពសេវាកម្ម និងបទពិសោធន៍ធ្វើដំណើររបស់អ្នកដំណើរ ព្រមទាំងពង្រឹងការតភ្ជាប់ផ្លូវអាកាសរបស់កម្ពុជា ទៅកាន់ទីផ្សារគោលដៅសំខាន់ៗទាំងក្នុងតំបន់ និងអន្តរជាតិឱ្យកាន់តែទូលំទូលាយ ងាយស្រួល រលូន និងមានប្រសិទ្ធភាព។ លោកថា ការវិវត្តជាយុទ្ធសាស្ត្រនេះ មិនត្រឹមតែរួមចំណែកពង្រឹងសមត្ថភាពប្រកួតប្រជែង និងគាំទ្រកំណើនរយៈពេលវែងរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការសម្រេចអាទិភាពអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និង វិនិយោគ ការលើកកម្ពស់វិស័យទេសចរណ៍ និងការធ្វើសមាហរណកម្មកម្ពុជា ឱ្យកាន់តែស៊ីជម្រៅទៅក្នុងបណ្តាញសេដ្ឋកិច្ច និងការតភ្ជាប់ទាំងក្នុងតំបន់ និងសកលលោក។ អ្នកនាំពាក្យរៀបរាប់ថា … Continue reading លោក ស៊ីន ចាន់សិរីវុត្ថា ៖ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាកំពុងពន្លឿន យុទ្ធសាស្ត្រស្នូល តភ្ជាប់ផ្លូវអាកាស
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed