លោក ស សុខា បញ្ជាឱ្យចុះស្រាវជ្រាវ ករណីប៉ូលីសចរាចរណ៍ ទារលុយ៥០០ដុល្លារ ពីជនបរទេស

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឱ្យមន្រ្តីជំនាញ ចុះស្រាវជ្រាវ និងស៊ើបអង្កេតក្នុងករណីផ្សព្វផ្សាយថា ប៉ូលីសចរាចរណ៍ទារលុយ ពីជនបរទេស៥០០ដុល្លារ ដែលបានធ្វើដំណើរពីខេត្តកំពត មករាជធានីភ្នំពេញ ។ ការលើកឡើង របស់អ្នកនាំពាក្យរងបែបនេះ បន្ទាប់ពីមានបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកបានផ្សាយថា មានជនបរទេសបុរស-នារី២នាក់ បានធ្វើដំណើរមកពីខេត្តកំពត ដើម្បីចូលរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានប៉ូលីសចរាចរណ៍តម្រូវឱ្យបង់ប្រាក់ ចំនួន៥០០ដុល្លារ ទោះបីជាជនបរទេសទាំង២នាក់នេះ មានត្រឹម១៣៨ដុល្លារក្នុងប៉ុណ្ណោះ ក៏ត្រូវឱ្យបង់លុយដែរ បើទោះជាពួកគាត់ទាំង២នាក់យំសូមអង្វករក៏ដោយ ក៏មិនលើកលែងដែរ ។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា ចំពោះភាពមិនប្រក្រតីណាមួយ កើតឡើងពីមន្រ្តីនគរបាលចរាចរណ៍ នៅតាមគ្រប់គោលដៅនៅទូទាំងប្រទេស គឺមិនផុតពីក្រសែភ្នែករបស់លោក ស សុខា ឡើយ ។ ជាក់ស្តែង ករណីមានការផ្សព្វផ្សាយកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ ក្រោយទទួលបានព័ត៌មានប្រមុខមហាផ្ទៃ បានចេញបទបញ្ជាឱ្យមន្រ្តីជំនាញ ចុះស្រាវជ្រាវរកហេតុផលភ្លាមៗតែម្តង … Continue reading លោក ស សុខា បញ្ជាឱ្យចុះស្រាវជ្រាវ ករណីប៉ូលីសចរាចរណ៍ ទារលុយ៥០០ដុល្លារ ពីជនបរទេស