សម្តេចធិបតី ៖ ភាពជោគជ័យ វិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន និងរីកចម្រើន
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រ ដែលបើកនោះឡើយ ។ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC» របស់ក្រុមហ៊ុន ធី អេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា រោងចក្រផ្គុំដំឡើងរថយន្តថ្មីនេះ ជាការវិនិយោគ និងគ្រប់គ្រងប្រតិបត្តិការដោយកូនខ្មែរ ១០០% ដោយមានសមត្ថភាពផ្គុំដំឡើងរថយន្តបានប្រមាណ ២ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ក្នុងទម្រង់ CKD (Completely Knocked Down) សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ៩០% និងនាំចេញ ១០% ព្រមទាំងបានបង្កើតការងារជំនាញបច្ចេកទេសជូនប្រជាពលរដ្ឋកម្ពុជាចំនួន ២៥០ នាក់។ សម្តេចធិបតីបន្តថា វត្តមាននៃរោងចក្រនេះ បានឆ្លុះបញ្ចាំងពីការបោះជំហានជោគជ័យថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្នុងការធ្វើបរិវត្តកម្ម វិស័យឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម (ពឹងផ្អែកលើកម្លាំងពលកម្ម) … Continue reading សម្តេចធិបតី ៖ ភាពជោគជ័យ វិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន និងរីកចម្រើន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed