លោក ប៉ែន បូណា ៖ ក្រុមប្រឆាំងមិន ដែលជួយការពារ ទឹកដីកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានលើកឡើងថា ក្រុមប្រឆាំងជ្រុលនិយម នៅក្រៅប្រទេសមួយក្តាប់តូច មិនដែលបានជួយការពារទឹកដី ពីការឈ្លានពានពីសំណាក់យោធាថៃនោះទេ ប៉ុន្តែបែរជាខិតខំស្រែកក្តែងៗជារៀងរាល់ថ្ងៃថា កម្ពុជាបាត់ដីឬកាត់ដីឱ្យថៃទៅវិញ ។ ការលើកឡើងបែបនេះ របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដោយសារមានក្រុមប្រឆាំងជ្រុលនិយម មួយចំនួនពីក្រៅប្រទេស បន្តចោទ ប្រកាន់ខុសការពិត អំពីដំណើរការនៃការដោះស្រាយ វិវាទព្រំដែនសមុទ្រនិងព្រំដែនគោករវាងកម្ពុជា-ថៃ ។ ចំពោះការចោទប្រកាន់នេះលោក ប៉ែន បូណា តាមរយៈសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦បានបញ្ជាក់គោលជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាព្រំដែនថា គោលបំណងចម្បងបំផុតរបស់កម្ពុជា គឺសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។ លោកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់ប្រជាជាតិខ្មែរយ៉ាងច្បាស់លាស់ជាថ្មីម្តងទៀត កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ថា សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យប្រទេសណាទេ ប៉ុន្តែ ជាកិច្ចព្រមព្រៀងឈប់បាញ់គ្នាដើម្បីបញ្ចៀសទុក្ខវេទនារបស់ប្រជាពលរដ្ឋដោយងាកទៅប្រើយន្តការច្បាប់អន្តរជាតិនិងការទូតជាជំនួសវិញ។ អ្នកនាំពាក្យបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងតវ៉ាគ្រប់ពេលវេលានិងគ្រប់មធ្យោបាយសន្តិវិធី តាមរយៈការងារការទូតនិងច្បាប់អន្តរជាតិ ដើម្បីការពារដែនអធិបតេយ្យ … Continue reading លោក ប៉ែន បូណា ៖ ក្រុមប្រឆាំងមិន ដែលជួយការពារ ទឹកដីកម្ពុជា