លោក ស សុខា ៖ ៤ ចំណុច នាំឱ្យពិភពលោក មានកំណើន Online Scams

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានរំលេចមូលហេតុចម្បង៤ចំណុច នាំឱ្យពិភពលោកមានកំណើន Online Scams និងប្រកាសគម្រោងបង្កើត មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងវេទិកាកម្រិតខ្ពស់នៃសន្និសីទអន្តរជាតិ ស្ដីពី ការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ស សុខា បានរំលេចពីមូលហេតុចម្បងចំនួន៤ ដែលនាំឱ្យមានកំណើនបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅលើពិភពលោក រួមទាំងប្រទេសកម្ពុជា។ បើតាមរដ្ឋមន្រ្តី មូលហេតុចម្បងនោះ រួមមាន ១-មធ្យោបាយ នៃការប្រព្រឹត្តបទល្មើសមានភាពងាយស្រួល ដោយគ្រាន់តែមានប្រព័ន្ធអ៊ីនធឺណិត និងឧបករណ៍អេឡិចត្រូនិចមួយ , ២-ភាពចន្លោះប្រហោងនៃច្បាប់និងយុត្តាធិការរវាងប្រទេសនីមួយៗ , ៣-ការចំណាយដើមទុនតិចទទួលបានផលច្រើន និង៤-ការផ្លាស់ប្តូរទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋ និងការធ្វើពាណិជ្ជកម្មដោយផ្ទាល់ទៅជាការទំនាក់ទំនងនិងទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល និងរូបិយប័ណ្ណគ្រីបតូ។ ប្រឈមមុខនឹងបញ្ហានេះ លោក ស សុខា បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត … Continue reading លោក ស សុខា ៖ ៤ ចំណុច នាំឱ្យពិភពលោក មានកំណើន Online Scams