លោក ប៉ែន បូណា ៖ សេចក្តីប្រកាសទីក្រុងភ្នំពេញ គ្របដណ្តប់លើការសម្របសម្រួលការអនុវត្តច្បាប់

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា សេចក្តីប្រកាសទីក្រុងភ្នំពេញបានគ្របដណ្តប់លើការសម្របសម្រួលការអនុវត្តច្បាប់ និងការកាត់ផ្តាច់រំហូរហិរញ្ញវត្ថុខុសច្បាប់ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ហើយ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ និងបានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ដោយបានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធផ្សេងទៀត។ អ្នកនាំពាក្យបន្តថា សេចក្តីប្រកាសទីក្រុងភ្នំពេញមាន១១ចំណុច ៖ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ , កាត់ផ្ដាច់ច្រវាក់ឧក្រិដ្ឋកម្ម , រារាំង និងប្រមូលត្រឡប់មកវិញនូវផលនៃបទល្មើស , ទាញយកប្រយោជន៍ពីនវានុវត្តន៍បច្ចេកវិទ្យា , ពង្រឹងក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ , កសាងសមត្ថភាពនិងភាពធន់ , ពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន , គាំពារការការពារជនរងគ្រោះដោយការជួញដូរមនុស្ស និងជនងាយរងគ្រោះ , … Continue reading លោក ប៉ែន បូណា ៖ សេចក្តីប្រកាសទីក្រុងភ្នំពេញ គ្របដណ្តប់លើការសម្របសម្រួលការអនុវត្តច្បាប់