សម្តេចតេជោអះអាងជាថ្មី ធ្វើការជិតស្និទ្ធ ជាមួយប្រធានាធិបតីចិន
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានប្តេជ្ញាអះអាងជាថ្មី ក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតីសាធារដ្ឋប្រជាមានិតចិន ។ ក្នុងសារលិខិតផ្ញើជូនអគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន លោកស៊ី ជិនពីង ក្នុងខួបលើកទី៧៧ បង្កើតសាធារណរដ្ឋប្រជាមានិតចិន (PRC) សម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះថ្នាក់ដឹកនាំ នៃសាធារណរដ្ឋប្រជាមានិតចិន គ្រប់ជំនាន់ដែលតែងតែបង្ហាញ នូវចក្ខុវិស័យដ៏អស្ចារ្យ ភាពធន់ និងការប្តេជ្ញាដ៏មោះមុត ចំពោះសុខុមាលភាពប្រជាជន និងការស្តារភាពរុងរឿងរបស់ជាតិឡើងវិញ។ សម្តេចតេជោបន្តថា ក្រោមការដឹកនាំរបស់លោក ស៊ី ជិនពីង គឺជាព្រឹត្តការណ៍ដ៏សំខាន់មួយ ក្នុងដំណើរជាតិដ៏អស្ចារ្យ របស់ប្រទេសចិន និងជាសក្ខីភាពនៃការប្តេជ្ញាឥតងាករេ និងកិច្ចខិតខំប្រឹងប្រែងរួម នៃថ្នាក់ដឹកនាំចិន ដែលបាននាំមកនូវសន្តិភាព យូរអង្វែង វិបុលភាព និងវឌ្ឍនភាព។ ខណៈដែលកំពុងសម្លឹងទៅមុខប្រកបដោយភាពជឿជាក់ចំពោះការសម្រេចបាននូវគោលដៅសតវត្សទី១របស់ប្រទេសចិន សម្រេចបាន នូវសេចក្តីប្រាថ្នាដ៏ធំធេង ដែលមានចែងនៅក្នុងគោលដៅសតវត្សទី២ របស់ចិន សម្តេចតេជោ មានជំនឿយ៉ាងមុតមាំថា ប្រទេសចិន នឹងបន្តដើរតួនាទីនាំមុខក្នុងការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព … Continue reading សម្តេចតេជោអះអាងជាថ្មី ធ្វើការជិតស្និទ្ធ ជាមួយប្រធានាធិបតីចិន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed