សម្តេចធិបតី ៖ បច្ចេកវិទ្យាក្លាយជាមធ្យោបាយ ជួយសម្រួលដំណើរភ្ញៀវទេសចរ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា បច្ចេកវិទ្យាត្រូវបានក្លាយជា មធ្យោបាយដែលជួយសម្របសម្រួល ដំណើររបស់ភ្ញៀវទេសចរ ឱ្យកាន់តែមានភាពងាយស្រួល។ ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «របៀបវារៈឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំទេសចរណ៍ឡើងវិញ» សម្តេចធិបតី មានប្រសាសន៍ថា ក្នុងបរិការណ៍ដែលពិភពលោក កំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនិងស្មុគស្មាញ ដូចជាភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសកល ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ បម្រែបម្រួលអាកាសធាតុ ការប្រកួតប្រជែង ផ្នែកបច្ចេកវិទ្យា និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត បានជំរុញធ្វើឱ្យភាពធន់ សមត្ថភាពបត់បែន បានលឿន និងការត្រៀមខ្លួនឆ្លើយតបបានទាន់ពេលវេលា កាន់តែក្លាយជាកត្តាចាំបាច់សម្រាប់ការរក្សាកំណើន ប្រកបដោយចីរភាព និងឧត្តមភាពប្រកួតប្រជែងក្នុងរយៈពេលវែង ។ សម្តេចបន្ថែមថា សម្រាប់វិស័យទេសចរណ៍ ការប្រែប្រួលអាកប្បកិរិយារបស់អ្នកប្រើប្រាស់ តម្រូវការទីផ្សារ និងការវិវត្តយ៉ាង ឆាប់រហ័សនៃឧស្សាហកម្មទេសចរណ៍ បានបង្កើតទាំងកាលានុវត្តភាពថ្មីៗ និងបញ្ហាប្រឈមថ្មីៗ ពីព្រោះបច្ចេកវិទ្យាឌីជីថលនិងបញ្ញាសិប្បនិម្មិត កំពុងផ្លាស់ប្តូរខ្សែច្រវាក់បទពិសោធទេសចរណ៍ទាំងមូល ចាប់តាំងពីការស្វែងរកព័ត៌មាន ការជ្រើសរើសគោលដៅ និងការរៀបចំផែនការធ្វើដំណើរ រហូតដល់ការកក់ ការធ្វើដំណើរ ការទូទាត់ ការទទួលសេវាកម្ម និងការចែករំលែកបទពិសោធក្រោយបញ្ចប់ដំណើរទស្សនកិច្ច។ សម្តេចធិបតីសង្កត់ធ្ងន់ថា … Continue reading សម្តេចធិបតី ៖ បច្ចេកវិទ្យាក្លាយជាមធ្យោបាយ ជួយសម្រួលដំណើរភ្ញៀវទេសចរ