សម្តេចតេជោ ផ្ញើសាររំលែកទុក្ខចំពោះមរណភាពភរិយា អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពភរិយា របស់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកវេជ្ជបណ្ឌិត Tun Dr. Mahathir Mohamad ។ ក្នុងសារលិខិតផ្ញើជូនចំពោះ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា សម្តេចមានសេចក្ដីក្ដុកក្ដួល និង សោកស្តាយជាពន់ពេក ដោយបានទទួលដំណឹង អំពីមរណភាពនៃភរិយាជាទីស្រឡាញ់របស់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកជំទាវវេជ្ជបណ្ឌិត Tun Dr. Siti Hasmah Mohamad Ali អ្នកត្រួសត្រាយផ្លូវ និងអ្នកតស៊ូមតិសុខភាពសាធារណៈ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ១០០ឆ្នាំ នៅរាជធានីគូឡាឡាំពួរ ។ សម្តេចតេជោបន្តថា ក្នុងវេលាដ៏លំបាកនេះ សម្តេចចូលរួមរំលែកនូវសេចក្តីអាណិតអាសូរដ៏ជ្រាលជ្រៅ និងសមានទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តមវេជ្ជបណ្ឌិត ក្រុមគ្រួសារ ព្រមទាំងរាជរដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ីទាំងមូល ចំពោះការបាត់បង់ដ៏ធំធេង នូវអ្នកដឹកនាំឆ្នើម និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដែលបានលះបង់ពេញមួយជីវិត របស់លោកជំទាវវេជ្ជបណ្ឌិត … Continue reading សម្តេចតេជោ ផ្ញើសាររំលែកទុក្ខចំពោះមរណភាពភរិយា អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed