មន្ទីរពេទ្យកុមារអង្គរ កំពុងស្វែងរកថវិកា១,៥លានដុល្លារ បង្កើតមជ្ឈមណ្ឌលព្យាបាលភ្នែក
ភ្នំពេញ ៖ លោក សោម សម្បត្តិ ប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យកុមារអង្គរ បានថ្លែងថា មន្ទីរពេទ្យកុមារអង្គរ កំពុងស្វែងរកថវិកាឱ្យបានចំនួន១,៥ លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលព្យាបាលភ្នែកកុមារ ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធការ «ភ្នែកល្អ ជីវិតល្អ» ដែលត្រូវបានដាក់ឈ្មោះ ដើម្បីការរៃអង្គាសប្រាក់ទៅសាងសង់អគារពិនិត្យ និងព្យាបាលជំងឺភ្នែកនៃមន្ទីរពេទ្យកុមារអង្គរ នៅថ្ងៃទី២៨ ខែកញ្ញា លោក សោម សម្បត្តិ លើកឡើងថា មន្ទីរពេទ្យកុមារអង្គរ កំពុងស្វែងរកថវិកាឱ្យបានចំនួន១,៥ លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលព្យាបាលភ្នែកកុមារ ខណៈអគារព្យាបាលបច្ចុប្បន្នមិនទាន់ ឆ្លើយតបទៅនឹងកុមារដែលទៅរកសេវាពិនិត្យ និងព្យាបាលនៅទីនោះ ។ លោកបញ្ជាក់ថា មកដល់បច្ចុប្បន្ន មន្ទីរពេទ្យបានរៃអង្គាសប្រាក់បានប្រហែល៦០ម៉ឺនដុល្លាររួចហើយ សម្រាប់គម្រោងសាងសង់អគារនៃមជ្ឈមណ្ឌលពិនិត្យ និងព្យាបាលភ្នែកកុមារនៅកម្ពុជា គ្រាដែលផែនការអាចនឹងចាប់បុកគ្រឹះសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៧។ លោកបញ្ជាក់ទៀតថា នៅពេលការៃអង្គាសបានទឹកប្រាក់ប្រមាណខ្ទង៩០ម៉ឺនដុល្លារ នឹងអាចដំណើរការបុកគ្រឹះសាងសង់ជាបណ្ដើរៗ។ មជ្ឈមណ្ឌលនេះ អាចនឹងត្រូវសាងសង់ឱ្យរួចរាល់ និង សម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៩ ឬឆ្នាំ២០៣០។ មជ្ឈមណ្ឌលនេះ ជាការពង្រីកសេវាថែទាំភ្នែក ឯកទេសសម្រាប់កុមារ រួមទាំងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការវះកាត់ ដែលឆ្លើយតបទៅនឹងតម្រូវការកំពុងកើនឡើង … Continue reading មន្ទីរពេទ្យកុមារអង្គរ កំពុងស្វែងរកថវិកា១,៥លានដុល្លារ បង្កើតមជ្ឈមណ្ឌលព្យាបាលភ្នែក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed