ពលរដ្ឋខ្មែរ មិនបានទៅរស់នៅលើទឹកដីថៃ ដូចការចោទប្រកាន់របស់ភាគីថៃទេ

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានបដិសេធចំពោះការចោទប្រកាន់ របស់ភាគីថៃថា ប្រជាពលរដ្ឋខ្មែរនៅតំបន់ភូមិជោគជ័យ និងព្រៃចាន់ ចូលទៅរស់នៅទឹកដីថៃ ។ ការលើកឡើងរបស់អ្នកនាំពាក្យរងនេះ បន្ទាប់ពីតំណាងថៃ ប្រចាំអង្គការសហប្រជាជាតិ ព្យាយាមចោទថា ប្រជាពលរដ្ឋកម្ពុជានៅតំបន់ភូមិជោគជ័យ និងព្រៃចាន់បានចូលរស់នៅលើទឹកដីថៃ ។ ចំពោះការចោទប្រកាន់នេះ អ្នកនាំពាក្យបញ្ជាក់ថា “យើងបដិសេធទាំងស្រុង​ និងទាត់ចោលការអះអាង របស់តំណាងថៃ ប្រចាំអង្គការសហប្រជាជាតិ ដែលព្យាយាមចោទថា ប្រជាពលរដ្ឋកម្ពុជានៅតំបន់ភូមិជោគជ័យ និងព្រៃចាន់បានចូលរស់នៅលើទឹកដីថៃ និងដែលអំពាវនាវឱ្យកម្ពុជា កុំយកបញ្ហាព្រំដែនទៅលើកឡើងនៅវេទិកាអន្តរជាតិ”។ អ្នកនាំពាក្យរងបន្តថា ការអះអាងម្តងហើយម្តងទៀត របស់ភាគីថៃ មិនអាចប្រែក្លាយការអះអាងឯកតោភាគី ឱ្យក្លាយជាការពិតផ្លូវច្បាប់បានទេ ។ ខ្សែព្រំដែនអន្តរជាតិ មិនត្រូវបានកំណត់ដោយសេចក្តីថ្លែងការណ៍ ផែនទីឯកតោភាគី វត្តមានកងកម្លាំង ការដាក់ទូកុងតឺន័របិទផ្លូវ លួសបន្លា ឬស្ថានភាពដែលភាគីថៃបានបង្កើតឡើងនៅលើដីនោះឡើយ។ សូម្បីតែឯកសារផ្លូវការ របស់ក្រសួង ការបរទេសថៃ ក៏ទទួលស្គាល់ថា ព្រំដែនកម្ពុជា-ថៃ មានមូលដ្ឋានពីអនុសញ្ញា បារាំង-សៀម … Continue reading ពលរដ្ឋខ្មែរ មិនបានទៅរស់នៅលើទឹកដីថៃ ដូចការចោទប្រកាន់របស់ភាគីថៃទេ