អ្នកប្រវត្តិវិទូរំលឹក ស្នាព្រះហត្ថ «ព្រះបរមរតនកោដ្ឋ» ក្នុងគម្រប់ខួប១៤ ឆ្នាំនៃការសោយទិវង្គត

ភ្នំពេញ ៖ ក្នុងឱកាស នៃការប្រារព្ធគម្រប់ខួប១៤ឆ្នាំនៃការសោយទិវង្គត ព្រះករុណា «ព្រះបរមរតនកោដ្ឋ» នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ស្អែកនេះ លោក សួ ប៉ុណ្ណារ៉ាត់ ប្រធាននាយកដ្ឋានប្រវត្តិវិទ្យា និងវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរំលឹកពីស្នាព្រះហត្ថជាច្រើនរបស់ «ព្រះបរមរតនកោដ្ឋ» ។ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃ១៤ តុលានេះ លោក សួ ប៉ុណ្ណារ៉ាត់ បានរំលឹកថាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជា មានភាពក្តុកក្តួលយ៉ាងខ្លាំង ព្រោះជាថ្ងៃដែលបាត់បង់នូវអង្គព្រះមហាវីរក្សត្រគឺសម្តេចតា តាទួតនៃយើង ។ចំពោះការប្រារព្ធគម្រប់ខួប១៤ ឆ្នាំនៃការសោយទិវង្គតរបស់«ព្រះបរមរតនកោដ្ឋ» លោក សួ ប៉ុណ្ណារ៉ាត់ សង្កត់ធ្ងន់ថា ក្នុងសម័យ​សង្គម​រាស្រ្ត​និយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ​​​ប្រជា​រាស្រ្ត​ខ្មែ​របានថ្វាយព្រះនាមព្រះអង្គថាជា ព្រះបិតាឯករាជជាតិ ព្រះបិតា​សិក្សា​ធិការ​ជាតិ ព្រះបិតា​សុខាភិបាល​ជាតិ ព្រះបិតាកីឡាជាតិ  និងព្រះបិតាស្ថាបនាជាតិ​ ។ លោកបន្តថា ព្រះកិត្តិនាម​របស់​ព្រះអង្គបាន​ល្បីសុះសាយខ្លាំងនាសម័យសង្គមរាស្រ្តនិយម ហើយគេក៏ចាប់ស្គាល់ព្រះនាម​របស់​ព្រះអង្គ​កាន់​​តែ​ច្បាស់ គឺនៅពេលដែលប្រទេសកម្ពុជា ​ទទួលជ័យជម្នះលើរឿងក្តីជាមួយសៀម​អំពី​ប្រាសាទ​ព្រះវិហារ​។​ សង្គម​រាស្រ្ត​និយម​រីកចម្រើនរុងរឿង … Continue reading អ្នកប្រវត្តិវិទូរំលឹក ស្នាព្រះហត្ថ «ព្រះបរមរតនកោដ្ឋ» ក្នុងគម្រប់ខួប១៤ ឆ្នាំនៃការសោយទិវង្គត