ភ្នំពេញ៖លោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអះអាងថា ក្នុងសប្ដាហ៍ទី១ នៃខែមិថុនា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥៧,៩៤២ នាក់ បានចេញដើរទស្សនា នៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ ទេសចរណ៍-អេកូទេសចរណ៍ នៅទូទាំងប្រទេស កើនឡើង ២៤.២០% បើធៀបនឹងសប្តាហ៍មុន។ តាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១២ ខែមិថុនា...
ភ្នំពេញៈ គម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង ដែលបានបើកលក់កាលពីព្រឹកថ្ងៃទី08 ខែមិថុនា ឆ្នាំ2020 បានធ្វើអោយអតិថិជនយ៉ាងច្រើនកុះករ បានចូលរួម ព្រមទាំងធ្វើការទិញនិងកក់ភ្លាមៗ ហើយបានធ្វើឲ្យគម្រោងថ្មីមួយនេះ ទទួលបានការលក់អស់ជាច្រើន។ ដោយឥឡូវនេះ ក្នុងឱកាសបើកលក់ដំណាក់កាលបន្ទាប់ ក្រុមហ៊ុន បានកំពុងរៀបចំការចាប់រង្វាន់លើកទឹកចិត្ត ជាមួយការឈ្នះ ខុនដូអ័រគីដេ 1យូនីត ដ៏ពិសេសអស្ចារ្យ រួមទាំងរង្វាន់ផ្សេងៗដូចជាទូរទស្សន៍ និងទូរទឹកកក ជាច្រើនរង្វាន់ផងដែរ។សូមបញ្ជាក់ ការផ្តល់ជូននេះ ចាប់ផ្តើមផ្តល់ជូនពីឥឡូវនេះ ដល់ត្រឹមវេលាម៉ោង 4ល្ងាច ថ្ងៃអាទិត្យ ទី14 ខែមិថុនា ឆ្នាំ2020 ដោយនឹងប្រារព្ធ ការចាប់រង្វាន់នៅទីតាំងគម្រោងផ្ទាល់ តែម្តង។ តោះ! សុក្រ សៅរ៍ អាទិត្យ នេះ! ជួបគ្នានៅទីតាំងគម្រោងផ្ទាល់៖ https://goo.gl/maps/EufUi9MpPTd2VqJz8 គម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង ស្ថិតនៅតាមបណ្តោយផ្លូវ105K (ផ្លូវវត្តតាំងកសាង) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ច្រកចូលតាមផ្លូវរថភ្លើងមុខព្រលានយន្តហោះ) បាននឹងកំពុងអភិវឌ្ឍលើផ្ទៃដីសរុបជាង23ហិកតា ដែលនឹងសាងសង់លំនៅដ្ឋានបែបប្រណិតជិត 1ពាន់ខ្នង ជូនអតិថិជន ដោយមានជាប្រភេទផ្ទះប្រកបអាជីវកម្ម ហ្សបហោស (Shop House) ផ្ទះវីឡាភ្លោះ(Sunflower) និង ប្រភេទផ្ទះវីឡាទោល (MariGold) ដោយគ្រប់ប្រភេទផ្ទះទាំងអស់ ត្រូវបានរចនាឡើងតាមបែបទាន់សម័យទំនើបប្លែកពីម៉ូតផ្ទះក្នុងគម្រោងមុនៗ ដោយផ្តល់ជូននូវបែបផែននៃការរស់នៅបែបថ្មីមួយដែលពុំធ្លាប់មានពីមុន ហើយអតិថិជនធ្វើដំណើរត្រឹមតែ03 នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
ភ្នំពេញ៖ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំយុវជន និងកីឡា បានចុះកិច្ចព្រមព្រៀង ជាមួយអង្គការឆាលហ្វានកម្ពុជា (ChildFund Cambodia) ដើម្បីបំពាក់ប្រព័ន្ធអប់រំ តាមបែបឌីជីថល (អេឡិចត្រូនិក) ដល់សាលារៀនតាតំបន់ជនបទ ដើម្បីផ្ដល់លទ្ធភាព ដល់កុមារក្នុងការបន្តការ សិក្សាតាមបច្ចេកវិទ្យាទំនើប។ យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០...
អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ថា លោក Alberto Fernandez ប្រធានាធិបតីអាហ្សង់ទីន បានលើកឡើងកាលពីថ្ងៃពុធថា ប្រទេសអាហ្សង់ទីន គួរណាស់តែធ្វើការស្នើឡើងវិញ ដោយបិទប្រទេសឲ្យបានតឹងរឹងបំផុត ដោយសារតែតួលេខ នៃអ្នកឆ្លងវីរុសកូរ៉ូណា មានសន្ទុះកើនឡើងប្រចាំថ្ងៃខ្ពស់ និងឆ្លងរាលដាលឆាប់រហ័ស ។ លោក Fernandez បានថ្លែងថា “យើងមិនបានប្រឈមមុខខ្លាំងនឹងបញ្ហានៅឡើយទេ...
បរទេស៖ អាជ្ញាធរទីក្រុងប៉េកាំង យោងតាមប្រព័ន្ធ ផ្សព្វផ្សាយរបស់ប្រទេសចិន បានឲ្យដឹងថា កំពុងតែតម្រូវឲ្យធ្វើការត្រួតពិនិត្យ សន្តិសុសកាន់តែតឹងរឹងឡើង នៅតាមមន្ទីរពេទ្យនានា ចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដាតទៅ ក្នុងដំណើរឆ្លើយតបទៅនឹង ការវាយប្រហារទៅលើបុគ្គលិកពេទ្យ។ កាសែត China Daily និងទីភ្នាក់ងារសារព័ត៌មានចិនដទៃទៀត បានរាយការណ៍ថា មន្ទីរពេទ្យក្នុងរដ្ឋធានីរបស់ប្រទេសចិន នឹងត្រូវដំឡើងប្រព័ន្ធ ត្រួតពិនិត្យមើលសន្តិសុខ ដើម្បីការពារគ្រួពេទ្យនិងគិលានុប្បដ្ឋាយិកា ដែលជាគោលដៅនៃការវាយប្រហារ...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសអេហ្ស៊ីប ត្រូវបានគេរាយការណ៍ ឲ្យដឹងត្រឹមថ្ងៃពុធថា មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១.៤៥៥នាក់ នាំឲ្យតួលេខនៃអ្នកឆ្លងជំងឺសរុប ដែលបានចុះក្នុងបញ្ជីនៅក្នុងប្រទេស គិតចាប់ពីពាក់កណ្តាលខែកុម្ភៈ បានកើនឡើងដល់ ៣៨.២៨៤នាក់ ។ ការឆ្លងជំងឺកូវីដ១៩ ជាប្រចាំថ្ងៃ នៅក្នុងប្រទេសអេហ្ស៊ីប មានរហូតដល់លើស...
បរទេស៖ មន្ត្រីមកពីគណៈកម្មាធិការអឺរ៉ុប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា រលកយុទ្ធនាការព័ត៌មានខុស ស្តីពីមេរោគកូរ៉ូណា ត្រូវបានគេផ្សព្វផ្សាយលើសហភាពអឺរ៉ុប ហើយសារមិនពិតខ្លះ គឺកំពុងតែមកពីប្រទេសចិន និងប្រទេសរុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Josep Borrell ជាតំណាងជាន់ខ្ពស់ និងជាអនុប្រធានសហភាពអឺរ៉ុប បានមានប្រសាសន៍យ៉ាងដូច្នេះថា “ពត៌មានមិនពិតក្នុងពេលមេរោគកូរ៉ូណា អាចនឹងសម្លាប់ យើងមានកាតព្វកិច្ច ការពារពលរដ្ឋរបស់យើង តាមរយៈការធ្វើឲ្យពួកគេ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍នេត សាវឿន នៅថ្ងៃទី១0 ខែមិថុនា ឆ្នាំ២០២០នេះ បានថ្លែងប្រាប់ទៅកាន់ លោក Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការទទួល បន្ទុក សិទ្ធិមនុស្សប្រចាំនៅកម្ពុជា ថាកន្លងមក ក្រុមមួយចំនួនតែងតែប្រើអំពើ អនាធិបតេយ្យ ដែលចូលចិត្ត ធ្វើកិច្ចការបំពានប្រឆាំង នឹងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ។...
ពោធិសាត់៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដេញតាមឃាត់ខ្លួន បាន កាលពីវេលាម៉ោងជាង១២ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២០។ ហេតុការណ៍នាំឱ្យមានការឃាត់ខ្លួន ជនសង្ស័យនោះ ដោយសារតែ ជនសង្ស័យ បានយកលុយដុល្លារក្លែងក្លាយទៅទិញកាតទូរស័ព្ទ ពីអាជីវករលក់ដូរមួយកន្លែងស្ថិតនៅស្រុកភ្នំក្រវាញ ហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ដើម្បីស្វែងរកតាមចាប់ខ្លួនបានភ្លាមៗ ក្នុងពេលដែលជនសង្ស័យនោះ កំពុងព្យាយាមជិះម៉ូតូ បំរុងគេចខ្លួនពីមូលដ្ឋាន។...