ស្វាយរៀង ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញក្នុងទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រោមប្រធានបទ ” លុបបំបាត់គ្រឿងញៀន ត្រូវផ្តើមចេញ ពីយើងទាំងអស់គ្នា...
សេអ៊ូល៖ មន្រ្តីក្រសួងបង្រួបបង្រួមជាតិ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង មិនបានជូនដំណឹងដល់កូរ៉េខាងត្បូង មុនពេលបង្ហូរទឹកចេញ ពីទំនប់វារីអគ្គិសនី កាលពីដើមសប្តាហ៍នេះទេ ដោយរំលោភ លើកិច្ចព្រមព្រៀងអន្តរកូរ៉េ។ កាលពីថ្ងៃច័ន្ទកូរ៉េខាងជើង បានបើកការជន់លិច នៃទំនប់វារី Hwanggang នៅតាមព្រំដែន រវាងកូរ៉េខាងភាគលិច និងបានបញ្ជូនទឹកទៅក្នុងទន្លេ Imjin ដែលជាវិធានការមួយ ដែលធ្វើឱ្យអាជ្ញាធរនៅទីនេះប្រុង ប្រយ័ត្នចំពោះការកើនឡើង នៃកម្ពស់ទឹកនៅកូរ៉េខាងត្បូង...
រីយ៉ូឌឺចាណេរ៉ូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍ កាលពីថ្ងៃចន្ទថា នៅក្នុងកំណត់ត្រាថ្មី មានអ្នកស្លាប់ចំនួន៥៦១នាក់ ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់៩៤.៦៦៥នាក់ ។ ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ...
បរទេស៖ កងទ័ពអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួនទើបបានបាញ់ និងវាយប្រហារ ទៅលើក្រុមពួកសកម្មប្រយុទ្ធ ដែលដាក់គ្រាប់ផ្ទុះ នៅតាមរបងព្រំដែន លើតំបន់ Golan Heights ជាប់ប្រទេសស៊ីរី។ យោធាអ៊ីស្រាអែល បាននិយាយថា ទាហានបានប្រទះឃើញ ក្រុមពួកសកម្មប្រយុទ្ធទាំងនោះ នៅជិតប៉ុស្តិ៍ព្រំដែន ក្នុងពេលយប់ ហើយដោយមានការគាំទ្រ ពីដែនអាកាសផងនោះ...
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី៤ សីហានេះ បានចេញសេចក្ដីជូនដំណឹងមួយ បញ្ជាក់ថា រាជរដ្ឋាភិបាលថៃ ប្រកាសអនុញ្ញាតឲ្យ សិស្ស/និស្សិតបរទេស ចូលមកបន្តការសិក្សាក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី១ សីហា តទៅ ប៉ុន្តែត្រូវបំពេញ តាមលក្ខខណ្ឌមួយចំនួន។
ភ្នំពេញ ៖ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ុក សមវិទ្យា ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទទាំងអស់ គោរពជូនពរបវរមហាប្រសើរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្ស ចម្រើនជន្មាយុគម្រប់...
ភ្នំពេញ ៖ អ្នកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិ ការកិច្ចព្រំដែនកម្ពុជា បានអះអាងថា ផែនទីកម្ពុជា ទទួលពីភាគីវៀតណម គឺជាផែនទីធ្វើឡើង ដោយកម្ពុជានិងវៀតណាម ។ នេះសបញ្ជាក់ថា កម្ពុជាមាន របងផែនទីព្រំដែនច្បាស់លាស់ហើយ។ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ កម្ពុជាបានទទួលផែនទីព្រំដែន កម្ពុជា-វៀតណាម ។...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី ០៥-១១ ខែសីហា ឆ្នាំ២០២០ ។ ក្រសួងបានឲ្យដឹងថា តាមរយៈនៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្សោយ។ ជាមួយគ្នានេះ ក្រសួងអំពាវនាវសូមប្រជាពលរដ្ឋ...