បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ជាតួលេខសរុបសម្រាប់ឆ្នាំ២០២០នេះ ឧបករណ៍បរិក្ខារពេទ្យ ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងវិរុសរាតត្បាតកូវីដ១៩ ដែលមានទំងន់ដល់ទៅ៥ ៦៦០ តោន ត្រូវបានដឹកជញ្ជូនតាមផ្លូវដែក ពីទីក្រុងវូហាន ប្រទេសចិន ទៅដល់បណ្តាប្រទេសក្នុងតំបន់អ៊ឺរ៉ុប។ ទិន្នន័យដែលត្រូវបានប្រកាស ដោយសាខានៃអយ័ស្មាយាន របស់ទីក្រុងវូហាន ដោយបញ្ជាក់ទៀតថា ឧបករណ៍សំភារៈពេទ្យ ដែលភាគច្រើនមានដូចជា ម៉ាសឯកសណ្ឋាន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា យោធារបស់ប្រទេសបារាំងចំនួន២នាក់ បានបាត់បង់ជីវិត ហើយម្នាក់ទៀត បានទទួលរងរបួសនៅក្នុងការវាយប្រហារ ដោយសារគ្រាប់បែកបង្កប់មួយ នៅក្នុងតំបន់ឥសាននៃប្រទេសម៉ាលី។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានចេញមកថ្លែងប្រកាស អំពីព័ត៌មានមួយនេះ ព្រមទាំងបានសំដែងការចូលរួមរំលែកទុក្ខ ជាមួយនឹងក្រុមគ្រួសារសពផងដែរនេះបើយោងតាមការបញ្ជាក់ របស់វិមាន Elysee របស់ប្រធានាធិបតី។ លោកប្រធានាធិបតី បានធ្វើការថ្លែងសរសើរ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលអះអាងថា បានរកឃើញស្ត្រីជាពលករខ្មែរ មកពីថៃ បានឆ្លងជំងឺកូវីដ១៩ម្នាក់ បន្ថែមទៀត និងគ្មាបករណី ព្យាបាលជាសះស្បើយ។ យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៤មករា ឆ្នាំ២០២១បានឲ្យដឹងថាអ្នកឆ្លងជាស្ត្រីជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីថៃ មកដល់កម្ពុជានៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១។ ក្រសួងបន្តថា លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រគឺវិជ្ជមានវីរុស កូវីដ -១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ សូមជម្រាបថា គិតមកដល់ថ្ងៃ៤ មករា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៣៨២(ស្រី១០៤នាក់ និងបុរស ២៧៧នាក់) អ្នកព្យាបាលជាសះស្បើយចំនួន៣៦២ នាក់(ស្រី៨៦នាក់ និងបុរស២៧៦នាក់) អ្នកកំពុងសម្រាកព្យាបាលចំនួន២០នាក់(ស្រី១៩នាក់និងបុរស១នាក់)៕