ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៨នាក់ជាប្រភេទអូមីក្រុងទាំងអស់ ដែលសុទ្ធតែជាអ្នកមកពីបរទេស ខណៈជាសះស្បើយចំនួន ១១នាក់ និងអ្នកស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៥៥៣នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៩៨២នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕
វ៉ាស៊ិនតោន៖ នៅក្នុងតួលេខស្រាវជ្រាវថ្មីមួយ និងត្រូវបានចេញផ្សាយដោយ ទីភ្នាក់ងារចិនស៊ិនហួ បានបង្ហាញថា ពលរដ្ឋអាមេរិកភាគច្រើន បានបង្ហាញក្តីបារម្ភ និងលំបាកច្រើនជាងអ្វីដែល ពួកគេមានភាពសុទិដ្ឋិនិយម សម្រាប់ឆ្នាំ២០២២នេះ ទាំងនៅក្នុងប្រទេស និងសម្រាប់ពិភពលោកផងដែរ។ ការស្រាវជ្រាវដែល ត្រូវបានធ្វើឡើងដោយ Axios/Momentiv បានបង្ហាញយ៉ាងច្បាស់ថា ៥១ភាគរយ នៃអ្នកដែលបានធ្វើការ ឆ្លើយតបទៅនឹងការស្រាវជ្រាវ គឺមានក្តីព្រួយបារម្ភចំពោះ អ្វីដែលនឹងកើតឡើងនៅក្នុងឆ្នាំ២០២២នេះ សម្រាប់ប្រទេសអាមេរិកហើយប្រមាណជា...
ព្រុចសែល៖ បន្ទាប់ពីសម្រាកក្នុងរដូវវិស្សមកាល បណ្តាប្រទេសនៅអ៊ឺរ៉ុប កំពុងមើលឃើញការឆ្លងមេរោគកូវីដ-១៩ ដ៏ខ្លាំងក្លា ខណៈទម្រង់អូមីក្រុង បន្តវាយលុកពាសពេញ ទ្វីបនេះទៅហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រទេសបារាំង ក្រិក និងក្រូអាត បានបំបែកកំណត់ត្រា ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ថ្មី ខណៈដែលប្រទេសជិតខាងទាំងពីរ គឺ ហូឡង់ និងបែលហ្ស៊ិក ក៏បានមើលឃើញថា អត្រាឆ្លងកើនឡើងយ៉ាងខ្លាំង...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងាររដ្ឋ RIA news នៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រទេសរុស្សីបានចេញ សេចក្តីថ្លែងការណ៍ក្នុងការ ព្រមានទៅលើបណ្តាប្រទេសផ្សេងទៀតដែលមានបំណង ចង់ជ្រៀតជ្រែងទៅលើកិច្ចការងារ របស់ប្រទេសកាហ្សាស្ថាន។ អ្នកនាំពាក្យរបស់ វិមានក្រមឡាំងលោក Dmitry Peskov នៅថ្ងៃពុធនេះបានបញ្ជាក់ថា បច្ចុប្បន្នបញ្ហានៅកាហ្សាស្ថាន អាចដោះស្រាយបញ្ហាទាំងឡាយ ដោយខ្លួនឯងបានហើយវាគឺជា រឿងចាំបាច់ដែលអ្នកដទៃ មិនគួរជ្រៀតជ្រែកឡើយ។ លោកបន្តថា...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង ដែលសង្ស័យចូលទៅក្នុងសមុទ្រ ពីឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសខ្លួន ដែលជាការបាញ់បង្ហោះលើកដំបូង ចាប់តាំងពីខែតុលកន្លងមកនេះ ។ គ្រាប់មីស៊ីលនេះបានធ្លាក់ ក្នុងទឹកនៅចន្លោះឧបទ្វីបកូរ៉េ និងជប៉ុន ដែលនាំមកនូវការថ្កោលទោស ពីទីក្រុងសេអ៊ូល និងតូក្យូ ។ អង្គការសហប្រជាជាតិ...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសបានឲ្យដឹងថា ប្រទេសអូស្ត្រាលី និងប្រទេសជប៉ុន នាព្រឹកថ្ងៃព្រហស្បតិ៍នឹងធ្វើការចុះ ហត្ថលេខារវាងគ្នាទៅលើ កិច្ចព្រមព្រៀងមួយដើម្បីបង្កើន កិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិនិងសន្តិសុខ។ កិច្ចព្រមព្រៀងនេះត្រូវបានមេដឹកនាំ និងប្រទេសទាំងពីរបានធ្វើការលើក សរសើរថា គឺជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកជំនាញបែរជាមើលឃើញថា វាកំពុងធ្វើឲ្យមានការអាក់អន់ចិត្ត និងមិនសប្បាយចិត្តទៅវិញ ដោយរដ្ឋាភិបាលក្រុងប៉េកាំងទៅវិញ។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ថា ទីភ្នាក់ងារបរិស្ថានអាល្លឺម៉ង់ ហៅកាត់(UBA) បានឲ្យដឹងនៅថ្ងៃពុធនេះថា រដ្ឋាភិបាលអាល្លឺម៉ង់ សម្រេចបានប្រាក់ចំណូល ក្នុងកំណត់ត្រាចំនួន ១២,៥ពាន់លានអឺរ៉ូ ស្មើនឹង១៤,១ពាន់លានដុល្លារ ពីការជួញដូរពីការបំភាយកាបូន នៅឆ្នាំ២០២១ ។ លោក Dirk Messner ប្រធាន UBA បានឲ្យដឹងថា...
ភ្នំពេញ៖ លោក ចៅ សុខារី ដែលធ្លាប់ជាជនភៀសខ្លួន រួចជីវិតពីពួកខ្មែរក្រហម មានដើមកំណើតខ្មែរហើយ បានទៅរស់នៅសហរដ្ឋអាមេរិក បានក្លាយជាចៅហ្វាយក្រុង Lowell ក្នុងរដ្ឋ Massachusetts នៃសហរដ្ឋអាមេរិក ។ នេះបើយោងតាមការចេញផ្សាយ របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃ៥ មករា ។ ស្ថានទូតបានឲ្យដឹងថា “វាជារឿងគួរឲ្យរំភើបណាស់ពេលដឹងថា លោក...
ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនមីយ៉ាន់ម៉ា ដើម្បីរួមចំណែកជួយដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញ ផ្សាយទូរទស្សន៍ជាតិកម្ពុជា។ ក្នុងឱកាសចុះពិនិត្យការរៀបចំ សម្ភារវេជ្ជសាស្ត្រសម្រាប់ប្រគល់ ជូនភាគីមីយ៉ាន់ម៉ានាថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល...
ភ្នំពេញ ៖ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានចេញមកវាយប្រហារលោក សម រង្ស៊ីជាថ្មីទៀត រឿងសហគមន៍ការទូតមិនធ្វើអន្តរកម្មជាមួយលោក សម រង្ស៊ី ប៉ុន្តែតែនៅបន្តធ្វើជាមួយលោក កឹម សុខា។ ការមិនបន្តធ្វើជាមួយលោក សម រង្ស៊ី ដោយសារ លោក...