បរទេស៖ អតីតយុទ្ធជនអាមេរិក មួយចំនួនត្រូវបានគេរាយការណ៍ថា បានបណ្តុះបណ្តាលទាហានអ៊ុយក្រែន នៅជិតជួរមុខនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ទោះបីជាមន្ទីរបញ្ចកោណបានជំរុញពួកគេមិនឱ្យធ្វើដូច្នេះក៏ដោយ, នេះបើតាមកាសែត New York Times បានអះអាងនៅក្នុងអត្ថបទមួយកាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មានដដែល បានបញ្ជាក់ថា «ជនជាតិអាមេរិកស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន» ដោយកត់សម្គាល់ថា ចំនួនពិតប្រាកដ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋម្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ ប្រធានអាស៊ាន ស្ដីពីបញ្ហាមីយ៉ាន់ម៉ា បានបង្ហាញនូវក្ដីសង្ឃឹមថា លោកនឹងត្រឡប់ទៅបំពេញទស្សនកិច្ច នៅមីយ៉ាន់ម៉ា ក្នុងពេលឆាប់ៗ ដើម្បីបន្តបេសកកម្មដើម្បីប្រទេស និងប្រជាជនមីយ៉ាន់ម៉ា ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៥ កក្កដា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ។ ការប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតរវាងកីឡាករ កីឡាការិនី ជាជនពិការក្នុងចំណោមប្រទេសសមាជិកអាស៊ាន ត្រូវបានធ្វើឡើងជាទៀងទាត់រៀងរាល់២ឆ្នាំម្តង។ ការប្រកួតបានធ្វើចំនួន១០លើករួចមកហើយ...