ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើដល់ក្រុមប្រឆាំង ដែលមាននិន្នាការ និងចេះតែរិះគន់ ពេលសកម្មជនខ្លួន ចូលរួមជាមួយបក្ស កាន់អំណាច ព្រោះពួកគេសុទ្ធតែចង់ធ្វើការ ជាមួយរដ្ឋាភិបាល នូវអ្វីដែលគេចង់ធ្វើ ។ ថ្លែងក្នុងពិធីបិទ សន្និបាត របស់ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនជន រួមជាតិទាំងអស់ មេត្តាបន្តផ្តល់នូវការគាំទ្រ និងចូលរួមអនុវត្ត ឱ្យបានផុលផុសប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព ស័ក្តិសមនឹងកិត្តិនាម «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» ។...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានឲ្យដឹងថា ទណ្ឌកម្មឯកតោភាគី ដែលដាក់ដោយប្រទេសអភិវឌ្ឍន៍មួយចំនួនលើរដ្ឋផ្សេងទៀតមានផលប៉ះពាល់អវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីការពារបរិស្ថាន។ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លោក Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងសារមួយទៅកាន់សន្និសីទជាតិលើកដំបូងរបស់ប្រទេសអ៊ីរ៉ង់ ស្តីពីការទូត និងបញ្ហាប្រឈមបរិស្ថានឆ្លងដែន ដែលបានធ្វើឡើងនៅទីក្រុងតេអេរ៉ង់។ លោកបានអះអាងថា ប្រទេសទាំងនេះ ដែលមានចំណែកដ៏ធំបំផុតនៃអន្តរាគមន៍យោធា និងការបំពុលបរិស្ថានរបស់ពិភពលោក បានបង្វែរភ្នែកទៅមើលការទទួលខុសត្រូវជាប្រវត្តិសាស្ត្ររបស់ពួកគេក្នុងរឿងនេះ ដោយបំពានលើការប្តេជ្ញាចិត្ត...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា វិស័យទេសចរកម្ពុជា មិនចាំបាច់ធ្វើការផ្សព្វផ្សាយ នៅតាមសារព័ត៌មាន អន្តរជាតិធំៗ ដូចជា ទូរទស្សន៍ស៊ីអិនអិន និងប៊ីស៊ីស៊ីទេ ។ ន័យដែលសម្តេចថា មិន ចាំបាច់ផ្សាយ តាមសារព័ត៌មាន អន្តរជាតិធំនោះ គឺបង្វែមកផ្សព្វផ្សាយ តាមរយៈភ្ញៀវទេសចរ បរទេស...
ភ្នំពេញ ៖ ក្នុងទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អម្ចាស់ផ្ទះកម្ពុជា មកដល់ភាពកក់ក្ដៅ” និងពិធីប្រកាសជ័យលាភី ទីក្រុងស្អាតលើកទី៣ នារសៀលថ្ងៃ២៧ កុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា គ្មានថ្នាក់ដឹកនាំប្រទេសណាមួយ បង្ហាញការមិនសប្បាយ ពេលបានចាកចេញពីកម្ពុជា ក្រោយពីពួកគាត់មកចូល រួមកិច្ចប្រជុំសំខាន់ៗ...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា យ៉ាងហោចណាស់ ជនចំណាកស្រុកចំនួន៣០នាក់ បានស្លាប់កាលពីព្រឹកថ្ងៃអាទិត្យ នៅគ្រាដែលទូក របស់ពួកគេបានលិច នៅពេលចាកចេញពីឆ្នេរសមុទ្រ នៃប្រទេសអ៊ីតាលី ។ វិទ្យុរដ្ឋអ៊ីតាលី រាយការណ៍ថា ចំនួន អ្នកស្លាប់ពិតប្រាកដ នៅតែមិនប្រាកដប្រជា គិតត្រឹមពាក់កណ្តាលព្រឹកម៉ោង ក្នុងស្រុកថ្ងៃអាទិត្យ ខណៈដែលសាកសព...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា បច្ចុប្បន្ននេះលោកបានច្រានចោលការប្រគល់យន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី។ លោក Biden ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើការបង្កើនការទទូចចង់ បានពីមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky សម្រាប់យន្តហោះចម្បាំងដែលផលិត ដោយលោកខាងលិច ដើម្បីផ្គត់ផ្គង់ដល់ទីក្រុងកៀវ ក្នុងអំឡុងបទសម្ភាសន៍របស់គាត់ជាមួយទូរទស្សន៍ ABC...
ភ្នំពេញ ៖ សិស្សានុសិស្សមានជីវភាពលំបាកចំនួន១០០នាក់ នៅសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន មិត្តភាពនៃក្រុងព្រះសីហនុ ទទួលបានអំណោយជាកង់ចំនួន១០០គ្រឿង ពីស្ថានទូតចិន តាមរយៈក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា បម្រើការ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៣លោក គង់ ច័ន្ទវាសនា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី បាននាំយកអំណោយជាកង់ចំនួន១០០គ្រឿង របស់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា...
តេអេរ៉ង់៖ ប្រមុខបរមាណូ របស់អ៊ីរ៉ង់បានឲ្យដឹងថា ប្រទេសនេះស្វែងរកការនាំចេញផលិតផលនុយក្លេអ៊ែរ និងបច្ចេកវិទ្យារបស់ខ្លួន ចំពេលមាន “សង្គ្រាមឃោសនា” ដែលធ្វើឡើង ដោយសត្រូវដើម្បីរារាំងវឌ្ឍនភាព របស់ប្រទេសក្នុងវិស័យនុយក្លេអ៊ែរ។ ប្រធានអង្គការថាមពល អាតូមិក អ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទនុយក្លេអ៊ែរអ៊ីរ៉ង់លើកទី២៩ នៅសាកលវិទ្យាល័យ Shahid Beheshti កាលពីថ្ងៃអាទិត្យ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងទិវាជាតិ ទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អម្ចាស់ផ្ទះកម្ពុជាមកដល់ភាពកក់ក្ដៅ” និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣ នារសៀលថ្ងៃ២៧ កុម្ភៈ ៕