ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ...
បរទេស៖ មន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃម្សិលមិញនេះបានប្រកាសថា កងកម្លាំងទ័ពរបស់អាមេរិក បានបើកការវាយប្រហារតាមអាកាសជាច្រើនលើក នៅក្នុងប្រទេសស៊ីរីជាការឆ្លើយតប ទៅនឹងការវាយប្រហារដោយដ្រូន ទៅលើមូលដ្ឋានទ័ពរបស់អាមេរិក នៅក្នុងភាគខាងកើតនៃ ប្រទេសកាលពីពេលថ្មីៗកន្លងមកនេះ។ នៅក្នុងការវាយប្រហារ ដែលបានធ្វើឲ្យជនជាតិអាមេរិកម្នាក់ បានស្លាប់និង៥នាក់ទៀតរងរបួស បានកើតឡើងនៅក្បែរទៅនឹងទីក្រុង Hasakah កាលពីថ្ងៃព្រហស្បតិ៍ដែលអាមេរិក បានអះអាងថា វាគឺជាការវាយប្រហារដោយដ្រូន របស់ប្រទេសអ៊ីរ៉ង់ ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដដែលនិងត្រូវបានយកមកចេញផ្សាយដោយ...
បរទេស៖ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula dad Silva តាមផែនការគ្រោងនឹង ធ្វើការបង្ហាញសេចក្តីព្រាង ស្តីអំពីសន្តិភាពនៅអ៊ុយក្រែនក្នុងពេលដែល លោកនឹងមានជំនួបជាមួយនឹង ប្រធានាធិបតីចិនលោក Xi Jinping នាក្នុងសប្តាហ៍នេះ។ យោងតាមការបញ្ជាក់អះអាង ដោយរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ The Financial Times បានឲ្យដឹងទៀតដែរថាលោក...
បរទេស៖ រដ្ឋមន្ត្រីមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយថា មនុស្សសរុបចំនួន ៤៥៧ នាក់ត្រូវបានចាប់ខ្លួន និងកងកម្លាំងសន្តិសុខចំនួន ៤៤១ នាក់បានរងរបួសកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលនៃការតវ៉ាទូទាំងប្រទេសបារាំង ប្រឆាំងនឹងកំណែទម្រង់ប្រាក់ សោធននិវត្តន៍ របស់ប្រធានាធិបតីបារាំង Emmanuel Macron ។ យោងតាមសារព័ត៌មាន FRANCE24 ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា...
បរទេស៖ កាសែត Neue Zuercher Zeitung (NZZ) បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋាភិបាលនៅទីក្រុង Bern ប្រទេស ស្វីស កំពុងព្យាយាមស្វែងរកថា តើអ្នកណាដែលបំពានច្បាប់ គ្រប់គ្រងការនាំចេញ បន្ទាប់ពីរថពាសដែក Eagle ផលិតដោយក្រុមហ៊ុន Mowag ត្រូវបានគេថតបាននៅក្នុងទឹកដី ដែលកាន់កាប់ ដោយអ៊ុយក្រែន។ យោងតាមសារព័ត៌មាន...
បរទេស៖ លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសរុស្ស៊ី បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសរុស្ស៊ីកំពុងបង្កើនសមត្ថភាព ផលិតយោធារបស់ខ្លួន យ៉ាងឆាប់រហ័ស ដើម្បីបំពេញតាមការតម្រូវការ នៃយុទ្ធនាការអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Dmitry Medvedev ដែលធ្លាប់ធ្វើជាប្រធានាធិបតី...
ភ្នំពេញ៖ ដោយមានការស្នើសុំ ពីអតីតនាយអាវុធហត្ថ ក្រោមឱវាទនៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យ អតីតនាយទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានចូលសោធននិវត្តន៍ ក្នុងឆ្នាំ២០២៣នេះ ក៏ដូចជា អ្នកដែលបានចូលនិវត្ត ក្នុងអំឡុងការរីករាល...