ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារាត្រីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល មាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ការចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ២០២៤ ។
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងថ្នាក់ដឹកនាំដែលជាសមាសភាព ក្រុមការងារយុទ្ធសាស្រ្ដ អភិវឌ្ឍន៍ជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា...
ម៉ូស្គូ៖ អាជ្ញាធរក្នុងតំបន់ឲ្យដឹងថា មនុស្សចំនួន១៨នាក់បានរងរបួសនៅក្នុងពេលផ្ទុះមួយដែលបានធ្វើឱ្យកក្រើករោងចក្រ កម្តៅ និងថាមពលរួមបញ្ចូលគ្នា ហៅកាត់ថា (CHPP) នៅទីក្រុង Shagonar នៃសាធារណរដ្ឋ Tuva របស់ប្រទេសរុស្ស៊ី កាលពីព្រឹកថ្ងៃពុធ ។ លោក Vladislav Khovalyg ប្រមុខនៃសាធារណរដ្ឋ Tuva ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន TASS ថា...
ភ្នំពេញ៖ លោក ផៃ តុងហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានចេញដីកាកោះហៅលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដើម្បីចូលខ្លួនមកបំភ្លឺដោយផ្ទាល់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ អំពីដំណើររឿងករណី “ឆបោកប្រាក់ចំនួន ១២,៨០០,០០០(ដប់ពីរលានប៉ែតសិបម៉ឺនរៀល)” ប្រព្រឹត្តនៅខេត្តកំពង់ធំ កាលពីអំឡុងឆ្នាំ២០២៣ ។ ការកោះហៅនេះ ធ្វើឡើងតាមពាក្យបណ្ដឹង របស់លោក...
ប៉េកាំង៖ បេសកជនចិន ប្រចាំអង្គការសហប្រជាជាតិ បានជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ការប្រមាថ “ដំណោះស្រាយរដ្ឋពីរ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា “យើងជំរុញឱ្យអ៊ីស្រាអែល ឈប់ធ្វើឱ្យខូចគុណភាពដំណោះស្រាយរដ្ឋពីរ បញ្ឈប់ការលុបបំបាត់មូលដ្ឋាននៃដំណោះស្រាយរដ្ឋទាំងពីរ និងបញ្ឈប់សកម្មភាពតាំងទីលំនៅខុសច្បាប់” និងការប្រើប្រាស់សិទ្ធិវេតូ។ លោក Geng បានសង្កត់ធ្ងន់ថាជិតប្រាំខែបន្ទាប់ពីការផ្ទុះឡើងនៃជម្លោះហ្គាហ្សា ការអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខ សម្រាប់បទឈប់បាញ់ត្រូវបានរារាំងដោយបង្ខំដោយសហរដ្ឋអាមេរិកជាលើកទី៤ “ដែលប្រទេសចិនបានរកឃើញថា...
ក្រសួងមហាផ្ទៃ ស្នើអាជ្ញាធរមូលដ្ឋាន ជួយសម្របសម្រួល ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាពhttps://dap-news.com/?p=398409 កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង-ពង្រីក លើវិស័យការពារជាតិ, សន្តិសុខ និងទេសចរណ៍https://dap-news.com/?p=398430 ឧបនាយករដ្ឋមន្ដ្រី ស សុខា ឲ្យចាត់វិធានការ លើអ្នកប្រើប្រាស់ យានយន្ដនគរបាល ចូលទីតាំងកាស៊ីណូ ខារ៉ាអូខេ ឬគោលដៅ មិនសមស្របផ្សេងៗhttps://dap-news.com/?p=398443 សម្តេចធិបតី...
ភ្នំពេញ៖ លោក សេង គន្ធ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យ ខណៈលោក សក់ ច័ន្ទកញ្ញារិទ្ធ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ។ ពិធីប្រកាសតែងតាំងនេះ បានធ្វើឡើងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាល...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានផែនការប្រើប្រាស់ថាមពលស្អាតឱ្យបាន៧០% ត្រឹមឆ្នាំ២០៣០ ខាងមុខនេះ។ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ សមាជិកនៃសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា(VCBA) ដឹកនាំដោយលោកឧកញ៉ា លេង រិទ្ធី ប្រធានសមាគមVCBA ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន ជាសមាជិករបស់សមាគមសហពន្ធ័ធុរកិច្ចវៀតណាម-កម្ពុជា(VCBA) ចំនួន...
បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងជើងបានថ្កោលទោសយ៉ាងខ្លាំងនូវអ្វីដែលខ្លួនបានពិពណ៌នាថា ជាសមយុទ្ធយោធា “ដែលព្រហើន” ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះសំដៅទៅលើសមយុទ្ធ Freedom Shield ប្រចាំឆ្នាំដែលបានចាប់ផ្តើមនៅឧបទ្វីបកូរ៉េកាលពីថ្ងៃចន្ទ ហើយនឹងមានរយៈពេល ១១ ថ្ងៃ។ សមយុទ្ធនៅឆ្នាំនេះពាក់ព័ន្ធនឹងចំនួនកងទ័ពកើនឡើងទ្វេដង...
នៅថ្ងៃទី ៥ ខែមីនា របាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំ ២០២៤ ដែលរដ្ឋាភិបាលចិនបានដាក់ជូនមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន ដែលជាស្ថាប័នសិទ្ធិអំណាចកំពូលរបស់ប្រទេសចិន យកមកពិនិត្យពិភាក្សាបានទាក់ទាញក្រសែចក្ខុរបស់ពិភពលោកទាំងមូល ។ វិនិយោគិនអន្តរជាតិជាច្រើនមានការយល់ដឹងកាន់តែច្បាស់អំពីគោលដៅនិងផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ ២០២៤ ។ បច្ចុប្បន្ននេះ កម្លាំងចលករនៃកំណើនសេដ្ឋកិច្ចពិភពលោកមិនគ្រប់គ្រាន់ ហើយការប៉ាន់ប្រមាណចំពោះល្បឿនកំណើនជាសកលរបស់គ្រឹះស្ថានអន្តរជាតិជាច្រើនសុទ្ធតែទាបជាង ៣ ភាគរយ ។ ប្រទេសចិនបានកំណត់គោលដៅរំពឹងទុកនៃកំណើន GDP ក្នុងឆ្នាំនេះ គឺ...