ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” រយៈពេល ៤ថ្ងៃកន្លងមកនេះ ក្រៅពីបានចូលរួមចំណែកក្នុងការថែរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកតាំងពីសម័យកាលដ៏យូរលង់ណាស់មកហើយ កុំឱ្យបាត់បង់នោះ វាក៏ជាសក្ខីភាពបង្ហាញនូវមហាកម្លាំងសាមគ្គីភាព ភាតរភាពរវាងខ្មែរ និងខ្មែរនៅក្រោមដំបូល នៃម្លប់សុខសន្តិភាពដ៏ត្រជាក់របស់កម្ពុជា។ ការថ្លែងបែបនេះក្នុងឱកាសដែល លោកឧបនាយករដ្ឋមន្ត្រី...
គែរៈ មន្ត្រីសន្តិសុខជាន់ខ្ពស់អេហ្ស៊ីបបានប្រាប់ទូរទស្សន៍ Al-Qahera News TV ឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់អេហ្ស៊ីប ត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីការប្រកាសរបស់អ៊ីរ៉ង់ ក្នុងការបើកការវាយប្រហារសងសឹកលើអ៊ីស្រាអែល។ មន្ត្រីរូបនេះបានបញ្ជាក់ថា ក្រុមឆ្លើយតបវិបត្តិកំពុងតាមដានស្ថានការណ៍ និងរាយការណ៍ទៅប្រធានាធិបតីលោក Abdel-Fattah al-Siលោកនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសអេហ្ស៊ីប បានសម្តែងការព្រួយបារម្ភរបស់ខ្លួន ចំពោះការកើនឡើងនេះ ហើយបានជំរុញឱ្យមានការអត់ធ្មត់ ដើម្បីការពារអស្ថិរភាពបន្ថែមទៀតនៅក្នុងតំបន់ ដោយបន្ថែមថាភាពតានតឹងបច្ចុប្បន្នត្រូវបានផ្សារភ្ជាប់ទៅនឹងជម្លោះ ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប...
ដាម៉ាស់៖ ការផ្ទុះដ៏ធំត្រូវបានគេឮនៅក្នុងរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី នៅព្រឹកថ្ងៃអាទិត្យនេះ បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ ដែលមិនធ្លាប់មានពីមុនទៅលើអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា សកម្មភាពយោធារបស់ប្រទេសនេះ ប្រឆាំងនឹងអ៊ីស្រាអែល គឺផ្អែកលើមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ទាក់ទងនឹងសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន និងជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល ប្រឆាំងនឹងស្ថានកុងស៊ុលអ៊ីរ៉ង់ប្រចាំប្រទេសស៊ីរី។ បេសកកម្មរបស់អ៊ីរ៉ង់នៅអង្គការសហប្រជាជាតិ បានឲ្យដឹងថាការវាយប្រហារលើអ៊ីស្រាអែល “អាចត្រូវបានគេចាត់ទុកថា បានបញ្ចប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ភ្នំពេញ៖ រយៈពេល២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណ ៥០ម៉ឺននាក់ បានលេងកម្សាន្តសង្ក្រាន្ត ដែលចូលរួមរៀបចំឡើងដោយ CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំង វើក ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងផលិតផលផ្សេងទៀត របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅតាមខេត្តតាកែវ ខេត្តកណ្ដាល...
ពោធិ៍សាត់: លោកប្រធានមន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់ស្តីទី នៅព្រឹកថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៤នេះ បានប្រាប់សហការី នៃមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម អោយដឹងថា ក្នុងរយះពេល ៣ ថ្ងៃ(១៣-១៥)ខែមេសា ឆ្នាំ ២០២៤ មានភ្ញៀវទេសចរណ៍ និង ប្រជាពលរដ្ឋមកលេងកម្សាន្ត...
កំពង់ចាម ៖ ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី! ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នេះ ខេត្តកំពង់ចាម មានភ្ញៀវជាតិ និងអន្តរជាតិ ជាង ១លាន ៨សែននាក់ មកលេងកម្សាន្តសប្បាយ តាមរមណីយដ្ឋាននានា និងក្នុងក្រុងកំពង់ចាម ។ បើតាមលោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍...