ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ Relay NARI and Converter ចំនួន ០៣ មុខ (កញ្ចប់លេខ ០៣) ជូនការិយាល័យប្រព័ន្ធរ៉ឺឡេការពារ នៃនាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ ២០២៤) (អាទិភាពទី១) ។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា...
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ អ្នកសារព័ត៌មានទាំងអស់កុំធ្វើអ្វី ឬផ្សាយអ្វីដើម្បីតែទៅគាបសង្កត់ យកលុយគេឱ្យសោះ ខណៈទង្វើបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់អ្នក សារព័ត៌មានដទៃទៀត ហើយមួយវិញទៀត ការធ្វើបែបនេះក៏អាចបាត់បង់នូវឥទ្ធិពលនៃអំណាចទី៤របស់ អ្នកសារព័ត៌មានផងដែរ។ ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងឱកាសសម្ដេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន នាសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ៕
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើអ្នកសារព័ត៌មាន ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានគ្រប់ជ្រុងជ្រោយ មិនត្រូវធ្វើការវិនិច្ឆ័យ តែម្ខាង ហើយដើរតួជាតុលាការ។ ការស្នើរនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៦ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ៕
នារសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ស៊ាន មនោ សមាជិកមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ដែលបានជួបឧបទ្ទវហេតុក្នុងកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង។ ក្នុងឱកាសនោះ...
ភ្នំពេញ៖ សិក្ខាកាមដែលកំពុងសិក្សាជំនាញបន្ថែម Re-Skill និង Up-Skill បានលើកឡើងថាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺជាឱកាសក្នុងការបង្កើនសមត្ថភាពជំនាញ អភិវឌ្ឍន៍ខ្លួនឱ្យបានខ្ពស់ជាងមុន ទាំងការងារ និងប្រាក់ចំណូល។ លោក ព្រហ្ម វាសនា បុគ្គលិកនៃក្រមហ៊ុនយ៉ូស ដែលបច្ចុប្បន្នកំពុងសិក្សាជំនាញនៅវិទ្យាស្ថានជាតិពហុបច្ចេកទេស ផ្នែក Automationបានលើកឡើងថា៖«គោលបំណងរបស់ខ្ញុំដែលសម្រេចចិត្តមករៀនជំនាញបន្ថែមនេះពីព្រោះខ្ញុំចង់បង្កើនសមត្ថភាពរបស់ខ្ញុំលើជំនាញដែលមានស្រាប់ ធ្វើយ៉ាងឱ្យមានសមត្ថភាពល្អជាងមុនដើម្បីទទួលបានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់នៅក្រុមហ៊ុនបច្ចុប្បន្ន»។ លោកបន្ថែមថា ការសិក្សាជំនាញវិជ្ជាជីវៈ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤។ ការជួបជុំនេះ ធ្វើឡើងស្របពេលដែល ពិភពលោកកំពុងប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១...
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Phnom Penh) កាលពីថ្ងៃទី ២៨ ខែមេសា កន្លងទៅនេះ បានរៀបចំកម្មវិធីបណ្តុះបណ្តាលមួយស្តីពី “ភាពជាអ្នកដឹកនាំនិងការបង្កើតទំនុកចិត្ត” (Cultivating leadership and self-esteem) ក្រោមកម្មវិធី អ្នកដឹកនាំវ័យក្មេង “Young Leaders Program”។ វគ្គបណ្តុះបណ្តាលនេះត្រូវបានប្រព្រឹត្តឡើងមួយព្រឹក គឺនៅថ្ងៃទី...
ភ្នំពេញ៖ លោក អ៊ុង គង្គា ប្រធានអង្គការសប្បុរសធម៌ ខ្វនថឹម និងគណៈប្រតិភូ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ បាននាំយកថវិកា២០០០០ដុល្លារ (២ម៉ឺន) បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកក្នុងការទ្រទ្រង់សកម្មភាព របស់មន្ទីរពេទ្យ ដែលបាននិងកំពុងព្យាបាលកុមារកម្ពុជាដ៏ច្រើន ជារៀងរាល់ឆ្នាំ ។ ពិធីប្រគល់ និងទទួលថវិកា របស់សប្បុរសធម៌ នៃអង្គការខ្វនថឹម...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃ២ ឧសភា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ អន្តរជាតិ ៥ ឧសភា ២០២៤ ក្រោមប្រធានបទ «ពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភាពមាតា ទារក និងយុវវ័យ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ» និងបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៤ ទិវាអនាម័យដៃពិភពលោក ៥ ឧសភា ២០២៤ និងបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល នាថ្ងៃ៣ ឧសភានេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ប្រសិនបើពលរដ្ឋបានលាងដៃជាមួយសាប៊ូ និងទឹក ឬអាល់កុលបានត្រឹមត្រូវតាមក្បួន នឹងអាចជៀសផុតពីការចម្លងរោគ។ លោកថា “ដូច្នេះការលាងដៃគឺ...