ឡុងដ៌៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសនេះនឹងរៀបចំការបោះឆ្នោត ទូទៅនៅថ្ងៃទី០៤ ខែកក្កដា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Sunak បានប្រាប់ប្រជាជាតិ នៅមុខ 10 Downing Street ឲ្យដឹងថា “កាលពីដើមថ្ងៃនេះខ្ញុំបានពិភាក្សា ជាមួយព្រះមហាក្សត្រ ដើម្បីស្នើសុំឱ្យរំលាយសភា...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដឹកកិច្ចប្រជុំប្រចាំឆមាស នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅទីស្តីការគណៈរដ្ឋមន្ត្រី ៕
Breaking: ភោជនីយដ្ឋាន បាក់រលំនៅ Mallorca ប្រទេសអេស្ប៉ាញចំនួនអ្នកស្លាប់កើន ដល់៤នាក់ ៖ ក្រុមអ្នកជួយសង្រ្គោះ។ នេះតាមទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
Breaking: ភ្លើងឆេះផ្ទះល្វែងធំ នៅកណ្តាលក្រុងហាណូយសម្លាប់មនុស្ស១៤នាក់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង AFPនៅមុននេះបន្តិច។
ភ្នំពេញ ៖ អ្នកអាចភ្លេចអេដស៍ តែអេដស៍មិនភ្លេចអ្នក មិនមែនជាសារអប់រំហួសសម័យឡើយ។ ក្នុងពិធីប្រកាស ប្រកាសសមាសភាពគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍/ កាមរោគ ក្របខ័ណ្ឌក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ឧសភា លោកឧបនាយករដ្ឋមន្ត្រី ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយកសារអប់រំមួយឃ្លានេះ មកបញ្ជាក់ទៅកាន់អង្គពិធីថា អេដស៍នៅតែមានឆ្លង និងស្លាប់ ដោយសារជំងឺនេះនៅតែមាន...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយចាត់គ្រប់វិធានការជំនាញ និងវិធានការច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើងឲ្យបានម៉ឹងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៣ ឧសភា បានឲ្យដឹងថា ក្នុងអំឡុងពេលចុងក្រោយនេះ សង្កេតឃើញសកម្មភាពក្មេងទំនើងបានកើតមានឡើងជាញឹកញាប់ និងមានចរិតកាចសាហាវគួរឲ្យព្រួយបារម្ភ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ បង្កឲ្យមានការភ័យខ្លាច និងជះឥទ្ធិពលដល់បរិយាកាសសន្តិសុខ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...