ម៉ូស្គូ៖ លោក Alexander Bortnikov នាយកសេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី បាននលើកឡើងនៅថ្ងៃសុក្រនេះថា ចារកម្មយោធាអ៊ុយក្រែន មានជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងការវាយប្រហារ ភេរវកម្មនៅសាលាក្រុង Crocus នៅឯជាយក្រុងម៉ូស្គូ ។ លោក Bortnikov បានធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាប្រធាន ទីភ្នាក់ងារសន្តិសុខ និងសេវាកម្មពិសេស នៃរដ្ឋឯករាជ្យក្នុងទីក្រុង Bishkek...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim and Mehr បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់ អាវុធរបស់ប្រទេសអ៊ីរ៉ង់ បានចេញផ្សាយការរកឃើញបឋម នៃការស៊ើបអង្កេត លើការធ្លាក់ឧទ្ធម្ភាគចក្រ ដែលបានសម្លាប់ប្រធានាធិបតី Ebrahim Raisi និងគណៈប្រតិភូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ព័ត៌មានពីកាសែត The Bloomberg បានរាយការណ៍ កាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ មកពីប្រទេស G7 នឹងចេញសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃសៅរ៍បង្ហាញ ពីការគាំទ្រ របស់ពួកគេ ចំពោះការប្រើប្រាស់ប្រាក់ចំណូល ដែលរកបានប្រហែល៣០០ពាន់លានដុល្លារ នៅក្នុងទ្រព្យសម្បត្តិ របស់រុស្ស៊ីដែលជាប់គាំង ដើម្បីជួយដល់អ៊ុយក្រែន។...
បរទេស៖ ការិយាល័យរបស់ប្រធានាធិបតី បាននិយាយថា ប្រធានាធិបតីឆែក លោក Petr Pavel ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីបានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ការិយាល័យប្រធានាធិបតីបានប្រកាសនៅលើ X (អតីត Twitter) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា អ្នកនយោបាយអាយុ ៦២ ឆ្នាំរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសាកលវិទ្យាល័យយោធា...
បរទេស៖ លោក Nguyen Tam Thinh ប្រធានក្រុមហ៊ុន Trung Nam Group ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសវៀតណាម ដោយសារតែក្រុមហ៊ុនរបស់លោកជំពាក់ពន្ធច្រើនជាង ២១ ពាន់លានដុង ស្មើនឹង ៨៤០.០០០ ដុល្លារអាមេរិក នៅក្នុងពន្ធដែលមិនបានបង់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា...
យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានទទួលសារព្រមានចំនួន៤ ផ្សេងគ្នាពីនាយកដ្ឋានស៊ើបការណ៍យោធា មុនពេលការវាយប្រហាររបស់ពួកហាម៉ាស់ នៅថ្ងៃទី០៧ ខែតុលាឆ្នាំមុន។ យោងតាម IDF “សារទាំងបួន ដែលបានផ្ញើនៅចន្លោះខែមីនា និងខែកក្កដាឆ្នាំមុន បានបង្ហាញពីរបៀបដែលសត្រូវរបស់អ៊ីស្រាអែល នៅក្នុងគ្រប់សង្វៀនបានមើលឃើញពីគ្រោះថ្នាក់ដល់ការរួបរួមនៅក្នុងអ៊ីស្រាអែល និង IDF...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTទីក្រុងមូស្គូបានបញ្ចប់ជាផ្លូវការនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរំសាយអាវុធជាមួយទីក្រុងតូក្យូ នេះបើតាមក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃសុក្រ។ គួរឲ្យដឹងដែរថាដំណើរការនៃការលុបចោលសន្ធិសញ្ញានេះត្រូវបានផ្តួចផ្តើមកាលពីប្រាំមួយខែមុនមកម្ល៉េះ ដោយសារតែអ្វីដែលរុស្ស៊ីហៅថាគោលនយោបាយ មិនរាក់ទាក់ របស់រដ្ឋាភិបាលជប៉ុន។ ក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងខែតុលា ឆ្នាំ១៩៩៣ជប៉ុនគឺដើម្បីជួយរុស្ស៊ីរុះរើផ្នែកធំនៃឃ្លាំងអាវុធបរមាណូសូវៀត និងជួយដោះស្រាយបញ្ហាបរិស្ថានដែលជាកត្តាដែលអាជះឥទ្ធិពលដល់ប្រទេសរុស្សី។ នាយករដ្ឋមន្ត្រីរុស្សីលក Mikhail Mishustin បានប្រកាសពីផែនការដកខ្លួនចេញពីសន្ធិសញ្ញាកាលពីខែវិច្ឆិកាឆ្នាំមុន ដោយចាប់ផ្តើមដំណើរការផ្តាច់ទំនាក់ទំនងរយៈពេលប្រាំមួយខែ។ យោងតាមទីក្រុងមូស្គូ វាមិនអាចទៅរួចទេក្នុងការបន្តអន្តរកម្មជាមួយរដ្ឋដែលមិនរួសរាយរាក់ទាក់លើបញ្ហាដែលប៉ះពាល់ដល់សន្តិសុខជាតិរបស់រុស្ស៊ី នៅក្នុងបរិបទនៃគោលនយោបាយប្រឆាំងរុស្ស៊ីដោយបើកចំហរបស់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Fumio Kishidaនៅពេលនេះ៕ ប្រែសម្រួល៖ស៊ុនលី