ភ្នំពេញ ថ្ងៃទី 29 ឧសភា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet ត្រូវបានគេដាក់ឈ្មោះថាជា “ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបបំផុត” និង “សេវាបដិសណ្ឋារកិច្ចលើយន្តហោះដែលមានតម្លៃទាបបំផុត” សម្រាប់ឆ្នាំ 2024 ដោយគេហទំព័រ AirlineRatings.com ដែលជាក្រុមហ៊ុនផវាយតម្លៃសុវត្ថិភាព និងផលិតផលអាកាសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោក។ ភ្ញៀវធ្វើដំណើរតាមផ្លូវពីសៀមរាបទៅហាណូយ និងភ្ញៀវជាច្រើនទៀតដែលធ្វើដំណើរទៅវៀតណាម និងប្រទេសជាច្រើនទៀត...
បរទេស៖ ទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងសេអ៊ូល បានការពារសមយុទ្ធយោធារួមគ្នារបស់ខ្លួនថា មានសារៈសំខាន់សម្រាប់ ការថែរក្សាសន្តិសុខនៅក្នុងតំបន់អាស៊ីបូព៌ា ដោយរុញច្រានប្រឆាំងនឹងការ រិះគន់របស់រុស្ស៊ី ចំពោះសមយុទ្ធនេះ ដើម្បីគាំទ្រកូរ៉េខាងជើង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការ បរទេសអាមេរិក ដោយប្រើឈ្មោះផ្លូវការរបស់កូរ៉េខាងត្បូងថា សាធារណរដ្ឋកូរ៉េ (ROK)...
បរទេស៖ កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភពមួយចំនួនថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និង ជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋបច្ចុប្បន្ន លោក ដូណាល់ ត្រាំ បានប្រាប់អ្នកផ្តល់ជំនួយក្នុងយុទ្ធនាការថា លោកនឹង “ទម្លាក់គ្រាប់បែក” ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ប្រសិនបើរុស្ស៊ី និងចិន វាយប្រហារអ៊ុយក្រែន និងកោះតៃវ៉ាន់ នៅលើការឃ្លាំមើលរបស់លោក។...
បរទេស៖ សីតុណ្ហភាពនៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌាបានឡើងដល់កម្រិតខ្ពស់បំផុតគឺ ៤៩,៩ អង្សាសេ ខណៈដែលអាជ្ញាធរព្រមានអំពីការខ្វះខាតទឹកនៅក្នុងទីក្រុងដ៏ធំ។ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានរាយការណ៍ថា “លក្ខខណ្ឌរលកកំដៅធ្ងន់ធ្ងរ” បានកត់ត្រាសីតុណ្ហភាពកាលពីថ្ងៃអង្គារនៅស្ថានីយ៍ជាយក្រុង Delhi ចំនួនពីរនៅ Narela និង Mungeshpur ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី២៩ ខែឧសភា...
បរទេស៖ អ្នកជំនួញជនជាតិអាមេរិក ដើមកំណើតវៀតណាមម្នាក់ ត្រូវបានព្រះរាជអាជ្ញាវៀតណាម សុំទោសជាសាធារណៈ បន្ទាប់ពីលោកត្រូវបានឃុំខ្លួន ពីរដងពីបទឧក្រិដ្ឋ ដែលលោកមិនបានប្រព្រឹត្ត។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Lam Hong Son អាយុ ៦៨ ឆ្នាំ...
បរទេស៖ ទស្សនាវដ្តី Forbes បានសរសេរកាលពីថ្ងៃចន្ទថា អ៊ុយក្រែនទំនងជាបានបំផ្លើសចំនួនយន្តហោះចម្បាំងរុស្ស៊ី ដែលខ្លួនអះអាងថាបានបាញ់ទម្លាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ទស្សនាវដ្តីធុរកិច្ចអាមេរិក បានវិភាគសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយមេដឹកនាំអ៊ុយក្រែនលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី និងក្រសួងការពារជាតិ ហើយឈានដល់ការសន្និដ្ឋានថា មិនមែនសុទ្ធតែអាចផ្ទៀង ផ្ទាត់ដោយឯករាជ្យបានទេ។ ទីក្រុងគៀវបានអះអាងថា...
កំពត៖ អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប បានមានប្រសាសន៍ថា គិតមកទល់នឹង ពេលនេះ ការវិនិយោគអភិវឌ្ឍន៍ តំបន់ទេសចរណ៍ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) បានចំណាយទុនអស់ប្រហែលពី ៧០០ទៅ ៨០០លានដុល្លារអាមេរិកហើយ ។ អ្នកឧកញ៉ា មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មានមកពី ៣០ស្ថាប័ន ដែលរៀបចំឡើង...
ព្រឹត្តិការណ៍នេះរៀបចំឡើងដោយអង្គការ INTERKULTUR ដែលជាស្ថាប័ននាំមុខគេលើពិភពលោក ក្នុងព្រឹត្តិការណ៍ ចម្រៀង ជាពួកអន្តរជាតិ សហការជាមួយក្រុមហ៊ុន All Dreams Cambodia និងមានការគាំទ្រ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាននិងរដ្ឋបាលរាជធានីភ្នំពេញផងដែរ។ ថ្លែងនៅក្នុងពិធីបើកកម្មវិធីប្រកួត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលមហោស្រពចតុម្មុខ លោកជំទាវបណ្ឌិត...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ស្តីពី ការផ្គត់ផ្គង់ O-Ring Rubber for Power Transformer ចំនួន១០មុខ (កញ្ចប់១៣) (អាទិភាពទី១) ជូនអង្គភាព អនុស្ថានីយ នៃនាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ ២០២៤) (លើកទី ២) ។ តាមរយៈសេចក្ដីជូនដំណឹង...
កំពង់ស្ពឺ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញបទបញ្ជាលោក អ៊ូច ភា អភិបាលខេត្តតាកែវ ត្រូវរកឲ្យឃើញក្រុមក្មេងទំនើង ដេញកាប់គ្នាអនាធិបតេយ្យ នៅម្ដុំផ្សារអង្គតាសោម ក្នុងស្រុកត្រាំកក់ ។ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមក្មេងទំនើង បានប្រដេញវាយគ្នា ប្រដាប់ដោយកាំបិត ពូថៅ...