ភ្នំពេញ ៖ បន្ទាប់ពីមានការចោទប្រកាន់មួលបង្កាច់ថា “ក្រុមគ្រួសារសម្តេច ស ខេង កំពុងគ្រប់គ្រងតំណែងធំៗ នៅក្នុងក្រសួងមហាផ្ទៃ” លោក ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបដិសេធចោលទាំងស្រុង ដោយលោកអះអាងថា ការចោទប្រកាន់នេះ គ្មានលក្ខណៈវិទ្យាសាស្រ្តទេ ដោយឡើង តាមអារម្មណ៍របស់ខ្លួនប៉ុណ្ណោះ ដើម្បីឆ្លៀតឱកាសកេង ចំណេញនយោបាយ ។...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព គឺជាការគិតគូរ ដែលរាជរដ្ឋាភិបាលនឹងជួយទៅដល់កម្មករ ឱ្យធ្វើដំណើរប្រកបដោយផាសុកភាព និងស្របតាមបទដ្ឋានបច្ចេកទេស ហើយអ្នកប្រកបរបរដឹកជញ្ជូន ក៏នឹងមិនប៉ះពាល់ដល់ចំណូលរបស់ខ្លួនផងដែរ។ ការបញ្ជាក់យ៉ាងដូចនេះ គឺក្នុងពេលដែលលោករដ្ឋមន្ត្រី បានអញ្ជើញបើកសិក្ខាសាលានៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ស្តីពី “ការជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករ...
កាលពីថ្ងៃទី ២៧ ខែឧសភា នៅក្រុងប៉េកាំង ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានធ្វើកិច្ចប្រជុំសិក្សារៀនសូត្រលើកទី ១៤ ស្តីពីការជំរុញឱកាសការងារ ឱ្យបានពេញលេញ និងប្រកបដោយគុណភាពខ្ពស់ ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានធ្វើជាអធិបតី និងគូសបញ្ជាក់ថា ការជំរុញឱកាសការងារ...
ភ្នំពេញ ៖ អាជ្ញាធរ បានបញ្ឈប់ការ ប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ «បុប្ផាអង្គរ» បន្ទាប់ពីម្ចាស់ទូកទទួលស្គាល់កំហុសថា ខ្លួន «ពិតជាបានបោះចោលសំរាម ចូលក្នុងទន្លេ ពិតប្រាកដមែន»។ ការបញ្ឈប់ប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ «បុប្ផាអង្គរ» នេះ បន្ទាប់ពីមានហ្វេសប៊ុកឈ្មោះ Buntha Chheang បានសរសេរថា «សូមសមត្ថកិច្ចខណ្ឌដូនពេញ ជួយមើលទូកដឹកភ្ញៀវទេសចរមួយនេះ ដឹកសំរាមទៅបោះចោលក្នុងទន្លេ រួចបើកចូលមកខាងវិញ»។...
បរទេស៖ ប្រធានាធិបតីប្រទេសឡាតវី លោក Edgars Rinkevics បានជំរុញឱ្យបណ្តាប្រទេសលោកខាងលិច ដកការរឹតបន្តឹងលើការប្រើប្រាស់អាវុធ ដែលបានបរិច្ចាគទៅឱ្យអ៊ុយក្រែន ដោយលោកនិយាយថា “គ្មានហេតុផល” ដើម្បីការពារទីក្រុងគៀវពីការវាយប្រហារ លើប្រទេសរុស្ស៊ីនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃច័ន្ទ លោក...
បរទេស៖ ឧត្តមសេនីយជាន់ខ្ពស់របស់ ទីក្រុងមូស្គូបានព្រមានថា បណ្តាប្រទេសណាតូកំពុងរៀបចំ សម្រាប់ការវាយប្រហារនុយក្លេអ៊ែរ ដែលអាចកើតមានលើប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Vladimir Kulishov អនុប្រធានទីមួយនៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) និងជាប្រធានសេវាឆ្មាំព្រំដែន បានគូសបញ្ជាក់ពីការគំរាមកំហែង ដែលផ្នែករបស់លោកត្រូវដោះស្រាយ នៅក្នុងបទសម្ភាសន៍ជាមួយ RIA...
ហុងកុង៖ នៅថ្ងៃអង្គារនេះ ប៉ូលិសហុងកុងបានចាប់ខ្លួនមនុស្សចំនួន ៦នាក់ ស្ថិតក្រោមច្បាប់សន្តិសុខថ្មីរបស់ទីក្រុងពីបទ “បង្ហោះសារដោយចេតនាបំបះបំបោរ” តាមប្រព័ន្ធអ៊ីនធើរណេត ។ នាយកដ្ឋានសន្តិសុខជាតិនៃកងកម្លាំងប៉ូលិសហុងកុង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ត្រីចំនួន៥នាក់ និងបុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទ “បង្ហោះសារក្នុងចេតនាបំផុសគំនិតលើគេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយសង្គមអនាមិក ចាប់តាំងពីខែមេសា ឆ្នាំ២០២៤” ។ ប៉ូលិសបានបញ្ជាក់ថា ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីដែលត្រូវបានចាប់ខ្លួន ត្រូវបានឃុំខ្លួនរួចហើយនៅក្នុងពន្ធនាគាររបស់ស្ត្រី ដែលមានសន្តិសុខយាមកាមត្រឹមត្រូវ ។...
ព្រុចស៊ែល៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយនៅថ្ងៃនេះថា ក្រុមប្រឹក្សាសហភាពអឺរ៉ុប ហៅកាត់ថា (EU) នៅថ្ងៃចន្ទនេះ បានប្រកាសពីក្របខណ្ឌថ្មីមួយ សម្រាប់វិធានការរឹតត្បិត ប្រឆាំងនឹងប្រទេសរុស្ស៊ី ជុំវិញការចោទប្រកាន់ថា បានបំពុលអ្នករិះគន់វិមានក្រឹមឡាំង លោក Alexei Navalny ។ ក្រុមប្រឹក្សាខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា របបទណ្ឌកម្មពាក់ព័ន្ធនឹងការរឹតបន្តឹង ពាណិជ្ជកម្មលើឧបករណ៍ បច្ចេកវិទ្យា...
ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានជូនដំណឹងដល់អ្នកសម្រុះសម្រួលថា ខ្លួននឹងមិនចូលរួមក្នុងការចរចាណាមួយ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ឬកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សានកាលពីយប់ថ្ងៃអាទិត្យ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងគោលដៅ របស់កងទ័ពអ៊ីស្រាអែល លើតង់លំនៅដ្ឋានជនស៊ីវិល ដែលផ្លាស់ទីលំនៅ នៅភាគពាយព្យនៃទីក្រុងរ៉ាហ្វា ដោយបានសម្លាប់ និងរបួសរាប់សិបនាក់របស់ពួកគេ។ ប្រភពក៏បានឲ្យដឹងផងដែរថា ថ្នាក់ដឹកនាំក្រុមហាម៉ាស់ មិនបានទទួលការជូនដំណឹងជាផ្លូវការណាមួយ ពីអ្នកសម្រុះសម្រួលនៅក្នុងប្រទេសអេហ្ស៊ីប ឬកាតា...
អេហ្ស៊ីប៖ ទូរទស្សន៍ Al-Qahera News របស់ប្រទេសអេហ្ស៊ីប បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសអេហ្ស៊ីប បានព្រមានប្រឆាំងនឹងហានិភ័យសុវត្ថិភាព ដែលប្រឈមមុខនឹងបុគ្គលិកកងទ័ពរបស់ខ្លួន ដែលត្រូវបានដាក់ពង្រាយនៅតាមព្រំដែន ជាមួយតំបន់ហ្គាហ្សាស្ទ្រីប។ ការអត្ថាធិប្បាយលើការសម្លាប់ ទាហានអេហ្ស៊ីបម្នាក់នៅជិតផ្លូវកាត់រ៉ាហ្វា កាលពីដើមថ្ងៃនោះ ប្រភពបានឲ្យដឹងថា គណៈកម្មាធិការស៊ើបអង្កេតត្រូវបានបង្កើតឡើង ដើម្បីស្វែងរកព័ត៌មានលម្អិតនៃឧប្បត្តិហេតុ ដើម្បីកំណត់ការទទួលខុសត្រូវ និងទប់ស្កាត់ការកើតឡើងម្តងទៀត នាពេលអនាគត។ កងទ័ពអេហ្ស៊ីប បានប្រកាសនៅថ្ងៃចន្ទនេះ...