រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនបានឲ្យដឹងថា ការត្រៀមខ្លួនរបស់ខ្លួន ដើម្បីធ្វើការជាបន្ទាន់លើការ បើកឡើងវិញនូវច្រកព្រំដែន រវាងតំបន់ហ្គាហ្សា និងអេហ្ស៊ីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន ផ្លូវការរបស់ប៉ាឡេស្ទីន WAFA ប្រធានាធិបតីបានឲ្យដឹងថា ភាគីប៉ាឡេស្ទីនត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការភ្លាមៗលើការបើកច្រករ៉ាហ្វា ឡើងវិញក្រោមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា សម្រាប់ការគ្រប់គ្រងការឆ្លងកាត់ ក្នុងឆ្នាំ២០០៥។ វាបានកើតឡើងជាការឆ្លើយតប ទៅនឹងសេចក្តីថ្លែងការណ៍របស់...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណដល់ការ ចូលរួមគាំទ្ររបស់រដ្ឋាភិបាលចិន ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំចុងក្រោយនេះ ក្នុងការស្ដារ និងអភិវឌ្ឍន៍សង្គមកម្ពុជា។ ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអញ្ជើញទទួលជួប លោក វ៉ាង វិនធាន (Wang Wentian)...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មី សម្រាប់កម្ពុជាចាប់ពីឆ្នាំ ២០២៤-២០២៨។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ ADB នាថ្ងៃ២៩ ឧសភា ។ យុទ្ធសាស្ត្រថ្មីនេះ ដែលមានសង្គតិភាពយ៉ាងជិតស្និទ្ធជាមួយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់រយៈពេលដូចគ្នាមានគោលបំណងពង្រឹង ដំណើរឆ្ពោះទៅរកសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់នៅកម្ពុជា។ យុទ្ធសាស្រ្តរយៈពេល៥ឆ្នាំនេះ ផ្តោតលើការធ្វើការជាមួយរាជរដ្ឋាភិបាល និងដៃគូផ្សេងទៀត...
កំពត៖ គម្រោងសងសង់ព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំបំផុតនៅកម្ពុជា និងខ្ពស់បំផុតក្នុងចំណោមព្រះពុទ្ធបដិមា នៅទូទាំងអាស៊ីអាគ្នេយ៍ នៅលើខ្នងភ្នំបូកគោ បាននិងកំពុងដំណើរការ សម្រេចបានប្រហែល ៣០ភាគរយហើយ។ លោក ប្រិញ សាវុធ ប្រធានផ្នែកទំនាក់ទំនង នៃក្រុមហ៊ុនសុខាអូតែល បានឲ្យដឹងថា ទីឋានសក្ការៈដ៏ធំស្កឹមស្កៃ ស្ថិតនៅលើកំពូលភ្នំបូកគោ នៃឧទ្យានជាតិព្រះមុនីវង្សនេះ នឹងក្លាយជាតំបន់ទេសចរណ៍ បែបសាសនាសម្រាប់ពុទ្ធ បរិស័ទក្នុងស្រុក និងភ្ញៀវទេសចរទូទាំងពិភពលោក។ លោកបានឲ្យដឹងថា...
Update: ការិយាល័យអគ្គមេធាវី បាននិយាយកាលពីថ្ងៃពុធថា អតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវកាត់ទោសពីបទប្រមាថព្រះមហាក្សត្រ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន បារាំង AFP។ លោក Prayuth Pecharakun អ្នកនាំពាក្យអគ្គមេធាវីបានថ្លែងថា លោក ថាក់ស៊ីន នឹងត្រូវកោះហៅទៅតុលាការ នៅថ្ងៃទី ១៨ ខែមិថុនា ដើម្បីឆ្លើយតបការចោទប្រកាន់ក្រោមច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងរបស់ព្រះរាជាណាចក្រថៃ។ ការសម្រេចចិត្តនេះ កើតឡើងចំពោះលោកថាក់ស៊ីន...
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានចាត់ទុកការប្រតិបត្តិល្អក្នុងការ រៀបចំនិងការអនុវត្តបទប្បញ្ញត្តិ នឹងផ្ដល់បច្ច័យវិជ្ជមានដល់សង្គម-សេដ្ឋកិច្ច។ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលលើកទី៧ ក្រោមប្រធានបទ«សេចក្ដីផ្ដើម ស្ដីពីការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ» នាថ្ងៃ២៩ ឧសភា លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានចាត់ទុកប្រធានបទស្តីពី «ការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ» ពិតជាមានសារសំខាន់សម្រាប់រាជរដ្ឋាភិបាល ជាពិសេសសម្រាប់ទីស្តីការគណៈរដ្ឋមន្ត្រី...
ភ្នំពេញ ៖ លោកស្រី Tanzila Narbaeva ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ផ្ញើសារលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេច ត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានព្រឹទ្ធសភាកម្ពុជា។ តាមរយៈសាររលិខិតលោកស្រី Tanzila Narbaeva បានលើកឡើងថា ទំនាក់ទំនងជាមិត្តភាព រវាងអ៊ូសបេគីស្ថាន-កម្ពុជា ឈរលើមូលដ្ឋាននៃការជឿជាក់ និង គោរពគ្នាទៅវិញទៅមក...
Breaking: ទីភ្នាក់ងារព័ត៌មាន បារាំងAFP រាយការណ៍ នៅមុននេះបន្តិចថា អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ប្រឈមនឹងសវនាការ ពីបទប្រមាថព្រះចេស្តា មហាក្សត្រថៃ។ នេះបើតាមអ្នកនាំពាក្យតុលាការ។
កំពត ៖ លោក ស្វាយ វុឌ្ឍី នាយកនីតិកម្ម និងទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុនសុខាអូថែល បានប្រាប់ក្រុម អ្នកសារព័ត៌មាន ក្នុងឱកាសដំណើរទស្សនកិច្ច ស្វែងយល់ ពីគម្រោងអភិវឌ្ឍ នៅតំបន់ឧទ្យានជាតិបូកគោថា” កំណាត់ផ្លូវថ្មី ប្រវែងជាង ៦០ គីឡូម៉ែត្រ តភ្ជាប់ពីឧទ្យានជាតិបូកគោ ទៅផ្លូវជាតិលេខ៤ ដោយគ្រោងចំណាយថវិកា សាងសង់ប្រហែល...
ភ្នំពេញ ៖ ក្នុងជំនួបសម្ដែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនចប់អាណត្តិ ប្រចាំកម្ពុជា បានលើកឡើងថារដ្ឋាភិបាលចិន នឹងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងឱកាសនៃជំនួបនេះ...