ភ្នំពេញ៖ លោក Tan Sri Dato Lim Soon Peng ប្រធានសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក បានប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាវិមានសន្តិភាព នៅថ្ងៃ២៨ ឧសភានេះថា ដំណើរទស្សនកិច្ចរបស់លោក គឺដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ពីសក្តានុពលរបស់កម្ពុជា ក្នុងការវិនិយោគ លើវិស័យសំណង់ អចលនទ្រព្យ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ពិនិត្យលទ្ធភាព សហការជាមួយនឹងក្រសួង-ស្ថាប័ន ដើម្បីបណ្ដុះបណ្ដាលជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា ។ ការជំរុញរបស់សម្ដេចធិបតីធ្វេីឡេីង ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅវិមានសន្ដិភាព នាថ្ងៃទី២៨ ឧសភានេះ...
កម្ពុជា-ចិន បើកកិច្ចប្រជុំពិភាក្សាលម្អិត ជំរុញដល់ការបើកការដ្ឋានគម្រោង «ព្រែកជីកហ្វូណនតេជោ»ឲ្យបានឆាប់រហ័សhttps://dap-news.com/?p=418186 លោក ជុំ សុន្ទរី ៖ ដំណើរទស្សនកិច្ច រដ្ឋមន្ត្រីការពារជាតិ អាមេរិក នៅកម្ពុជា ជាឱកាសដ៏ល្អ ជំរុញបន្ថែមទៀត នូវទំនាក់ទំនង ប្រទេសទាំងពីរhttps://dap-news.com/?p=418195 លោក ហង្ស ពុទ្ធា ៖ គ.ជ.ប នឹងមិនប្រកាសលទ្ធផលបណ្តោះអាសន្នការបែងចែកអាសនៈ...
គែរ៖ បណ្តាប្រទេសនៅមជ្ឈិមបូព៌ានៅថ្ងៃចន្ទ នេះបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើតង់លំនៅដ្ឋានជនស៊ីវិល ដែលផ្លាស់ទីលំនៅនៅភាគពាយ័ព្យទីក្រុងរ៉ាហ្វា នៃតំបន់ហ្គាហ្សាស្ទ្រីប ដែលបានបណ្តាលឱ្យស្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៤៥ នាក់ និងរងរបួសជាច្រើននាក់។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅកាលពីល្ងាចថ្ងៃអាទិត្យ លើតង់នៅក្នុងជំរុំថ្មីមួយ សម្រាប់ជនស៊ីវិល ដែលបានផ្លាស់ទីលំនៅនៅក្នុងទីក្រុងហ្គាហ្សា ភាគខាងត្បូងបំផុត ។ ប្រភពសន្តិសុខក្នុងតំបន់បានឲ្យដឹងថា...
កាលពី ២៥ ឆ្នាំមុន គឺឆ្នាំ ១៩៩៩ មេដឹកនាំនៃប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូង បានអញ្ជើញចូលរួមពិធីស្រស់ស្រូបអាហារពេលព្រឹកក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននិងចិន ជប៉ុននិងកូរ៉េខាងត្បូង(១០បូក៣)ដោយបានចាប់ដំណើរការនូវដំណើរសហប្រតិបតិ្តការចិន-ជប៉ុន-កូរ៉េខាងត្បូង ។ គោលបំណងនៅពេលនោះ គឺដើម្បីដឹកនាំការគ្រោងផែនការអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសចំទាំងបីនិងរួមគ្នាឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុអាស៊ី ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីបាននិងកំពុងបោះជំហានទៅមុខក្នុងភាពបត់បែនដែលបានដើរតួនាទីដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក ក៏ដូចជាដឹកនាំការធ្វើសមាហរណកម្មក្នុងតំបន់ ។ ក្នុងអំឡុងពេលនេះ ដោយសារកត្តាមួយចំនួន ដូចជា ការរីករាលដាលនៃជំងឺកូវីដ...
ភ្នំពេញ៖ តាមរយៈជំនួបតាមវីដេអូ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់លោក រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) ប្រធានសភាអ៊ុយក្រែន ថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាព ដែលមានតម្លៃជាក់លាក់ ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដូចនេះត្រូវតែមានវត្តមានតួអង្គរុស្ស៊ី ។ សម្តេចតេជោ បានសំដែងនូវក្តីរីករាយដែលបានជួប លោក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ប្រាប់ លោក រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) ប្រធានសភាអ៊ុយក្រែន ថាកម្ពុជា មិនមានលទ្ធភាពបញ្ជូនអ្នកដោះមីន ទៅអ៊ុយក្រែននោះទេ ដោយសារ រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាត។ ក្នុងជំនួបតាមប្រព័ន្ធវីដេអូ ជាមួយ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ តាមរយៈការសន្ទនាតាមប្រព័ន្ធវីដេអូ លោក រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) ប្រធានសភាអ៊ុយក្រែន បានអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទៅបំពេញទស្សនកិច្ច នៅទីក្រុងគាវ។ ក្នុងជំនួបនារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ លោក រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk)...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានជំរុញអាជ្ញាធរមូលដ្ឋាន ធ្វើការដោះស្រាយជម្លោះរបស់ប្រជាពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ ធ្វើឱ្យភាគីជម្លោះមានភាពចំណេញទាំងពេលវេលា និងថវិកា ទាំងសងខាង។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលប្រារព្ធធ្វើឡើងនៅរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ចប់អាណត្តិ ប្រចាំកម្ពុជា នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធជានិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា «មហាវិថី ស៊ី ជីនពីង»។...