ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ប្រចាំនៅកម្ពុជា។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី បានបង្ហាញពីទស្សនៈវិស័យនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ប្រជាពលរដ្ឋកម្ពុជា និងយុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ១.៥លាននាក់ដែលរាជរដ្ឋាភិបាលអាណត្តិទី៧បានដាក់ចេញជាគោលនយោបាយតាំងពីដើមអាណត្តិ។ បន្ថែមពីនេះលោករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីវឌ្ឍនភាពស្តីពីការបណ្តុះបណ្តាលជំនាញដែលក្រសួងបានបណ្តុះបណ្តលដើម្បីធ្វើឱ្យកម្ពុជាមានកម្លាំងពលកម្មដែលពឹងផ្អែកលើជំនាញក្នុងគោលបំណងធានាបាននូវការប្រកួតប្រជែង និងទាក់ទាញវិនិយោគិន...
ភ្នំពេញ ៖ បញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ឱ្យអាជ្ញាធរគ្រប់រាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់បង្ក្រាបក្រុមក្មេងទំនើងនៅគ្រប់មូលដ្ឋាន បានធ្វើឱ្យលទ្ធផលនៃកិច្ចប្រតិបត្តិការរបស់កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មលើការងារនេះចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភាមកនោះ កាន់តែមានប្រសិទ្ធភាពខ្ពស់។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ការចេញបញ្ជាដ៏មុតស្រួចរបស់សម្ដេចមហាបវរធិបតី...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ក្រោយស្ថាបនារួច នឹងអាចដោះស្រាយ ការកកស្ទះចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរថែមទៀត ដោយសាររដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតផ្លូវមួយខ្សែទៀត តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពាននេះតែម្តង ។...
ញ៉ូដេលី៖ ព្យុះស៊ីក្លូន និងគ្រោះបាក់ដីដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ដែលបានបង្កឡើង ក្រោយពីព្យុះស៊ីក្លូន Remal បានសម្លាប់មនុស្សយ៉ាងហោចណាស់៣២នាក់ និងជាច្រើននាក់ទៀតបានរងរបួស នៅទូទាំងរដ្ឋ West Bengal របស់ប្រទេសឥណ្ឌា និងរដ្ឋចំនួន៤នៅភាគឦសាន ។ ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋ West Bengal ដែលស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌា ក្រោយពីព្យុះស៊ីក្លូន Remal បានកើនឡើងដល់៧នាក់ហើយ ។...
ប៉ារីស៖ កាលពីថ្ងៃពុធ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានអំពាវនាវឱ្យមាន “កំណែទម្រង់” ពីអាជ្ញាធរប៉ាឡេស្ទីន ដែលជាទស្សនៈនៃការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ពីសារព័ត៌មាន Elysee លោក Macron បានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ជុំវិញស្ថានភាពនៅតំបន់ហ្គាហ្សា ។...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បីផ្គត់ផ្គង់ 115kV & 230kV Overhead Line Air Breaker Switch (ABS) សម្រាប់ប្រើប្រាស់នៅលើខ្សែបញ្ជូន ជូនអង្គភាពខ្សែបញ្ជួន នៃនាយកដ្ឋានបញ្ជូនអគ្គិសនី ។ តាមរយៈសេចក្ដីជូនដំណឹងបានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បាតុករគាំទ្រប៉ាឡេស្ទីន បានដុតជញ្ជាំងស្ថានទូត អ៊ីស្រាអែល ក្នុងទីក្រុងម៉ិកស៊ិក បន្ទាប់ពីមានការប៉ះទង្គិចគ្នា ជាមួយប៉ូលីសកុប្បកម្ម ដែលដាក់ពង្រាយ ដើម្បីរក្សាពួកគេឱ្យនៅឆ្ងាយ ពីទីតាំងនេះក្តី។ មនុស្សប្រហែល ២០០នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅ បរិវេណក្នុងសង្កាត់ Lomas de Chapultepec កាលពីថ្ងៃអង្គារ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រភពពីលោកខាងលិច ជាច្រើនបានលើកឡើងពីការព្រួយបារម្ភថា សមាជិកភាពរបស់ទីក្រុងគៀវ នៃប្លុកនេះមិនគួររំពឹងថានឹងចូលរួម ជាមួយណាតូក្នុងរយៈពេលប៉ុន្មាន ខែខាងមុខនេះនោះទេ ។ យោងតាមប្រភពមួយដែលស្និទ្ធនឹងរដ្ឋ បាលរបស់ប្រធានាធិបតី Joe Biden សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ប្រឆាំងនឹងការកំណត់ ពេលវេលា សម្រាប់ការចូលជាសមាជិក របស់អ៊ុយក្រែន មុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ...
ភ្នំពេញ៖ ដោយមើលឃើញពីតម្រូវការ នៃការប្រើប្រាស់បង់អង្គុយនៅតាមទីតាំងសាធារណៈ និងស្ថាប័នរដ្ឋនានា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដែលបង្កើតឡើង ដោយសហគ្រិនខ្មែរ និងរីកលូតលាស់ នៅក្នុងប្រទេសកម្ពុជា មិនឈរឱបដៃមើលឡើយ គឺក្រុមហ៊ុនបានផលិតបង់អង្គុយចំនួន ១ម៉ឺនបង់ សរុបទឹកប្រាក់អស់ ១លានដុល្លារ សម្រាប់ធ្វើការចែកជូនដោយឥតគិតថ្លៃ។ គិតសរុបមកដល់ពេលនេះ ខ្មែរ ប៊ែវើរីជីស បានចែកបង់អង្គុយចំនួន ៣៨៣បង់ ដល់ទីតាំងសាធារណៈ...
ភ្នំពេញ ៖ ពីវេទិកាអធិបតីនៃពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ប្រារព្ធនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កុមារត្រូវតែទទួលបានការថែទាំ អប់រំយ៉ាងយកចិត្តទុកដាក់ ទាំងទៅលើផ្នែកចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ សីលធម៌នៅក្នុងការរស់នៅ។ បើតាមលោកឧបនាយករដ្ឋមន្ត្រី កុមារ...