បាងកក ៖ កាលពីថ្ងៃអង្គារ គណៈរដ្ឋមន្ត្រី របស់ប្រទេសថៃឡង់ដ៏ បានអនុម័តវិធានការសម្រួលទិដ្ឋាការ រួមទាំងការបន្ថែមរយៈពេលស្នាក់នៅ សម្រាប់ភ្ញៀវទេសចរបរទេស កម្មករមកពីឆ្ងាយ និងនិស្សិតក្រោយឧត្តមសិក្សា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញវិស័យ ទេសចរណ៍ដ៏សំខាន់របស់ខ្លួន ស្របពេលមានសេដ្ឋកិច្ចធ្លាក់ចុះ ។ គិតចាប់ពីខែមិថុនា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នឹងអនុញ្ញាតឲ្យអ្នកទេសចរមកពី៩៣ប្រទេស និងដែនដីកើនឡើងពី៥៧នាក់នាពេលបច្ចុប្បន្ន ចូលដោយគ្មានតម្រូវការទិដ្ឋាការសម្រាប់ការ ស្នាក់នៅរហូតដល់៦០ថ្ងៃ ខណៈដែលបញ្ជីអ្នកដែលមានសិទ្ធិទទួល បានទិដ្ឋាការពេលមកដល់ក៏នឹងកើនឡើងដល់...
LISBON៖ យោងតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា រវាងប្រទេសព័រទុយហ្គាល់ និងអ៊ុយក្រែន កាលពីថ្ងៃអង្គារ ប្រទេសព័រទុយហ្គាល់ នឹងផ្តល់ឱ្យអ៊ុយក្រែនយ៉ាងហោចណាស់១២៦លានអឺរ៉ូ ស្មើនឹងប្រហែល១៣៧លានដុល្លារ នៅក្នុងឆ្នាំនេះសម្រាប់ “ស្តារប្រទេសអ៊ុយក្រែនឡើងវិញ” ។ នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលខ្លី របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ទៅកាន់ប្រទេសព័រទុយហ្គាល់ ដែលជាការឈប់ចុងក្រោយនៃដំណើរទស្សនកិច្ច របស់លោកទៅកាន់បណ្តាប្រទេសអឺរ៉ុបមួយចំនួន ភាគីទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការទ្វេភាគីរយៈពេល១០ឆ្នាំក្នុងវិស័យសន្តិសុខ...
ភ្នំពេញ៖ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានឲ្យដឹងថា សមត្ថកិច្ចចម្រុះរបស់ខេត្ត កំពុងដុតដៃជើងស្រាវជ្រាវរកក្រុមក្មេងទំនើង ដែលនៅសេសសល់បន្តទៀត តាមបទបញ្ជារបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ។ ការលើកឡើងរបស់អភិបាលខេត្តតានេះ បន្ទាប់ពីសម្ដេចធិបតីបានចេញ បទបញ្ជាពីទឹកដីខេត្តកំពង់ស្ពឺឲ្យលោក អ៊ូច ភា អភិបាលខេត្តតាកែវ ត្រូវរកឲ្យឃើញក្រុមក្មេងទំនើងបានប្រដេញវាយគ្នា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក Graeme Buckley ទីប្រឹក្សាឧបការីអគ្គនាយក អង្គការអន្តរជាតិខាងការងារ (ILO) នៅការិយាល័យប្រចាំប្រទេសកម្ពុជា ក្នុងរាជធានីភ្នំពេញ។ លោក Graeme Buckley បានទទួលមរណភាព...
ថ្ងៃទី២៧ខែឧសភា តាមម៉ោងក្នុងតំបន់ មហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៧ បានមានលទ្ធផលបែបនេះជាថ្មីម្តងទៀតថា៖ មហាសន្និបាតបានបដិសេធយ៉ាងច្បាស់ ដោយមិនដាក់បញ្ចូលនូវអ្វីដែលហៅថា សេចក្តីស្នើច្បាប់ស្តីពី “ការអញ្ជើញតៃវ៉ាន់ឱ្យចូលរួមក្នុងមហាសន្និបាត អង្គការសុខភាពពិភពលោក ក្នុងនាមជាអ្នកសង្កេតការណ៍” ទៅក្នុងរបៀបវារៈនៃមហាសន្និបាតដែលលើកឡើង ដោយប្រទេសមួយចំនួនតូច។ អស់រយៈពេល៨ឆ្នាំជាប់ៗគ្នា អាជ្ញាធរតៃវ៉ាន់ត្រូវបានបដិសេធដោយ មហាសន្និបាតអង្គការសុខភាពពិភពលោក។ នេះបានបញ្ជាក់យ៉ាងពេញលេញថា គោលការណ៍ចិនតែមួយគឺជាបំណងរួម របស់ប្រជាជននិងជានិន្នាការមិនអាចធ្វើផ្ទុយបាន។ អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យ បានឃុបឃិតគ្នាជាមួយកម្លាំងខាងក្រៅ ដើម្បីលេងកលល្បិចនយោបាយ...
នៅកោះ Gulangyu ដែលពោរពេញដោយពណ៌បៃតង មានអាគារដំបូលមូលពណ៌ក្រហម ដ៏ទាក់ទាញមួយ។ អគារនេះមានប្រវត្តិជាង១១០ឆ្នាំ ត្រូវបានគេហៅថា អាគារ Bagua និងជាអគារនិមិត្តសញ្ញាមួយនៅកោះ Gulangyu ។ នៅពេលដែលលោក Xi Jinping កំពុងធ្វើការនៅក្រុង Xiamen លោកបានធ្លាប់ផ្លាស់ប្តូរជោគវាសនា នៃអគារដែលមានប្រវត្តិសាស្ត្រមួយសតវត្សនេះ។ ថ្ងៃមួយនៅឆ្នាំ១៩៨៦ លោក Xi...
ព្រឹកថ្ងៃទី៣០ ខែឧសភា នៅសណ្ឋាគាររដ្ឋ Diaoyutai ក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម ពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០ នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។ លោក Xi Jinping បានប្រកាសថា ភាគីចិននឹងរៀបចំធ្វើកិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកទី២នៅឆ្នាំ២០២៦ ភាគីចិនរីករាយរួមជាមួយភាគីអារ៉ាប់ ដើម្បីផ្សព្វផ្សាយស្មារតីមេត្រីភាពរវាង ចិននិងអារ៉ាប់ បង្កើត...
ពូជសាសន៍និយមបានចាក់ជ្រៅទៅក្នុងផ្នត់គំនិត គម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែខ្លាំងក្លា ការធ្វើបដិបក្ខគ្នារវាងបក្សពួកកើតមានជាបន្តបន្ទាប់ បានច្រានចោលនិងរើសអើងជនអន្តោប្រវេសន៍ ។ល។ «របាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិកឆ្នាំ២០២៣» ដែលការិយាល័យព័ត៌មាននៃក្រុមប្រឹក្សា កិច្ចការរដ្ឋចិនបានចេញផ្សាយ កាលពីថ្ងៃទី២៩ ខែឧសភា បានប្រើទិន្នន័យជាច្រើននិងសំណុំរឿងស្រស់ៗ ក្នុងន័យលាតត្រដាងនូវការពិត ដែលអាមេរិករំលោភសិទ្ធិមនុស្ស ។ សូមយកអំពើហិង្សាដោយកាំភ្លើងជាឧទាហរណ៍ ។ យោងតាមស្ថិតរបស់វេបសាយ “បណ្ណសារអំពើហិង្សាដោយកាំភ្លើង”បានឱ្យដឹងថា នៅឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានកើតមាន ករណីបាញ់ប្រហារទ្រង់ទ្រាយធំ...
ជីវចម្រុះគឺជាមូលដ្ឋាននៃការរស់រានមានជីវិត និងការអភិវឌ្ឍរបស់មនុស្សជាតិ។ វាបានផ្តល់ផលប្រយោជន៍ឥតគណនាដល់មនុស្សជាតិ ទាំងផ្នែកបរិស្ថាន សេដ្ឋកិច្ច និងវប្បធម៌។ ទោះជាយ៉ាងនេះក្តី ផលប៉ះពាល់បណ្តាលមកពីការបាត់បង់ និងការបំផ្លិចបំផ្លាញជម្រកធម្មជាតិ ការប្រើប្រាស់ធនធានធម្មជាតិហួសកម្រិត និងការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យជីវចម្រុះដែលជាទ្រព្យសម្បត្តិ សកលរបស់មនុស្សជាតិ ប្រឈមការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ក្នុងនាមជាប្រទេសសម្បូរដោយជីវចម្រុះ ច្រើនជាងគេមួយនៅលើពិភពលោក ប្រទេសចិនតែងតែយកចិត្តទុក ដាក់ខ្ពស់ចំពោះការអភិរក្សជីវៈចម្រុះ ដោយបានចុះហត្ថលេខា និងអនុម័ត លើអនុសញ្ញាស្តីពីភាពចម្រុះជីវសាស្ត្រ ក្នុងឆ្នាំ១៩៩៣។...
ភ្នំពេញ៖ ភាពល្បីល្បាញនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទាក់ទាញចិត្តភ្ញៀវ លំដាប់ពិភពលោកដូចជា ឯកអគ្គរដ្ឋទូត មន្ត្រីស្ថានទូត ភ្នាក់ងារកុងស៊ុល ប្រចាំនៅប្រទេសកម្ពុជា ក្រុមហ៊ុនភេសជ្ជៈក្រៅប្រទេស ហើយថ្មីៗនេះក្រុមហ៊ុនអេឡិចត្រូនិកដ៏ល្បីល្បាញ លំដាប់អន្តរជាតិ Samsung Electronic បានមកទស្សនាផ្ទាល់ ពីច្រវាក់ផលិតកម្មស្តង់ដារអន្តរជាតិ របស់រោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែរ។ ក្រុមហ៊ុន ខ្មែរ...