ភ្នំពេញ៖ លោក ចាន់ គឹមរិទ្ធី និង អ្នកស្រី ហ៊ឹង កែវចិន្ដា ព្រមទាំងសប្បុរសជនមួយចំនួនទៀត មានទឹកចិត្តដ៏សប្បុរសប្រពៃថ្លៃថ្លា បានបរិច្ចាគថវិកាចំនួន ២៣ ៤០០ដុល្លារអាមេរិក ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ។ ថវិកាបរិច្ចាគនេះ ប្រមូលបានមកពីកម្មវិធីអបអរខួប ៣០ឆ្នាំ នៃអាពាហ៍ពិពាហ៍របស់លោក ចាន់ គឹមរិទ្ធី និង...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា គ្មានមន្រ្តីក្រសួងបរិស្ថានណាម្នាក់គេងលក់ស្រួលឡើយ ខណៈដែលប្រជាពលរដ្ឋក្រីក្រ ជាពិសេសស្រ្តីមេម៉ាយ ដែលជាជនងាយរងគ្រោះនៅតាមតំបន់ ការពារធម្មជាតិទទួលរងហានិភ័យបណ្តាល មកពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ទៅលើផលដំណាំរបស់ពួកគេ។ លោកបណ្ឌិត បានយល់ច្បាស់អំពីបញ្ហានេះ ក៏ព្រោះថា លោកធ្លាប់ឆ្លងកាត់ជីវិត ជាកូនកំព្រាឪពុក ក្រីក្រ និងមានម្តាយជាស្រ្តីមេម៉ាយ ជាអ្នករកចំណូលទ្រទ្រង់ជីវភាព...
បរទេស ៖ សហរដ្ឋអាមេរិក បានផ្តល់ភ្លើងខៀវឱ្យអ៊ុយក្រែនក្នុងការវាយប្រហារគោលដៅជ្រៅនៅក្នុងទឹកដីរុស្ស៊ី ប៉ុន្តែបានកំណត់អំពីអាវុធ ដែលប្រើប្រាស់អាវុធចំនួន និងសម្រាប់តែគោលបំណង ការពារតំបន់ Kharkov ប៉ុណ្ណោះ, នេះបើតាមមន្ត្រីអាមេរិកម្នាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ មួយចំនួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកតំណាងនៃរដ្ឋបាលលោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
ភ្នំពេញ៖ លោក ផុន ប៉ាវ បានផ្លាស់ប្តូរជីវិត ពីកូនកសិករដែលមានជីវភាពខ្វះខាត ក្លាយជាម្ចាស់យានដ្ឋាន ក្រោយបញ្ចប់ជំនាញបច្ចេកទេស ជួសជុលយានយន្ត នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា «NPIC»។ លោក ផុន ប៉ាវ ដែលជាកូនកសិករមកពីខេត្តតាកែវ ធ្លាប់តែពឹងផ្អែកខ្លាំង លើការធ្វើកសិកម្ម បានគូសបញ្ជាក់ថា ការសិក្សាជំនាញបច្ចេកទេស បានផ្លាស់ប្ដូរជីវិតរបស់លោកជាខ្លាំង ពិសេសអាចឲ្យលោករកចំណូលបានជាប្រចាំ...
បរទេស ៖ រដ្ឋមន្ត្រីពីររូប របស់ប្រទេសអ៊ីតាលី បាននិយាយថា រដ្ឋធម្មនុញ្ញរបស់ប្រទេសអ៊ីតាលីហាមឃាត់ អាវុធរបស់ខ្លួន ដែលត្រូវបានប្រើដោយអ៊ុយក្រែនដើម្បីវាយប្រហារគោលដៅជ្រៅក្នុងប្រទេសរុស្ស៊ី ក្នុងពេលដែលប្រទេសសមាជិកអង្គការណាតូ មួយចំនួនទៀតបាននិយាយគាំទ្រ ទីក្រុងគៀវ ប្រើមីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំង នឹងគោលដៅលើទឹកដីរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនយោបាយបារាំងដ៏ល្បីមួយរូបគឺលោកស្រី Marine Le Pen បានចោទប្រកាន់ប្រធានាធិបតី Emmanuel Macron ថាចង់ ធ្វើសង្រ្គាមជាមួយរុស្ស៊ី នៅក្នុងបទសម្ភាសន៍ជាមួយ France Info ដែលចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ បេក្ខភាពប្រធានាធិបតី៣ សម័យកាលរូបនេះ បាននិយាយថា ការកត់សម្គាល់នាពេលថ្មីៗនេះរបស់លោក Macron...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីស្រាអែល បានស្នើឲ្យមានបទឈប់បាញ់ថ្មី ដែលយូរអង្វែង សម្រាប់តំបន់ហ្គាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ដែលនៅសេសសល់ទាំងអស់ ដោយក្រុមហាម៉ាស នេះបើយោងតាមប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយ កាលពីថ្ងៃសុក្រដោយអំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន យល់ព្រមលើការផ្តល់ជូននេះ។ កិច្ចពិភាក្សាដែលមានការសម្របសម្រួល ដោយអេហ្ស៊ីប កាតា និងប្រទេសផ្សេងទៀតបានឈានដល់ទីបញ្ចប់ម្តងហើយម្តងទៀត...
បរទេស ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃសុក្រថា អង្គការណាតូ “បានកុហកយ៉ាងក្រឡែត” ដោយបង្ហាញថា ខ្លួនមិនទាន់បានសម្រេចចិត្តក្នុងការអនុញ្ញាត ឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីវាយប្រហារគោលដៅជ្រៅនៅក្នុងប្រទេសរុស្ស៊ីនោះទេ ។ យោងតាមលោកស្រី Maria ការអនុញ្ញាតត្រូវបានផ្តល់រួចហើយ ហើយការពិភាក្សាណាមួយអំពីការអនុញ្ញាតនេះ នៅក្នុងលោកខាងលិចគឺជា “បិទបាំង” ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ តាមរយៈសារអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់ភាគីពាក់ព័ន្ធរួមគ្នាថែទាំ និងការពារកុមារ ឱ្យក្លាយជាទំពាំងស្នងឫស្សី ដ៏រឹងមាំសម្រាប់ប្រទេសជាតិ នាពេលអនាគត។ ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ដ្រី...
ភ្នំពេញ៖ អគ្គនាយកដា្ឋនគយនិងរដ្ឋករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ទំនិញប្រភេទទូរសព្ទ Nokia (អិនចុចពិល» មានកាតព្វកិច្ចពន្ធ និងអាករនាំចូលមិនដល់ ១ដុល្លារ ក្នុង១គ្រឿង។ តាមរយៈសេចក្តីបំភ្លឺបន្ថែម អគ្គនាយកដា្ឋនគយនិងរដ្ឋករកម្ពុជា បានកត់សម្គាល់មាន ចម្ងល់របស់សាធារណជន ពាក់ព័ន្ធកាតព្វកិច្ចពន្ធនិងអាករ នាំចូលលើទូរសព្ទប្រភេទ “Nokia ចុចពិល” ដោយមានការលើកឡើងថា ទំនិញនេះត្រូវបង់ពន្ធនិងអាករ នាំចូលដល់ទៅ ៩៣ដុល្លារអាមេរិក...