បរទេស៖យោងតាមការ ចេញផ្សាយរបស់ RTទីក្រុងមូស្គូមិនធ្លាប់ ជាប្រទេសដំបូងគេដែលប្រើពាក្យ សំដីអំពីបញ្ហាគ្រាប់នុយក្លេអ៊ែរ ឈ្លានពាននោះទេ ប្រធានាធិបតី Vladimir Putin បានប្រាប់ក្រុមសំណួរ-ចម្លើយនៅឯវេទិកា សេដ្ឋកិច្ចអន្តរជាតិ St. Petersburg (SPIEF) កាលពីថ្ងៃសុក្រ។ លោកបានបន្ថែមថាគោលលទ្ធិនុយក្លេអ៊ែរ របស់ប្រទេសនេះអនុញ្ញាតឱ្យប្រើអាវុធបរមាណូតែនៅក្នុងករណីពិសេស ហើយស្ថានភាពបច្ចុប្បន្នមិន មែនជាករណីនោះឡើយ។ នៅពេលត្រូវបានសួរថាតើរុស្ស៊ីគួរតែត្រៀមខ្លួន នៃលទ្ធភាពក្នុងការប្រើប្រាស់ នុយក្លេអ៊ែរលឿន...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសុំទោសជា សាធារណៈចំពោះលោក Vladimir Zelensky សម្រាប់ សប្តាហ៍ នៃភាពមិនច្បាស់លាស់ នៅក្នុងទីក្រុងគៀវ អំពីការទទួលបានជំនួយរាប់ ពាន់លានដុល្លារពីរដ្ឋាភិបាលអាមេរិក។ សេតវិមានបានធ្វើការ ស្នើសុំកញ្ចប់ថវិកាប្រមាណជា៦១ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនជាផ្នែក នៃវិក័យប័ត្រមូល និធិសន្តិសុខជាតិនៅក្នុងខែតុលា ប៉ុន្តែវាមិនទទួលបានការយល់...
ភ្នំពេញ ៖ ការពិចារណាលើការរៀបចំ ដាក់តំបន់ការពារធនធាន ធម្មជាតិភ្នំគូលែន និងភ្នំណាមលៀរទៅជាសួន ឧទ្យានភូគម្ភសាស្រ្ត (Go-Park)ដើម្បីអភិរក្សបេតិកភណ្ឌភូមិសាស្ត្រនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយ លោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro ជាទីប្រឹក្សាជាន់ខ្ពស់ JICA នៅរសៀលថ្ងៃទី៧ ខែមិថុនា...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានថ្លែងបញ្ជាក់ថា ក្រៅពីតួនាទី ស្នូលជា កងទ័ព យោធិនគ្រប់រូប ត្រូវចូលរួមការកែទម្រង់ កងយោធពលខេមរភូមិន្ទ ឲ្យបានស្មើមុខស្មើមាត់ ជាមួយបណ្ដាប្រទេសផ្សេងៗទាំងក្នុងតំបន់ និងពិភពលោក ថែមទាំងចូលរួមបង្ក្រាបបទល្មើសផ្សេងៗ មានជាអាទិ៍បទល្មើស កាប់ទន្ទ្រានព្រៃឈើតំបន់អភិរក្សជាដើម ។ ក្នុងឱកាសដឹកនាំគណៈប្រតិភូចុះជួបសំណេះសំណាល...
កំពង់ធំ ៖ លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញមន្ទីរបរិស្ថានខេត្តកំពង់ធំសហការជាមួយមន្ទីរអប់រំ យុវជននិងកីឡា និងអាជ្ញាធរ ដែនដីផ្សព្វផ្សាយពីយុទ្ធសាស្ត្រចក្រាដល់ប្រជាពលរដ្ឋនិងសិក្សានុសិស្ស ដើម្បីធានាឱ្យ បាននូវចីរភាពបរិស្ថាននិងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ គឺ«ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»។ លោកបណ្ឌិត អ៊ាង សុផល្លែត...
ជូបា៖ បេសកកម្មរបស់អង្គការ សហប្រជាជាតិ ប្រចាំប្រទេសស៊ូដង់ខាងត្បូង (UNMISS) បានឲ្យដឹងថា ខ្លួនបានបង្កើនកិច្ចខិតខំ ប្រឹងប្រែង ដើម្បីរក្សាសន្តិភាព នៅក្នុងទីក្រុងម៉ាឡាកាល់ រដ្ឋ Upper Nile បន្ទាប់ពីមានមនុស្ស ស្លាប់ជាច្រើននាក់ កាលពីសប្តាហ៍មុនដោយសារអំពើហិង្សា។ UNMISS បានឲ្យដឹងថា ខ្លួននឹងបន្តគាំទ្រ កិច្ចខិតខំប្រឹងប្រែងដើម្បីការពារជនស៊ីវិល និងរក្សាភាពស្ងប់ស្ងាត់ តាមរយៈការដើរល្បាត...
គែរ៖ អ្នកសម្របសម្រួល សេតវិមាន សម្រាប់ មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង លោក Brett McGurk បានជួបប្រជុំ ដាច់ដោយ ឡែកជាមួយរដ្ឋមន្ត្រី ការបរទេសអេហ្ស៊ីបលោក Sameh Shoukry និងរដ្ឋមន្ត្រីការពារជាតិលោក Mohamed Zaki ដើម្បីពិភាក្សាអំពីការ វិវត្តចុងក្រោយនៃវិបត្តិនៅតំបន់ហ្គាហ្សាស្ទ្រីប។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់ លោក...
ម៉ិចស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែចរចាអំពីការនិរទេសជនចំណាកស្រុកដែលគ្មានឯកសារដោយផ្ទាល់ជាមួយប្រទេសទីបី ដែលពួកគេមកពីគុយបា និងវេណេហ្ស៊ុយអេឡា។ ក្នុងអំឡុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់លោក ប្រធានាធិបតីរូបនេះ បានទទួលស្គាល់ថា ទីក្រុងវ៉ាស៊ីនតោន មានទំនាក់ទំនងមិនល្អ ជាមួយប្រទេសទាំងនោះ ប៉ុន្តែបានឲ្យដឹងថា ការពិភាក្សាស្តីពីអន្តោប្រវេសន៍ អាចជួយកែលម្អទំនាក់ទំនង។...
យូអិន៖ ប្រទេសដាណឺម៉ាក ក្រិក ប៉ាគីស្ថាន ប៉ាណាម៉ា និងសូម៉ាលី ត្រូវបានបោះឆ្នោតជ្រើសរើស ជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់អាណត្តិពីរឆ្នាំ។ សមាជិកដែលបានជាប់ឆ្នោតថ្មី នឹងទទួលបន្ទុកថ្មីរបស់ពួកគេនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ និងបម្រើរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សមាជិកដែលទើបជាប់ឆ្នោតថ្មីនឹងជំនួសសមាជិកមិនអចិន្ត្រៃយ៍របស់អេក្វាឌ័រ...
វ៉ាស៊ីនតោន ៖ ការវាយប្រហារ តាមអាកាសរបស់កង កម្លាំងអ៊ីស្រាអែល ដែលត្រូវបានគេរាយការណ៍ថា បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៤០ នាក់នៅសាលា ដែលគ្រប់គ្រងដោយអង្គការ សហប្រជាជាតិ នៅកណ្តាលតំបន់ហ្គាហ្សា មិនបានឆ្លងកាត់អ្វី ដែលគេហៅថា “ខ្សែបន្ទាត់ក្រហម” ដែលត្រូវបានគូស ដោយសហរដ្ឋអាមេរិក សម្រាប់អ៊ីស្រាអែលនោះទេ។ អ្នកនាំពាក្យលោក Matthew Miller...