ភ្នំពេញ៖ ផ្លូវដី (ថ្មី) ប្រវែងជិត៤គីឡូម៉ែត្រ បំពាក់ដោយអំពូលសូឡា ស្ថិតនៅក្នុងភូមិកន្តួត ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានប្រគល់ជូន ប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ ជាសាធារណៈ ។ ការប្រគល់ជូននេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឈង់ ឈា មេឃុំកន្តួត ព្រមទាំងមានការចូលរួម ពីសំណាក់ក្រុមប្រឹក្សាឃុំ...
ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបច្បាស់ថា ចំពោះលក្ខខណ្ឌកញ្ចប់អាពាហ៍ពិពាហ៍របស់ ស្រាបៀរ កម្ពុជា ជាកញ្ចប់រង្វាន់សម្រាប់ផ្តល់ជូន តែគូអាពាហ៍ពិពាហ៍ពិតប្រាកដ ដែលជាវ ស្រាបៀរ កម្ពុជា សម្រាប់រៀបចំមង្គលការ ទើបមានសុពលភាពក្នុងការទទួលរង្វាន់ពីកញ្ចប់នេះ។ ក្រោយពេលការចាប់បានសន្លឹកឆ្នោត យើងត្រូវគោរពទៅតាមគោលការណ៍ និងលក្ខខណ្ឌមុនពេលបើករង្វាន់ដោយការផ្ទៀងផ្ទាត់ ទៅលើឯកសារ (អត្តសញ្ញាណបណ្ណរបស់ស្វាមីភរិយា, សន្លឹកឆ្នោតដែលមានលេខបណ្ណត្រូវរង្វាន់, លិខិតបញ្ចក់អាពាហ៍ពិពាហ៍,...
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍមូលធនមនុស្ស ព្រោះបានជួយផ្តល់ចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាព ដល់យុវជនដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ និងចូលរួមកាត់បន្ថយគម្លាតជំនាញក្នុងទីផ្សារការងារ។ លោកថ្លែងបែបនេះ ក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ នៅថ្ងៃទី១៥...
ភ្នំពេញ៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យបានកាន់តែច្រើន ក្រសួងការងារបានផ្តួចផ្តើមពង្រីកវេនសិក្សា ឱ្យកាន់តែមានលក្ខណៈបត់បែន មានច្រើនជម្រើស ពីថ្ងៃចន្ទ ដល់សុក្រ និងថ្ងៃសៅរ៍អាទិត្យ សរុប៧វេនផ្សេងៗគ្នា។ នេះបើតាមការលើកឡើងរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ក្នុងពិធិបើកទិវាជាតិបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ...
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រីចំនួន ០៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន ០២ករណីផ្សេងគ្នា ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង០២ករណីរួមមាន៖ *ករណីទី១៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky បាននិយាយថា ពាក្យដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានលើកឡើងសម្រាប់ការបញ្ចប់ជម្លោះ គឺជាឱសានវាទចំពោះអ៊ុយក្រែន ហើយជារឿងមិនអាចទទួលយកបាននោះទេ។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃសុក្រ លោក Putin បាននិយាយថា ក្រុងគៀវ នឹងត្រូវប្រគល់ទឹកដីទាំងអស់នៃតំបន់ចំនួនបួន ដែលបានជ្រើសរើសចូលរួមជាមួយរុស្ស៊ី ហើយធានាថា ខ្លួននឹងមិនចូលរួមជាមួយណាតូ...
បរទេស៖ ប្រទេសអាល្លឺម៉ង់ បានប្រើប្រាស់កម្លាំងប៉ូលិសធំជាងគេក្នុងប្រវត្តិសាស្ត្រ ដោយបានសម្របសម្រួលជាមួយប៉ូលិសអន្តរជាតិ និងដាក់ពង្រាយវិធានការសន្តិសុខជាច្រើនក្នុងអំឡុងពេល Euro 2024។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងរយៈពេលមួយខែនៃ Euro 2024 , អាល្លឺម៉ង់ត្រូវបានរំពឹងថានឹងស្វាគមន៍អ្នកគាំទ្របាល់ទាត់ជិត ១៥ លាននាក់ទៅកាន់កីឡដ្ឋានចំនួន ១០...
បរទេស៖ មេដឹកនាំក្រុមប្រទេស G7 កាលពីថ្ងៃសុក្របានបង្កើនសម្ពាធលើប្រទេសចិនដើម្បីទប់ស្កាត់សកម្មភាពបង្កហេតុរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងបានថ្កោលទោសរុស្ស៊ី និងកូរ៉េខាងជើង ចំពោះការធ្វើឱ្យទំនាក់ទំនងយោធារបស់ពួកគេកាន់តែស៊ីជម្រៅចំពេលអតីតការឈ្លានពានរបស់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ខណៈពេលដែលយល់ព្រមផ្តល់ជំនួយហិរញ្ញវត្ថុថ្មីសម្រាប់ប្រទេសអឺរ៉ុបខាងកើតដែលហែកហួរដោយសង្រ្គាម លទ្ធិប្រជាធិបតេយ្យឧស្សាហកម្មធំ ៗ បានព្រមានអ៊ីស្រាអែលកុំឱ្យធ្វើឱ្យស្ថានភាពមនុស្សធម៌ដែលកាន់តែយ៉ាប់យ៉ឺនរួចទៅហើយនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប នៅក្នុងការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស។ ជាមួយនឹងកាយវិការបង្ហាញកម្លាំងលើដែនសមុទ្រដែលកំពុងកើនឡើងរបស់ចិន មេដឹកនាំ G7...
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ ព្រះករុណាព្រះបាទសម្តចព្រះបរមនាត នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជានុរាស្ត្រគ្រួសារអតីតយុទ្ធជនចំនួន៥០០គ្រួសារ ស្ថិតនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ សម្រាប់ព្រះរាជអំណោយរបស់ព្រះករុណាព្រះបាទសម្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនោះរួមមាន÷ អង្ករ៥០គីឡូក្រាម ឃីត១កញ្ចប់ធំ និងថវិកា២០ម៉ឺនរៀល...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៧ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដែលត្រូវបានប្រកាសបើកជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា...