ខ្ញុំសូមរំឭកផងដែរថា ប្រទេសចិននិងកម្ពុជា មិនត្រឹមជាប្រទេសជិតខាងល្អតែប៉ុណ្ណោះ ប្រទេសទាំងពីរនេះ ត្រូវបានពលរដ្ឋរបស់ខ្លួន ប្រសិទ្ធនាមថា ជាបងប្អូនល្អនឹងគ្នា ដែលមានប្រវត្តិទំនាក់ទំនង ជាប្រពៃណីនិងជាមេត្រីភាព តាំងពីយូរយារណាស់មកហើយ ។ រហូតមកដល់ពេលនេះ ការផ្លាស់ប្តូរទំនាក់ទំនងទេ្វភាគីនេះ មានរយៈពេលជាង២០០០ឆ្នាំ ដោយបានបន្តនូវប្រវត្តិរឿងរ៉ាវជាគំរូល្អៗជាច្រើនក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានកូនចៅជំនាន់ ក្រោយអនុវត្តបន្តពីមួយជំនាន់ ទៅមួយជំនាន់ទៀត ។ ប្រទេសយើងទាំងពីរ បានភ្ញាប់ទំនាក់ទំនងការទូតឡើងវិញ ក្រោមស្នាព្រហស្ថ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូរាជរដ្ឋាភិបាល នារសៀលថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៤នេះ បានអញ្ជេីញមាតុភូមិនិវត្តន៍មកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដំណេីរទស្សនកិច្ចផ្លូវការ នៅប្រទេសសិង្ហបុរី ជាមួយលទ្ធផលផ្លែផ្កាជាច្រេីន ។ សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី១៨ មិថុនា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់...
បរទេស៖ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណបាននិយាយថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់យន្តហោះគ្មានមនុស្សបើក និងកាំជ្រួច ទៅឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃប្រមាណជា ៣៦០ លានដុល្លារ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិកត្រូវបានកំណត់ ដោយច្បាប់ដើម្បីផ្តល់មធ្យោបាយ ការពារកោះតៃវ៉ាន់ ដែលទាមទារដោយចិនក្នុងការការពារខ្លួន ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ រហូតនាំឱ្យទីក្រុងប៉េកាំងផ្ទុះកំហឹងជាបន្តបន្ទាប់...
កំពង់ស្ពឺ ៖ មនុស្ស៣នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីរថយន្ត២គ្រឿងបុកគ្នា នៅចំណុចមុខផ្សារកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៤៧-៤៨ ស្ថិតក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ២រសៀលថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៤។ សមត្ថកិច្ចក្រុងច្បារមន បានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ3A-1367 បើកពីទិសខាងលិច ទៅទិសខាងកើត...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមកដល់ទីក្រុងហាណូយ ប្រទេស នៅថ្ងៃពុធ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ តបតាមការអញ្ជើញរបស់លេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។ ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាលើកទីប្រាំ របស់លោកពូទីនទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ២០០១មក។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩...
បរទេស ៖ យន្តហោះ របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានទម្លាក់គ្រាប់បែកលើគោលដៅ ក្រុមហេសបូឡា ជាច្រើននៅភាគខាងត្បូង ប្រទេសលីបង់, នេះបើតាមទីក្រុងហ្សេរុយសាឡឹម ខាងលិចបានប្រកាស កាលពីល្ងាចថ្ងៃអង្គារ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅព្រឹកថ្ងៃដដែល ក្រុមហេសបូឡាហ៍ បានបញ្ចេញវីដេអូមួយអំពីអ្វី...
គែរ ៖ ក្រសួងការបរទេសអេហ្ស៊ីប បានឲ្យដឹងថា ខ្លួនកំពុងសម្របសម្រួលយ៉ាងខ្លាំងក្លា ជាមួយអាជ្ញាធរអារ៉ាប៊ីសាអូឌីត ដើម្បីតាមដានពលរដ្ឋអេហ្ស៊ីប ដែលបានបាត់ខ្លួនក្នុងអំឡុង ពេលធ្វើធម្មយាត្រា Hajj ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា ស្ថានទូតអេហ្ស៊ីបនៅទីក្រុងរីយ៉ាដ បានបញ្ជូនបេសកកម្មកុងស៊ុល ទៅកាន់ទីក្រុង Mecca និងទីសក្ការៈ Holy Sites ដើម្បីតាមដានការវិវត្ត នៃស្ថានភាពបច្ចុប្បន្ន...
បរទេស៖ សមាជិកសភានៅទីក្រុង Stockholm បានអនុម័ត កិច្ចព្រមព្រៀង ការពារជាតិដ៏ចម្រូងចម្រាស ជាមួយទីក្រុងវ៉ាស៊ីនតោន ដែលអនុញ្ញាត ឱ្យទាហានអាមេរិក ចូលទៅកាន់មូលដ្ឋានយោធា ស៊ុយអែតចំនួន ១៧ និងកន្លែងហ្វឹកហាត់ ។ ក្រុមអ្នករិះគន់បានរិះគន់ កិច្ចព្រមព្រៀងនេះ សម្រាប់ការមិនរារាំងអាវុធ នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក យ៉ាងច្បាស់ពីការដាក់ពង្រាយ នៅក្នុងប្រទេសស៊ុយអែត ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា គ្រោងបំពេញទស្សកិច្ចផ្លូវការ និងមិត្តភាពនៅថៃ នាពាក់កណ្តាលខែកក្កដាខាងមុខនេះ ។ ការបំពេញទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា តបតាមការអញ្ជើញ លោក វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភាថៃ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអនុម័តលើសេចក្តីព្រាង សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយប្រទេសកូរ៉េខាងជើង ដែលត្រូវបានរំពឹងថា នឹងត្រូវបានចុះហត្ថលេខា ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោកទៅកាន់ទីក្រុងព្យុងយ៉ាង នាពេលខាងមុខ ។ មេដឹកនាំរុស្ស៊ីនឹងចាប់ផ្តើម ដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ ទៅកាន់ប្រទេសកូរ៉េខាងជើង...