ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បណ្តេញជនជាតិវៀតណាម ៣៣នាក់ ស្រី ៥នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ លួចស្នាក់នៅធ្វើការងារ ខុសច្បាប់ គ្មានលិខិតឆ្លងដែន និងបទល្មើសគ្រឿងញៀន ប្រព្រឹត្តនៅវៀតណាម ។ ការបណ្តេញចេញនេះដែរ គឺនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថា បានដាក់សម្ពាធលើសហរដ្ឋអាមេរិក ជុំវិញការផ្គត់ផ្គង់អាវុធ ដែលប្រទេសរបស់លោកត្រូវការ ក្នុងសង្គ្រាមរបស់ខ្លួន ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas។ កន្លងមកនេះសហរដ្ឋអាមេរិក បានផ្អាកការផ្គត់ផ្គង់សព្វាវុធទៅឱ្យ អ៊ីស្រាអែលនៅដើមខែឧសភា ចំពេលមានការអំពាវនាវឱ្យខ្លួន កាត់បន្ថយការវាយលុករបស់ខ្លួនលើទីក្រុង Rafah ដែលមានប្រជាជនច្រើន នៅភាគខាងត្បូងហ្គាហ្សា។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ទីក្រុងមូស្គូលែងចាប់អារម្មណ៍ទៀតឡើយ ក្នុងការចូលរួមក្នុងការធ្វើការងារ ជាមួយនឹងក្រុមអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ដែលត្រួតត្រាដោយលោកខាងលិចទៅលើ ករណីនៃការធ្លាក់យន្តហោះ ដឹកអ្នកដំណើរម៉ាឡេស៊ីនៅ Donbass ក្នុងឆ្នាំ ២០១៤។ ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលកំពុងហោះហើរពីទីក្រុង Amsterdam ទៅកាន់ទីក្រុង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និងលោក Lee Hsien Loong អតីតនាយករដ្ឋមន្ត្រី និងជាទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី បានគូសរំលេចថា កម្ពុជា-សិង្ហបុរី មានសក្តានុពលក្នុងការពង្រីក កិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀត សម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ ។ ការបញ្ជាក់នេះធ្វើក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចធិបតី និងលោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលដកស្រង់ចេញពីកាសែត AFP បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសបារាំងមានបំណងកាត់បន្ថយ ចំនួនកងកម្លាំងរបស់ខ្លួនដែលឈរជើង នៅអាហ្រ្វិកខាងលិច និងកណ្តាលមកនៅត្រឹមប្រហែល ៦០០នាក់ប៉ុណ្ណោះ។ ការសម្រេចចិត្តនេះធ្វើឡើង ក្រោមអនុលោមតាមគោលនយោបាយ របស់លោកប្រធានាធិបតី Emmanuel Macron ក្នុងការកំណត់វត្តមានយោធា របស់ប្រទេសនៅលើទ្វីបនេះ។ យោងតាមគេហទំព័រដែល ដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលពីររូប និងប្រភពយោធាមួយ ដែលពួកគេទាំងអស់បានស្នើសុំមិនបញ្ចេញឈ្មោះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្សីលោក Putin បានធ្វើដំណើរមកដល់ទីក្រុងព្យុងយ៉ាង ហើយដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋចំនួន ២ថ្ងៃ នៅក្នុងប្រទេសកូរ៉េខាងជើង។ ប្រភពដដែលបានសរសេរទៀតថា ប្រធានាធិបតីរុស្ស៊ីបានមកដល់ ប្រទេសនៅល្ងាចថ្ងៃអង្គារ ពោលគឺមុនមួយថ្ងៃដែលកិច្ចពិភាក្សាសំខាន់ នៅក្នុងព្រឹត្តិការណ៍នេះគ្រោងធ្វើនៅថ្ងៃបន្ទាប់។ លោកត្រូវបានទទួលស្វាគមន៍ នៅអាកាសយានដ្ឋានដោយ គណៈប្រតិភូរបស់មន្ត្រីកូរ៉េខាងជើង ក៏ដូចជាក្រុមការងារមិត្តភាពរវាងប្រជាជាតិទាំងពីរ ខណៈផ្លូវដែលចេញពីអាកាសយានដ្ឋាន ត្រូវបានតម្រង់ជួរដោយទង់ជាតិរុស្ស៊ី និងរូបចម្លាក់របស់លោកPutin ស្ទើរគ្រប់ទីកន្លែង។...
បរទេស៖ តុលាការធម្មនុញ្ញថៃបានឱ្យដឹងនៅថ្ងៃអង្គារថា ខ្លួននឹងពិចារណាលើសំណុំរឿង ក្រមសីលធម៌ប្រឆាំងនឹងនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី១០ ខែកក្កដា ដោយរង់ចាំការទទួលយក យោបល់ពីអ្នកពាក់ព័ន្ធ និងអង្គការនានា។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា តុលាការថា ខ្លួនបានកំណត់ប្រធានបទដែលអង្គការពាក់ព័ន្ធ និងប្រជាពលរដ្ឋអាចបញ្ចេញមតិ ជាលាយលក្ខណ៍អក្សរ...
បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ប្រទេសចិនត្រូវតែបង់តម្លៃ សម្រាប់ការចោទប្រកាន់ថា បានជំរុញយុទ្ធនាការយោធា របស់រុស្ស៊ីនៅអ៊ុយក្រែន ដោយនិយាយថា ទីក្រុងប៉េកាំងកំពុង “បញ្ឆេះ” ជម្លោះដោយការផ្គត់ផ្គង់មីក្រូអេឡិចត្រូនិច និងសមាសធាតុសំខាន់ៗ ផ្សេងទៀតដល់ទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ កាសែត Hurriyet របស់តួកគីបានរាយការណ៍នៅថ្ងៃអង្គារថា ចារកម្មតួកគីបានដាស់តឿនភាគីរុស្ស៊ី ពីការវាយប្រហារភេរវកម្មលើកទីពីរ ក្រោយពីការសម្លាប់រង្គាលដ៏សាហាវនៅ Crocus City Hall ជាយទីក្រុងម៉ូស្គូនៅនិទាឃរដូវនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការវាយប្រហារនៅទីកន្លែងនេះ បានកើតឡើងកាលពីចុងខែមីនា នៅពេលដែលបុរសប្រដាប់អាវុធមួយក្រុម ដែលក្រោយមកត្រូវបានគេកំណត់ថា ជាជនជាតិភាគតិច...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដាក់ឲ្យប្រើប្រាស់សាកល្បង នូវសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ (Online) ដើម្បីកាត់បន្ថយពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋ នៅទីតាំងផ្តល់លិខិតឆ្លងដែន ។ យោងតាមសេចក្ដីសេចក្ដីជូនដំណឹង របស់ក្រសួងមហាផ្ទៃនាពេលថ្មីៗនេះ បានឲ្យដឹងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឲ្យប្រើប្រាស់ សាកល្បងសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ (Online) ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ គឺនាថ្ងៃ១៧...