• វិធានការថ្មីដែលនឹងធានាផ្តល់បទពិសោធន៍ នៃការប្រើប្រាស់ TikTok ប្រកបដោយភាពច្នៃប្រឌិតនិងសប្បាយរីករាយដល់អ្នកប្រើប្រាស់វ័យក្មេង• ការផ្លាស់ប្តូរថ្មីដែលនឹងត្រូវបន្ថែមលើការកំណត់ ការពារដែលមានស្រាប់• អ្នកប្រើប្រាស់ដែលបានចុះឈ្មោះនិងមានអាយុចន្លោះពី ១៣ទៅ១៥ឆ្នាំ នឹងមានការកំណត់លំនាំដើមជា «ឯកជន» និង ជម្រើសផ្តល់យោបល់ពី «អ្នកគ្រប់គ្នា» ត្រូវបានលុបចេញ• ការកំណត់«ណែនាំគណនីរបស់អ្នកទៅអ្នកដទៃ» នឹងត្រូវបាន«បិទ»តាមលំនាំដើម(default)សម្រាប់ក្រុមអ្នកដែលមានអាយុដូចៗគ្នា រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១៖ ទម្រង់កម្មវិធីវីដេអូលើទូរស័ព្ទ...
ភ្នំពេញ៖ អនុវត្តតាមការណែនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានដឹកនាំដោយលោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និង រុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បាននឹងកំពុងធ្វើសកម្មភាព កាត់និងលះមែកឈើដើមធំៗ នៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនស...
ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្ត គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព បានកោតសរសើរចំពោះ គណៈកម្មាធិការប្រឡងប្រណាំងអនុវត្តគោល នយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្ម ធ្វើឲ្យគណៈកម្មាធិការអាចរៀបចំនូវរបាយការណ៍សេចក្តីព្រាង នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឆ្នាំ២០២០...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អ្នក ប្រើប្រាស់យានយន្តកែច្នៃស៊ីម៉ាំង នឹងត្រូវធ្វើការណែនាំ និងផាកពិន័យជាពិសេស នាំយកយានយន្តមករក្សាទុក រយៈពេល៣ថ្ងៃ ផងដែរ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្តីពី ការលុបបំបាត់ការបង្កសម្លេងរំខានលើសកម្រិត ដោយ យានយន្តគ្រប់ប្រភេទ នៅរសៀលថ្ងៃទី១៨ ខែមករា...
មានតែការវិនិយោគទុនលើចំណេះវិជ្ជាប៉ុណ្ណោះ ដែលទទួលបានការប្រាក់ខ្ពស់បំផុត គឺមាននៅសាកលវិទ្យាល័យបៀលប្រាយ បាននិងបន្តបណ្តុះបណ្តាល កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលមានជំនាញ និងឯកទេសជាច្រើនដូចខាងក្រោម៖ ជនាញ គ្រប់គ្រងទូទៅ ជនាញ គណនេយ្យនិងហិរញ្ញវត្ថុ ជនាញ ធនាគារនិងហិរញ្ញវត្ថុ-ជនាញ/ឯកទេស ទីផ្សារ ជនាញ ធុរកិច្ចអន្តរជាតិ ជនាញ គ្រប់គ្រងអចលនទ្រព្យនិងដីធ្លី ជនាញ គ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ច ជនាញ/ឯកទេស...
ភ្នំពេញ ៖ សម្តេចហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ក្នុងឱកាសបានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាទាំង២ប្រទេសជាមួយលោក លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិត ចិនតាមប្រព័ន្ធវីដេអូ នៅរសៀល ថ្ងៃ ទី១៨ ខែមករា ឆ្នាំ២០២១ បានថ្លែងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ដែលចិនរកឃើញ នឹងចូលរួមទប់ស្កាត់ការរាតត្បាតជំងឺនេះនៅកម្ពុជា ក៏ដូចជាប្រទេសនៅលើពិភពលោក។ សម្តេច...
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ កុំទៅថត យកព័ត៌មាននៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរដែល ហាមឃាត់កំពុងពេលបំពេញកិច្ចការងារ ព្រោះខុសវិជ្ជាជីវៈសារព័ត៌មាន ។ នេះជាប្រសាសន៍រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ ដែលទូរទស្សន៍ជាតិលើកយកមកផ្សាយ។ លោកថា...
ហ្សាកាតា៖ អាជ្ញាធរបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្រិត ៦,២ រ៉ិចទ័រនៅថ្ងៃសុក្រ លើកោះស៊ូឡាវេស៊ី របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ៧៣ នាក់ និងជាង ៧០០ នាក់ផ្សេងទៀតរងរបួស។ យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ បានឱ្យដឹងថា សាកសពជាច្រើនទៀតត្រូវបានគេរកឃើញនៅក្នុងទីក្រុងម៉ាមូជូ ដែលជារដ្ឋធានី នៃខេត្តភាគខាងលិចស៊ូឡាវ៉ាស៊ី ដែលរងការវាយប្រហារដោយការរញ្ជួយដីយ៉ាងខ្លាំងកាល ពីព្រឹកថ្ងៃសុក្រសប្ដាហ៍មុននេះ ហើយសាកសពជាច្រើនទៀតក៏ត្រូវបានរកឃើញ នៅក្នុងសង្កាត់...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើងនៅថ្ងៃអាទិត្យ ម្សិលមិញនេះ បានកោះប្រជុំស្ថាប័នកំពូលរបស់ខ្លួន គឺសភាប្រជាជនកំពូល ប៉ុន្ដែការប្រមូលផ្ដុំខាងលើនេះ ត្រូវបានបិទបញ្ចប់ទៅវិញ ដោយគ្មានវត្ដមានចូលរួមរបស់មេដឹកនាំលោក គីម ជុងអ៊ុន ឡើយ។ ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ បានចុះផ្សាយថា នៅក្នុងសម័យប្រជុំនេះច្បាប់ទាក់ទងទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរយៈពេល ៥ ឆ្នាំថ្មីរបស់ប្រទេស ត្រូវបានអនុម័តខណៈសមាជិកគណៈរដ្ឋមន្រ្តីត្រូវបានអនុម័ត។ ការផ្តោតអារម្មណ៍ គឺថាតើមុខតំណែងរបស់លោកគីម ជុងអ៊ុន ក្នុងនាមជាមេដឹកនាំជាតិ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ នឹងបើកកិច្ចប្រជុំលើកទី១ គណៈកម្ម ការចម្រុះនៃកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច កម្ពុជា-ហុងគ្រី តាមរយៈប្រព័ន្ធវិដេអូ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ មករា នេះបាន ឱ្យ ដឹង ថា «កិច្ចប្រជុំនេះនៅទីស្ដីក្រសួង...