ភ្នំពេញ៖លោក គឹម សន្តិភាពអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថាជនត្រូវចោទ កឹម សុខា ស្ថិតនៅក្រោមការត្រួតពិនិត្យតាម ផ្លូវតុលាការដដែល ដោយគ្រាន់តែ ចៅក្រមស៊ើបសួរសម្រេចកែប្រែកាតព្វកិច្ចនៃការដាក់ ក្រោមការត្រួតពិនិត្យតែប៉ុណ្ណោះ។ លោកថា ការសម្រេចកែប្រែកាតព្វកិច្ចនៃការ ដាក់ក្រោមការត្រួតពិនិត្យនេះ ដោយសារយោងលើការយល់ឃើញ អំពីបញ្ហាសុខភាព និងការអនុវត្តកាតព្វកិច្ច បានត្រឹមត្រូវរបស់ជនត្រូវចោទនាពេលកន្លងមក។ លោកបន្តថា នេះជាសិទ្ធិអំណាចរបស់ ចៅក្រមស៊ើបសួរ យោងតាមក្រម...
បន្ទាប់ពីទំព័រនយោបាយលោក សម រង្ស៊ី បានបិទវាំងននត្រឹមថ្ងៃទី ៩ វិច្ឆិកា ទំព័រនយោបាយលោក កឹម សុខា ស្រាប់តែបាន បើកឡើងជាថ្មី។ ទោះជាក្នុងហេតុផលណាមួយក៏ដោយ ក៏ព្រឹត្តិ ការណ៍នេះគឺជាភាពអនុគ្រោះឬជាអំណោយផលមួយសម្រាប់ឆាកនយោបាយកម្ពុជាជាពិសេសសម្រាប់ជីវិតនយោបាយបក្សប្រឆាំង។ ក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី បានធ្វើនយោបាយអត្តឃាត មកបញ្ចប់ជីវិតនយោបាយរបស់ខ្លួននៅថ្ងៃ ៩ វិច្ឆិកា ចំណែកលោក...
ភ្នំពេញ៖ ក្នុងនាមជាអ្នកកាសែត លោក សយ សុភាព លោក ឡៅ ម៉ុងហៃ អ្នកវិភាគស្ថានការណ៍នយោបាយ ព្រមទាំងលោក លឺ ឡាយស្រេង ដែលជាអ្នកនយោបាយជើងចាស់តែងតែស្កាត់ជួបគ្នា ដើម្បីពិភាក្សាលើបញ្ហាទូទៅក្នុងសង្គមនាពេលបច្ចុប្បន្ន។ លោកទាំង៣បានរាប់អាន និងស្គាល់គ្នាតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ដែលគិតមកទល់ពេលនេះ មាន រយៈពេល២៧ឆ្នាំហើយ៕
បរទេស៖ មុននេះ ប្រទេសប៉ាគីស្ថាន និងឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត លើច្រករបៀង Kartarpur ដែលនឹងអនុញ្ញាតឱ្យអ្នកធ្វើធម្មយាត្រា Sikh មកពីប្រទេសឥណ្ឌា ទទួលបានសិទ្ធិចូលទស្សនាដោយមិនចាំបាច់មានទិដ្ឋាការនៅតំបន់ដ៏សក្ការៈរបស់សាសនា នៅខេត្ត Narowal នៃប្រទេសប៉ាគីស្ថាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra...
ភ្នំពេញ៖ ពិតជាដំណឹងល្អសម្រាប់លោក កឹម សុខា ក្រោយពីបានជាប់ឃុំក្នុងពន្ធនាគារ និងក្នុងផ្ទះអស់ប្រមាណជា២ឆ្នាំ គឺនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ចំថ្ងៃអុំទូកទី១ តុលាការបានសម្រេចបន្ធូរបន្ថយ លក្ខកន្តិកៈត្រួតពិនិត្យផ្លូវច្បាប់ របស់លោកហើយ។ ការបន្ធូរបន្ថយនេះ ដោយសារនា ពេលកន្លងមក ក្នុងពេលស្ថិតនៅក្រៅឃុំ ជាបណ្តោះ អាសន្ន ជនត្រូវចោទបានគោរពត្រឹមត្រូវ តាមកាតព្វកិច្ចនៃការដាក់ឲ្យ ស្ថិតក្រោម...
ភ្នំពេញ៖ ក្នុងដំណើរលោក សម រង្ស៊ី ទៅជួបប្រជុំជាមួយ សមាជិកសភា របស់ប្រទេសម៉ាឡេស៊ី នាថ្ងៃអង្គារ៍សប្តាហ៍ក្រោយ ត្រូវបានលោក ឡៅ ម៉ុងហៃ អ្នកវិភាគស្ថានការណ៍ នយោបាយនៅកម្ពុជា វិភាគថា អាចជាផ្លូវបត់ រវាង អតីតបក្ស សង្រ្គោះជាតិ ជាមួយរាជរដ្ឋាភិបាល កម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ...
ភ្នំពេញ៖ សែលកាត បានប្រកាសនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ថាខ្លួននឹងចូលរួម ឧបត្ថម្ភទូកប្រណាំង ចំនួន ១៥ នៅរាជធានីភ្នំពេញនៅអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំនេះ។ សែលកាត ក្រុមហ៊ុនមានមោទនភាពជាខ្មែរ មានកិត្តិយសក្នុងការគាំទ្រក្រុមកីឡាករប្រណាំងទូក ពេលដែលពួកគេត្រៀម ខ្លួនក្នុងការនាំយកមោទ នភាពជូនភូមឃុំរបស់ពួកគាត់...
ព្រះសីហនុ៖ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខ្មែរឥស្លាម ទូទាំងខេត្តព្រះសីហនុ លោក កៅ អ៉ីមរ៉ន បានលើកឡើងថា ក្នុងថ្ងៃទី០៩ ខែវិច្ឆិកា សូមបងប្អូនទទួលទានអំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ ដោយក្តីរីករាយសម្បូសប្បាយ ហើយមិនត្រូវភិតភ័យ ពីសុខសុវត្ថិភាពបន្តិចណាសោះឡើយ។ លើសពីនេះ លោកក៏បានអំពាវនាវ កុំឲ្យខ្មែរឥស្លាមទាំងអស់ត្រូវចាញ់បោកពាក្យចចាមអារ៉ាមអគតិមួយចំនួនតូច ដែលជឿតាមការញុះញុងតាមជនក្បត់ជាតិ សម រង្ស៉ី...
ភ្នំពេញ៖ នៅចុងខែវិច្ឆិកានេះ កម្ពុជានឹងរៀបចំពិព័រណ៍ដាក់ បង្ហាញម្ហូប អាហារទ្រង់ទ្រាយច្រើនប្រភេទ ហើយត្រូវបានគេរំពឹងថា នឹងមានអ្នកចូលរួមទស្សនា ប្រមាណ៣ម៉ឺននាក់។ ពិរព័ណ៌នេះ មានការចូលរួមសហការជាដោយស្ថាប័នសង្គមស៊ីវិល និងរាជរដ្ឋាភិបាល ជាច្រើនដូចជា ក្រសួងអប់រំយុវជន និងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងទេស ចរណ៍ អង្គការUNDP និងស្ថាប័នជាច្រើនទៀត។ ពិរព័ណ៌នេះ ត្រូវបានគេឲ្យឈ្មោះថា ពិព័រណ៍អាហារកូន...