ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសទទួលជួបសវនាការ ជាមួយលោកស្រី ខាម៉ិន ម៉ូរ៉េណូ (H.E. Mrs. Carmen Moreno) ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចំាកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បានសម្តែងក្តីសង្ឃឹមថា សហភាពអឺរ៉ុប នឹងបន្តលើកកម្ពស់ទំនាក់ទំនង...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ២.៤០៥.០០០.០០០យ៉េន ស្មេីប្រមាណជាង ២២លានដុល្លារ សម្រាប់អនុវត្តគម្រោង «ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០:៣០នាទីព្រឹក នៅទីស្ដីការក្រសួងការបរទេស ។ គួរកត់សម្គាល់ថា ការផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ គឺជាការបង្ហាញអំពីការបេ្តជ្ញាចិត្ត របស់ប្រទេសជប៉ុន ក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើង នូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យ ទឹកស្អាត៕
ភ្នំពេញ ៖ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងនៅមុននេះបន្តិចថា ក្នុងករណីអគ្គិភ័យឆាបឆេះ រោងចក្រផលិតក្តារបន្ទះកុំផ្លាកកេ នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ កងកម្លាំង និងរថយន្តពន្លត់អគ្គិភ័យជាច្រើន មកពីខេត្ត កំពុងបាញ់ពន្លត់ហើយ ៕
សេអ៊ូល៖ ធនាគារកូរ៉េខាងត្បូង (BOK) បានឲ្យ ដឹងក្នុងរបាយការណ៍ កែប្រែចុងក្រោយរបស់ខ្លួន ដែលចេញផ្សាយនៅថ្ងៃអង្គារនេះថា សេដ្ឋកិច្ចកូរ៉េខាងត្បូង បានកើនឡើង ០,៤ ភាគរយធៀបនឹងរយៈពេល ៣ ខែដំបូង នៅត្រីមាសទី៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ ការប៉ាន់ស្មានកំណើនត្រីមាសទី ៣ នៅតែមិនផ្លាស់ប្តូរពីតួលេខបឋម ដែលបានចេញផ្សាយកាលពីចុងខែតុលា ទោះបីមានការកែប្រែបន្តិចទៅលើការចំណាយរបស់អ្នកប្រើប្រាស់...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ងប្រមាណ ១០៖៣០នាទី ព្រឹកថ្ងៃទី៣ វិច្ឆិកានេះ បាននិងកំពុងជួបពិភាក្សាការងារជាមួយលោកស្រី Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ។
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានថ្លែងថា ចាប់ឆ្នាំ២០១៤-២០១៨ ក្រសួងបានសហការជាមួយ សមាគមអតីតយុទ្ធជនកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសាងសង់ផ្ទះចំនួន ២.៩៦៥ខ្នង ជូន អតីតយុទ្ធជន និងយោធិនពិការ ។ ផ្ទះចំនួន...
ភ្នំពេញ ៖ ក្នុងនាមជានាយកអង្គការ តម្លាភាពកម្ពុជា ក៏ដូចជាតាមដានបញ្ហា សង្គមផងដែរនោះ លោក ព្រាប កុល នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានធ្វើការទស្សន៍ទាយ ពីជោគវាសនា របស់លោក សម រង្ស៊ី និងលោក កឹម សុខា ចំពោះល្បែងនយោបាយ ។...
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បានអនុញ្ញាតឱ្យលោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកស្រី បានបញ្ចប់បេសកកម្មការទូត នៅកម្ពុជា។
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកស្រី Louise Mushikiwabo អគ្គលេខាធិការ នៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ។ សូមរំលឹកថា តបតាមការអញ្ជើញ...