ភ្នំពេញ ៖ ទោះបីជាមិននិយាយចំឈ្មោះ មេឧទ្ទាម សម រង្ស៊ីក្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា សម្តេចគ្មានថ្ងៃប្រើដៃស្ដាំ ចុះហត្ថលេខា ស្នើថ្វាយព្រះមហាក្សត្រ លើកលែងទោស ដល់មនុស្សដដែល ជាដាច់ខាត ។ ថ្លែងក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការរោងចក្រ ផលិតស៊ីម៉ង់តិ៍...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ ឱ្យដំណើរការរោងចក្រ ផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅស្រុកដងទង់ ខេត្តកំពត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានប្រកាស កាន់អំណាចរហូត ដល់ឆ្នាំ២០២៨ ព្រោះសម្ដេច និងគណបក្ស ប្រជាជនកម្ពុជា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកនឹងធ្វើការសម្រេចចិត្ត ក្នុងពេលឆាប់ៗ ថាតើត្រូវដាក់ពន្ធលើរថយន្ត ដែលនាំចូល និងគ្រឿងបន្លាស់រថយន្ត ឬយ៉ាងណា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ លោក ត្រាំ បានធ្វើការកត់សម្គាល់នេះ ទៅកាន់អ្នកសារព័ត៌មាន នៅក្នុងកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីតួកគី នៅឯសេតវិមាន...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅស្រុកដងទង់ ខេត្តកំពតនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានណែនាំ ឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌រៀបចំនីតិវិធីដោះលែង សកម្មជនអតីតប្រឆាំង ដែលត្រូវបានចាប់ខ្លួនក្នុងផែនការរដ្ឋប្រហារឲ្យនៅក្រៅឃុំ តាមការស្នើសុំរបស់សាមីខ្លួន។ សម្ដេចតេជោ ថ្លែងបញ្ជាក់ថា “ការពិតនៅពេលដែល គេត្រូវការប្រើបងប្អូន រុញឲ្យធ្វើអំពើខុសច្បាប់អ្វី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសកម្មជនអតីតបក្សប្រឆាំង ដែលចាញ់បោកមេឧទ្ទាមសម រង្ស៊ី ហើយរត់គេចខ្លួនទៅប្រទេសថៃ ឲ្យវិលចូលមកស្រុកខ្មែរវិញ ដោយគ្មានទោសពៃអ្វីឡើយ។ ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឱ្យដំណើរការ រោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅស្រុកដងទង់ ខេត្តកំពតនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៩នេះ សម្ដេចតេជោ...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅស្រុកដងទង់ ខេត្តកំពតនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីថា នឹងប្រើដៃស្ដាំរបស់សម្ដេច ចុះហត្ថលេខាទួលថ្វាយព្រះមហាក្សត្រ ស្នើសុំលើកលែងទោស ឲ្យជនក្បត់ជាតិនោះទេ។ ចំពោះអ្នកណា ជាជនក្បត់ជាតិនោះ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណផ្ទាល់មាត់ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមទប់ស្កាត់ អំពើរដ្ឋប្រហាររបស់ក្រុមឧទ្ទាមសម រង្ស៊ី កាលពីថ្ងៃទី៩ វិច្ឆិកា តាមរយៈការចូលរួមហូបអំបុក ក្រោមពាក្យស្លោក អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ។ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការ រោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ...
ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៩ នឹងមានភ្លៀងធ្លាក់ ស្ទើរតែទូទាំងប្រទេស។ តាមរយៈការតាមដាន ស្ថានភាពធាតុអាកាសជាប្រចាំ ទាំងតំបន់និងនៅកម្ពុជា សង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមលើកម្ពុជា ។ ក្នុងនោះចាប់ពីថ្ងៃទី ១៤ ដល់២០...
បរទេស៖ ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ បានធ្វើការព្រមានសហរដ្ឋអាមេរិក មិនឲ្យចូលរួមពាក់ព័ន្ធក្នុងសហសមយុទ្ធជាមួយប្រទេសកូរ៉េខាងត្បូង ស្របពេលដែលកាសែតគាំទ្រទីក្រុងព្យុងយ៉ាងនៅក្នុងប្រទេសជប៉ុន បាននិយាយថា កាលផុតកំណត់សម្រាប់កិច្ចពិភាក្សាគ្នារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង បានខិតចូលមកជិតហើយ។ គណៈកម្មាធិការទទួលបន្ទុកកិច្ចការរដ្ឋរបស់ទីក្រុងព្យុងយ៉ាង បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា សហសមយុទ្ធអាចនឹងធ្វើឲ្យ ស្ថានភាពលើឧបទ្វីបកូរ៉េមានសភាពធ្ងន់ធ្ងរឡើង និងថា ទង្វើខ្វះការពិចារណារបស់សហរដ្ឋអាមេរិក អាចនឹងរុញច្រានកូរ៉េខាងជើង ឲ្យដើរលើផ្លូវថ្មី។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍ថា គណៈកម្មាធិការទទួលបន្ទុកកិច្ចការរដ្ឋរបស់ទីក្រុងព្យុងយ៉ាងនោះបាននិយាយបន្ថែមទៀតថា សមយុទ្ធដែលគ្រោងធ្វើឡើងណាមួយ អាចនឹងក្លាយជាកត្តាចម្បង នៅក្នុងដំណើរធ្វើឲ្យតានតឹងកាន់តែខ្លាំង ដោយចៀសមិនផុត៕ ប្រែសម្រួល៖ ប៉ាង កុង
បរទេស៖ ប្រទេសចិនបាននិយាយ នៅថ្ងៃពុធនេះថា កោះតៃវ៉ាន់កំពុងតែនិយាយបំភិតបំភ័យ តាមរយៈការនិយាយអំពីការវាយប្រហារអាច កើតមានពីប្រទេសចិន បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ និាយថា ទីក្រុងប៉េកាំង អាចនឹងងាកទៅរកជម្លោះយោធា ដើម្បីបង្វែរទិសសម្ពាធក្នុងស្រុក ប្រសិនបើញាំញីដោយ ការធ្លាក់ចុះនៃសេដ្ឋកិច្ច។ លោក Ma Xiaoguang ជាមន្ត្រីនាំពាក្យឲ្យការិយាល័យទទួលបន្ទុកកិច្ចការ កោះតៃវ៉ាន់របស់ប្រទេសចិន បាននិយាយប្រាប់សន្និសីទកាសែតមួយ នៅក្នុងទីក្រុងប៉េកាំងថា ការថ្លែងរបស់ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ គឺជាសម្រាមគ្មានប្រយោជន៍អ្វីទាល់តែសោះ។ គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន លោករដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ Joseph Wu បាននិយាយប្រាប់កាសែតមួយថា ប្រទេសចិនអាចនឹង វាយប្រហារកោះតៃវ៉ាន់ ប្រសិនបើមានការគម្រាមកំហែងណាមួយ ចំពោះគណបក្សកុម្មុយនិស្ត កើនឡើងពីសម្ពាធសង្គម ដែលបណ្ដាលមកពីភាពយឺតថយចុះណាមួយ នៅក្នុងសេដ្ឋកិច្ចចិន ស្របពេលមានសង្គ្រាមជំនួញ ជាមួយសហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ ប៉ាង កុង