ភ្នំពេញ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាងថា ទោះបីជាមេខ្លោងរដ្ឋប្រហារ សម រង្ស៊ី និងបក្ខពួកមិនមកដល់កម្ពុជាក៏ពិតមែន តែផែនការ និងសកម្មភាពនៃការប៉ុនប៉ងរដ្ឋប្រហាររបស់ក្រុមឧទ្ទាមទាំងនេះ នៅកំពុងបន្តអនុវត្ត ។ លោក គឹម សន្តិភាពបានលើកឡើង ក្នុងហ្វេសប៊ុកនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា “មេខ្លោងអ្នកបានកំពុងគេចចេញពី ការទទួលខុសត្រូវផ្លូវច្បាប់ហើយ ដោយទុកឲ្យ...
ភ្នំពេញ: លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដេីមអម្ពិលនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំសហការីមកដល់ច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែតហេីយ។ លោកសយសុភាពសង្កេតឃើញថា ស្ថានភាពនៅច្រកព្រំដែននេះមានសភាពធម្មតាដូចសព្វមួយដង ប្រជាពលរដ្ឋ និងអាជីវករធ្វេីដំណេីរចេញចូល ដោះដូរទំនិញ និងប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតី។ ចំពោះស្ថានភាពនៅតាមបណ្ដា ច្រកព្រំដែននេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា មិនមានប្រជាពលរដ្ឋខ្មែររាប់មុឺននាក់ សម្រុកចូលស្រុកខ្មែ រ ឡេីយ។ ...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន បានផ្តល់យោបល់ឲ្យលោក សម រង្ស៊ី ហោះពីព្រលានយន្តហោះសាលដឺគោល ក្រុងប៉ារីស មកជប៉ុន ហើយឆ្លងចូលកម្ពុជាមក។ ការផ្តល់យោបល់នេះក្រោយពីលោក សម រង្ស៊ីមិនត្រូវបានអាកាសចរណ៍ថៃអនុញ្ញាតហោះពីបារីស មកថៃ ឆ្លងចូលមកកម្ពុជា កាលពីរាត្រីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោក យ៉ង់ សាំងកុមារ បានលើកឡើងក្នុងហ្វេសប៊ុកថា...
ប៉េកាំង៖ ប្រទេសចិនបានដាក់ប ម្រាមគោចរដើម្បីកំណត់ពេលវេលាដែលចំណាយដោយកុមារ ក្នុងការលេងល្បែង (ហ្គេម) តាមអ៊ិនធរណេតនៅក្នុងផ្នែកចុងក្រោយ នៃការបង្ក្រាបរបស់រដ្ឋាភិបាល ទៅលើការញៀនល្បែងរបស់យុវជន។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា បទប្បញ្ញត្តិនេះមានន័យថា អ្នកដែលមានអាយុក្រោម ១៨ ឆ្នាំ មិនអាចលេងល្បែងតាមអ៊ិនធរណេតបានទេ នៅចន្លោះម៉ោង ១០ យប់និង ៨ ព្រឹក ហើយមានតែរយៈពេល ៩០នាទីប៉ុណ្ណោះក្នុងពេលថ្ងៃ។ លើសពីនេះទៀត គោលការណ៍ណែនាំ នឹងកាត់បន្ថយចំនួនប្រាក់ សម្រាប់អនីតិជន អាចចំណាយលើការ លេងល្បែងតាមអ៊ិនធរណេតដល់ ២០០ យន់ (២៨ ដុល្លារ) ក្នុងមួយខែដោយកើនឡើងដល់ ៤០០ យន់សម្រាប់អ្នកដែលមានអាយុពី ១៦ ទៅ ១៨ ឆ្នាំ។ ច្បាប់ថ្មីនេះក៏នឹង តម្រូវឲ្យ អ្នកលេងល្បែងទាំងអស់ ប្រើឈ្មោះពិតនិងព័ត៌មានលំអិត ដូចជា គណនី WeChat លេខទូរស័ព្ទ ឬលេខអត្តសញ្ញាណប័ណ្ណដើម្បីចុះឈ្មោះ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយថ្ងៃអង្គារនេះ រដ្ឋាភិបាលក៏អំពាវនាវឱ្យអ្នកផលិតហ្គេម “កែប្រែមាតិកាល្បែងមុខងារឬច្បាប់” ដើម្បីជៀសវាងការបង្កឱ្យមានការញៀន លើកីឡាករវ័យក្មេង។ សូមជម្រាបថា ប្រទេសចិនគឺជាទីផ្សារហ្គេមវីដេអូធំបំផុតរបស់ពិភពលោក ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុង ពង្រឹងឧស្សាហកម្មនេះចំពេល មានការព្រួយបារម្ភ អំពីសុខភាពកាន់តែអាក្រក់ទៅ ៗ ចំពោះកុមារនិងការញៀនតាមអ៊ិនធរណេត៕ ប្រែសម្រួលៈ ណៃ តុលា
វ៉ាស៊ីនតោន៖ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បថា ប្រេសិតកំពូលអាមេរិកប្រចាំនៅភាគខាងជើងប្រទេសស៊ីរី បានថ្កោលទោសរដ្ឋបាលលោក ត្រាំ ដែលមិនបានខិតខំប្រឹងប្រែង ដើម្បីរក្សាកងទ័ពតួកគី ពីការលុកលុយ បន្ទាប់ពីកងកម្លាំងអាមេរិកបានដកខ្លួនចេញពីតំបន់ ហើយបានចោទប្រកាន់ ប្រទេសតួកគីពីបទ“ ឧក្រិដ្ឋកម្មសង្គ្រាម និងការបោសសម្អាតជនជាតិភាគតិច” នៅទីនោះ។ កាសែតបានរាយការណ៍ថា អ្នកការទូតលោក William Roebuck បានធ្វើអត្ថាធិប្បាយ នៅក្នុងអនុស្សរណៈផ្ទៃក្នុងចំនួន ៣.២០០ពាក្យ កាលពីខែមុន ដែលលោកបានថ្លឹងថ្លែងថាតើការរួមបញ្ចូលគ្នា នៃគោលនយោបាយតឹងរឹងបន្ថែមទៀត ការគំរាមកំហែងសេដ្ឋកិច្ច និងវត្តមានយោធាអាចរារាំងការវាយប្រហារនេះ បានទេព្រោះវិធីសាស្រ្តបែបនេះ បានធ្វើឱ្យតួកគីរារាំង កាលពីក្នុងអតីតកាល។ លោកបានសរសេរនៅក្នុងកំណត់ហេតុ ដែលទទួលបានដោយកាសែតថា “វាជាការអំពាវនាវដ៏លំបាក ហើយចម្លើយគឺប្រហែលជាមិនមែនទេ ប៉ុន្តែយើងនឹងមិនដឹងទេ ពីព្រោះយើងមិនបានព្យាយាមធ្វេីវា”៕ ដោយ ឈូក បូរ៉ា
ភ្នំពេញ៖ ការិយាល័យនិពន្ធនៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មានកិត្តិយស សូមផ្សាយទាំងស្រុងនូវខ្លឹមសារ សំណួរចម្លើយ របស់លោក ស៊ា ស៊ីណុង ពលករខ្មែរបំរើការងារនៅប្រទេស ថៃ សុំឆ្លើយសំណួរ របស់លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលផ្ញើមកកាន់យើង តាមរយៈបណ្តាញសង្គមហ្វេសបុក។ សំណួរ ចម្លើយ៖ ជូនចំពោះលោក សយ...
កំពង់ចាម ៖ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គណ:មេបញ្ជាការ ឯកភាពខេត្ត បញ្ជាអោយកម្លាំង កងយុទ្ធពលខេមរៈភូមិន្ទ សឹករងខេត្ត អនុវត្តច្បាប់តឹងរឹងបំផុត ចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ។ លោកឧត្តមសេនីយ៍ត្រី ហូ ពៅ មេបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទសឹករងខេត្តកំពង់ចាម ដាក់បទបញ្ជាឲ្យកងកម្លាំង ត្រៀមខ្លួនជាស្រេចទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់សកម្មភាពទាំងឡាយណា ដែលចង់ឲ្យកម្ពុជា ធ្លាក់ចូលភ្លើងសង្គ្រាមជាថ្មី...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា មិនមានប្រជាពលរដ្ឋខ្មែររាប់មុឺននាក់ សម្រុកចូលស្រុកខ្មែ រ ឡេីយ ។ ការលេីកឡេីងបែបនេះ ក្រោយពី គណនីយហ្វេសប៊ុក ឈ្មោះ Ratanakraksmey Ly នៅថ្ងៃទី៧ វិច្ឆិកា នេះបានផ្សព្វផ្សាយព័ត៌មាន រូបភាព និង វីដេអូ ដោយនិយាយថា...
ភ្នំពេញ៖ យន្តហោះដឹកអ្នកដំណើរ Airbus A220 ដ៏ថ្មីសន្លាង បន្ថែមសមត្ថភាពកាន់តែខ្លាំង អាចហោះហើរបាន កាន់តែឆ្ងាយ បើទោះបីជាប្រភេទយន្តហោះ ខ្នាតតូចក៏ដោយក្តី ដោយបានបង្ហាញខ្លួនជាលើកដំបូង នៅប្រទេសកម្ពុជាហើយ តាមរយៈកម្មវិធីដំណើរកម្សាន្ត ផ្សព្វផ្សាយបង្ហាញ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ យន្តហោះដែលកំពុងដាក់តាំងបង្ហាញ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ គឺជាយន្តហោះ airBaltic A220-300...
សេអ៊ូល៖ របាយការណ៍ថ្មីមួយ របស់សហរដ្ឋអាមេរិក បានបង្ហាញថា ប្រទេសកូរ៉េខាងជើង បានអះអាងថា ទណ្ឌកម្មអន្តរជាតិកំពុង រារាំងខ្លួនពីការបង់វិភាគ ទានរបស់ខ្លួន ចំពោះអង្គការសហប្រេជាជាតិ ដោយជំរុញឱ្យសហរដ្ឋអាមេរិក ដកការរឹតត្បិតនេះចេញ។ ក្នុងអំឡុងពេលប្រជុំគណៈកម្មាធិការ ទំនាក់ទំនងជាមួយ ប្រទេសម្ចាស់ផ្ទះ កាលពីខែកុម្ភៈ អ្នកតំណាងកូរ៉េខាងជើង បានលេីកឡេីងថាប្រទេស របស់លោក មានឆន្ទៈក្នុងការបង់វិភាគទានរបស់ខ្លួន“ ពេញលេញ និងទាន់ពេលវេលា”...