ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងអះអាងថា មុខសញ្ញាដែលត្រូវចាប់ខ្លួនគឺទណ្ឌិតសម រង្ស៊ី បានពន្យាចេញពីប៉ារីសថ្ងៃ៩ វិច្ឆិកា ដូច្នេះមិនប្រាកដថាចេញមកទេ ៕
បរទេស៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា អ្នកបើកយន្តហោះត្រូវ ចុះចតយន្តហោះដោយសារតែ ការលេចធ្លាយប្រេងដែលត្រូវបានរកឃើញ នៅក្នុងម៉ាស៊ីនមួយរបស់ម៉ាស៊ីនយន្តហោះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រភពមួយបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា “ជើងហោះហើររបស់យន្តហោះលេខ ៧៥៧១ ពី ម៉ូស្គូ – Punta Cana (សាធារណរដ្ឋ Dominican) បានធ្វើការចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Sheremetyevo នៅទីក្រុង មូស្គូ ។ យន្តហោះមានបញ្ហាជាមួយម៉ាស៊ីន” ។ យោងតាមអ្នកតំណាងនៃ សេវាកម្មបន្ទាន់របស់រុស្ស៊ី ឧបករណ៍ចាប់សញ្ញាសម្ពាធ ប្រេងនៅក្នុងម៉ាស៊ីនមួយបាន រលត់ភ្លាមៗបន្ទាប់ពីចាប់ដំណើរការ។ តាមទិន្នន័យបឋម មានមនុស្សចំនួន ៤៨៨ នាក់នៅលើយន្តហោះ៕ ប្រែសម្រួលៈ ណៃ តុលា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានផ្តាំផ្ញើទៅឪពុក-ម្តាយនៅស្រុកកំណើត ដែលបានឲ្យកូនត្រឡប់ទៅផ្ទះខ្លាចវៃគ្នានោះ គឺគ្មានរឿងនេះកើតឡើងទេ ព្រោះបើវៃមែនគឺមានតែ៩នាក់ប៉ុណ្ណោះដែលជាមុខសញ្ញា។ មុខសញ្ញាសំខាន់គឺលោក សម រង្ស៊ី និងគូកន៨នាក់ផ្សេងទៀត៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះបណ្តាមេដឹកនាំប្រទេសថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីដែលមិនអនុញ្ញាឲ្យក្រុមឧទ្ទាម ដឹកនាំដោយទណ្ឌិតសម រង្ស៊ីចូលប្រទេសពួកគេ។ ការថ្លែងនេះ ក្រោយពីលោកស្រីមូរ សុខហួរ មនុស្សជំនិតលោក សម រង្ស៊ីត្រូវបានហាមឃាត់ មិនឲ្យចូលម៉ាឡេស៊ី និងឥណ្ឌូនេស៊ី៕
វ៉ាស៊ិនតោន: នៅថ្ងៃទី៦ ខែវិច្ឆិកាឲ្យដឹងថា ប្រធានាធិបតីដូណាល់ត្រាំ បានសម្រេចចិត្តក្នុងការអនុម័ត ទៅលើការពង្រីកបេសកកម្មយោធាក្នុងគោលបំណងដើម្បី ធានាសុវត្ថិភាពដល់តំបន់ប្រេង នៅទូទាំងប្រទេសស៊ីរី ជាពិសេសនៅភាគខាងកើត។ ទោះបីជាយ៉ាងណាក្តីមន្រ្តី សហរដ្ឋអាមេរិកមួយចំនួនបាននិយាយថានឹងមានជាការ លើកឡើងនូវសំណួរជាច្រើន ពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ថា តើកងទ័ពសហរដ្ឋអាមេរិក អាចបើកការវាយប្រហារ ប្រឆាំងនឹងកងទ័ពស៊ីរីរុស្ស៊ីឬកងកម្លាំងផ្សេងទៀតឬទេ ប្រសិនបើពួកគេគំរាមកំហែងដល់ប្រេង។ គួរឲ្យដឹងដែរថា ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំមួយកាលពីថ្ងៃសុក្ររវាងលោក ត្រាំ និងមេទ័ពការពារជាតិរបស់លោកដែលកន្លងមកបានបន្តវត្តមាន កងទ័ពសហរដ្ឋអាមេរិករាប់រយនាក់ នៅក្នុងប្រទេសស៊ីរីទាំងដែលលោកត្រាំមុន នោះបន្តិចបានបញ្ជាក់ថា នឹងដកទ័ពអាមេរិកចេញឲ្យអស់ពីស៊ីរីក្តី។ ស្ថិតនៅក្នុងផែនការថ្មីនេះ កងទ័ពអាមេរិកនឹងមានវត្តមាននៅលើទឹកដីមួយភាគធំដែល គ្រប់គ្រងដោយក្រុមយុទ្ធជនឃឺដស៊ីរីដែលលាតសន្ធឹងជិត ៩០ ម៉ៃល៍ ពីតំបន់ Deir el-Zour ដល់ al-Hassakeh ប៉ុន្តែទំហំពិតប្រាកដរបស់វា នៅមិនទាន់អាចកំណត់បាននៅឡើយ៕ ប្រែសម្រួល: ស៊ុន លី
បរទេស: មេដឹកនាំអ៊ីស្លាម ជនជាតិប៉ាគីស្ថានម្នាក់ដែលបានដឹកនាំក្រុមអ្នកគាំទ្ររាប់ពាន់នាក់ ចូលរដ្ឋធានីនិងទាមទារអោយលោកImran Khanលាលែងពីតំណែងនោះបានធ្វើការប្តេជ្ញាសាជាថ្មីថា នឹងបន្តការធ្វើបាតុកម្មរបស់គាត់ នៅថ្ងៃចន្ទបន្ទាប់ពីនាយករដ្ឋមន្រ្តីរូបនេះ ព្រងើយកន្តើយនឹងពេលវេលាកំណត់ ៤៨ ម៉ោងរបស់គាត់។ លោកMaulana Fazlur Rehman ជាបព្វជិតម្នាក់និងជាប្រធានគណបក្សអ៊ីស្លាម ធំជាងគេរបស់ប្រទេសនេះ បានចោទប្រកាន់លោក Khan ថាបានកាន់អំណាចកាលពីឆ្នាំមុន ដោយមានជំនួយពីយោធា ដែលបានគ្រប់គ្រងប្រទេសប៉ាគីស្ថានអស់ រយៈពេលប្រហែលពាក់កណ្តាលប្រវត្តិសាស្ត្រទៅហើយនោះ។ ជាការឆ្លើយតបផងដែរនាពេល កន្លងមកលោកនាយរដ្ឋមន្ត្រីKhan និងក្រុមយោធាបានបដិសេធ ចំពោះការចោទប្រកាន់ដែលបានកើតឡើងតាំងពីការបោះឆ្នោតខែកក្កដាឆ្នាំ ២០១៨ នោះរួចរាល់ទៅហើយ។មកដល់ពេលនេះគេមិនទាន់ដឹង ច្បាស់ទេថាតើលោកRehman នឹងអាចរក្សាទុកអ្នកគាំទ្រ របស់ខ្លួននៅទីក្រុងអ៊ីស្លាម៉ាបាដ រហូតដល់ពេលនណាទេ៕ ប្រែសម្រួល: ស៊ុន លី
ភ្នំពេញ៖ សាលាឧទ្ធរណ៍សម្រេចដោះលែង ទណ្ឌិត ថោង សារ៉ាត់ អ្នកមានដ៏ស្តុកស្តម្ភ និង បក្ខពួក៣នាក់ អោយមានសេរីភាពឡើងវិញ ក្រោយជាប់ពន្ធនាគារជិត៥ឆ្នាំ ពាក់ព័ន្ធករណីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែស៊ីម៉ង់ត៍សញ្ញាត្បូងពេជ្រ កាលពីចុងឆ្នាំ២០១៤ ។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ កាលពីថ្ងៃទី៦ខែវិច្ឆិកា ។ ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េង ជឺ ដ៏កក្រើករាជធានីភ្នំពេញនេះ បានកើតឡើង កាលវេលាម៉ោង៧៖១៨នាទីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈពេល លោកឧកញ៉ាចុះពីរថយន្ត ឡិចស៊ីស៥៧០ ដើម្បីទៅទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ អ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងថាក្រុមប្រឹក្សាជំនុំជម្រះ បានជំនុំជម្រះលើសំណុំរឿង ព្រហ្មទណ្ឌលេខ ៧២៣ ចុះថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០១៩អស់រយៈពេល ៥លើក ដែលមានជនជាប់ចោទឈ្មោះ ១- ថោង សារ៉ាត់ ២- សៀង វាសនា ៣- កួយចាន់ថុល ៤- មាសសម្បត្តិ ហៅ ទូច និង ៥- ឈ្មោះ ឃុន ចិត្រា ដែលត្រូវបានជាប់ចោទពីបទ ផ្ដើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨ , មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌអំពើ ឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២៩ មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ។ តាមរយៈសវនាការនេះ ក្រោយពីបានពិនិត្យសំណុំរឿង និងលទ្ធផលនៃការសួរតទល់ នាពេលសវនាការនឹងភស្តុតាង ក្រុមប្រឹក្សាជំនុំជម្រះយល់ថា មានភាពចាំបាច់ត្រូវធ្វើការអង្កេតបន្ថែមដើម្បីជាប្រយោជន៍យុត្តិធម៌ នៃសំណុំរឿង និងបានសម្រេចចាត់របៀបស៊ើបអង្កេត ហើយក្នុងអំឡុងពេលនៃកិច្ចស៊ើបអង្កេតនេះ មេធាវីការពារក្តីរបស់ជនជាប់ចោទ ៤រូប បានដាក់ពាក្យសុំនៅ ក្រៅឃុំបណ្តោះអាសន្ន និងមានការបញ្ជាក់ពីមូលហេតុ ជាអំណះអំណាង ។ អ្នកនាំពាក្យសាលាឧទ្ធរណ៍ បន្តថា ការបើកការស៊ើបសួរបន្ថែម អាចត្រូវការរយៈពេល យូរបន្ថែមទៀត ដោយសារសំណុំរឿងនេះមានលក្ខណៈស្មុគស្មាញ ព្រមជាមួយគ្នានេះកម្រិតនៃភស្តុតាងទាក់ទងនឹងជនជាប់ចោទ ដែលបានដាក់ពាក្យសុំនៅមានកម្រិតហើយក្រុមប្រឹក្សាយល់ថា ការអោយនៅក្រៅឃុំបណ្តោះអាសន្ននេះ ដោយសារពុំមានតម្រុយភស្តុតាងណាមួយ ដែលបញ្ជាក់ពីមូលហេតុចាំបាច់នៃការឃុំខ្លួន បណ្តោះអាសន្នតាមមាត្រា ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌទេ។ ក្នុងចំណោមជនជាប់ចោទទាំង ៤នាក់នេះក៏មានជនជាប់ចោទដែល មានសុខភាពទ្រុឌទ្រោម គប្បីមានភាពងាយស្រួលក្នុងការថែទាំព្យាបាល ដោយពេទ្យជំនាញឯកទេសផងដែរ ។ ការដោះលែងឲ្យនៅ ក្រៅឃុំបណ្តោះអាសន្ននេះ ត្រូវបានជំនួសដោយការដាក់ឲ្យ ជនជាប់ចោទស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការតាមលក្ខខណ្ឌចំពោះជនជាប់ចោទឈ្មោះ ១- ថោង សារ៉ាត់ ២- ហួយចាន់ថុល ៣- មាស សម្បត្តិ ហៅ ទូច និង ៤- ឈ្មោះឃុន ចិត្រា ដូចខាងក្រោម ៖ ១- ជនជាប់ចោទមិនត្រូវចាកចេញ ពីព្រះរាជាណាចក្រកម្ពុជា ដោយមិនមានការអនុញ្ញាតពីតុលាការ ។ ២- ហាមផ្លាស់ប្តូរលំនៅដ្ឋាន ។ ៣- ត្រូវបង្ហាញខ្លួននៅការិយាល័យ ស្នងការនគរបាលរាជធានីភ្នំពេញរៀងរាល់ សប្តាហ៍ទី១រៀងរាល់ខែ ។ ៤- ចូលបង្ហាញខ្លួនតាមការ កោះហៅរបស់តុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ចដែល ចាត់តាំងដោយតុលាការ ។ ការសម្រេចរបស់សាលាឧទ្ធរណ៍បែបនេះ ដោយផ្អែកទៅលើមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញ មាត្រា ២០៣មាត្រា ២០៥ មាត្រា ២២០មាត្រា ២២៣ មាត្រា ២២៦ មាត្រា ៣០៧ មាត្រា ៣៨៧ មាត្រា ៣៩៦នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ សូមបញ្ជាក់ថា លោក ថោង សារ៉ាត់ អ្នកមានស្តុកស្តម្ភនិងអង្គរក្ស៤នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ ពន្ធនាគារអស់មួយជីវិត ករណីបាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ ថៅកែស៊ីម៉ង់សញ្ញាត្បូង ។ ប៉ុន្តែក្រោយសំណុំរឿង ដល់សាលាឧទ្ធរណ៍ ក៏មានការសម្រេចដោះលែងអោយ នៅក្រៅឃុំបណ្តោះអាសន្នតែម្តង ៕ ដោយ៖ គិរី
ភ្នំពេញ: នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ដែលកម្មវិធីនេះប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោហ៊ុនសែនបានឲ្យដឹងថា ពិធីនេះ គឺមានការចូលរួមពីមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា ជាពិសេសមន្ត្រីនៃក្រសួងផែនការ និងដៃអភិវឌ្ឍន៍នានាផងដែរ។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះ ត្រូវបានរៀបចំឡើងបន្តពីផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ដែលត្រូវបានចប់អាណត្តិនាចុងឆ្នាំ២០១៨ ក្នុងនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ មានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយ អាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់នៅក្នុង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា៕
អភិបាលរាជធានីភ្នំពេញ ជូនដំណឹងឲ្យបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក
អាជ្ញាធរភ្នំពេញ ឲ្យពលរដ្ឋចូលរួមថែរក្សា អនាម័យ បរិស្ថាន នៅថ្ងៃអុំទូក