ភ្នំពេញ៖ កងកម្លាំងប្រតិបត្តិការ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នឹងមានការដង្ហែក្បួនហ្វឹកហាត់ ដោយចេញដំណើរពីមុខ ស្នងការដ្ឋាននគរបាលខេត្តកោះកុង ឆ្ពោះទៅកាន់ព្រំដែនអន្តរជាតិ ចាំយាម ។ ការដង្ហែក្បួននេះរដ្ឋបាលខេត្តកោះកុង បានស្នើដល់ប្រជាពលរដ្ឋ ក៏ដូចជាសាធារណជន សូមចូលរួមគាំទ្រការដង្ហែក្បួនហ្វឹកហាត់នេះផង ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកោះកុង ការបញ្ចេញកងកម្លាំងប្រតិបត្តិការនេះ គឺដើម្បីត្រៀមរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងពីធីខួបអនុស្សាវរីយ៍...
ភ្នំពេញ៖ សមត្ថកិច្ចនគរបាល ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចាប់ខ្លួន លោក ហែម ញូដេលី អាយុ៥៣ឆ្នាំ ជាជំទប់ទី២ របស់អតីតគណបក្សសង្គ្រោះជាតិ នៅឃុំកាហែង ស្រុកសំរោងទង ពីបទ «រួមគំនិតក្បត់» ប្រព្រឹត្តនៅក្នុងកាលពីអំឡុងខែសីហា ដល់ខែវិច្ឆកា ៕
ភ្នំពេញ ៖ សមត្ថកិច្ចម៉ាឡេស៊ី បានចាប់ និងឃុំខ្លួនអតីតសកម្មជន គណបក្សសង្គ្រោះជាតិ ២នាក់ ក្នុងពេលពួកគេ កំពុងរង់ចាំធ្វើដំណើរ តាមយន្តហោះ ពីប្រទេសម៉ាឡេស៊ីឆ្ពោះ ទៅកាន់ប្រទេសថៃ ។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ អតីតសកម្មជន បក្សប្រឆាំងនេះ មានឈ្មោះ ហេង...
បរទេស៖ គណបក្សកុម្មុយនិស្តចិន តាមសេចក្តីរាយការណ៍ បាននិយាយនោថ្ងៃអង្គារនេះថា ប្រទេសចិននឹងគោរពយ៉ាងពេញទំហឹង ចំពោះផ្លូវជីវិតនិងប្រព័ន្ធសង្គម របស់កោះតៃវ៉ាន់ នៅពេលដែលវាត្រូវបាន បង្រួបបង្រួម មានសន្តិភាព និងសន្តិសុខជាតិត្រូវបានការពារ។ នៅក្នុងសេចក្តីរាយការណ៍មួយ ស្តីពីការសម្រេចចិត្ត ដែលធ្វើឡើង នៅក្នុងកិច្ចប្រជុំដ៏សំខាន់ នៃថ្នាក់ដឹកនាំបក្ស កាលពីសប្ដាហ៍មុន គណបក្សកុម្មុយនិស្តចិន បាននិយាយថា “ក្រោមការសន្យា ធានានូវអធិបតេយ្យភាព សន្តិសុខ...
បរទេស: នៅថ្ងៃអង្គារទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មន្ត្រីជាន់ខ្ពស់មួយរូប របស់ប្រទេសតួកគី បានអះអាងថា កងកម្លាំងតួកគី នៅភាគខាងជើង ប្រទេសស៊ីរី បានចាប់ខ្លួន បានប្អូនស្រី របស់លោក Abu Bakr al-Baghdadi ដែលជាមេដឹកនាំក្រុមរដ្ឋអ៊ីស្លាម ដែលត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់ របស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុននោះ។ មន្ត្រីបាននិយាយ...
ភ្នំពេញ ៖ តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សម រង្ស៊ី បានបង្ហាញសំបុត្រយន្តហោះ និងប្រកាសថា នឹងចេញដំណើរពីទីក្រុងប៉ារីស ប្រទេសបារាំងនាថ្ងៃ៧ វិច្ឆិកា ហើយនឹងទៅដល់ប្រទេសថៃ៨ វិច្ឆិកា ដើម្បីត្រៀមទៅដល់ប្រទេសកម្ពុជា ថ្ងៃ៩ វិច្ឆិកា ខាងមុខនេះ៕
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្ពុជាប្រឈមជាមួយព្យុះណាគ្រី បណ្ដាលឲ្យបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ ជាបន្តបន្ទាប់។ សេចក្តីជូនដំណឹងបញ្ជាក់ថា សម្ពាធទាបសកម្មដែលស្ថិតនៅក្បែរប្រទេសវៀតណាម អស់រយៈពេល២-៣ ថ្ងៃមកហើយ បានបង្កើនឥទ្ធិពលទៅជាវិសម្ពាធ (TD) បច្ចុប្បន្នកើនឥទ្ធិពលទៅជាព្យុះទី ២៤ ឈ្មោះ...
ភ្នំពេញ៖ ដោយមើលឃើញការ អភិវឌ្ឍន៍យ៉ាងគំហុកនិងកំណើនប្រជាពលរដ្ឋមានការ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយបញ្ហាទឹកស្អាតក៍ជា តម្រូវការចាំបាច់មួយផងដែរនោះ ប្រទេសបារាំង តាមរយៈ លោកស្រី EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបង្ហាញអំពីគោលបំណងចង់ វិនិយោគ លើវិស័យទឹកស្អាត នៅខេត្តព្រះសីហនុ។ នេះបើយោងតាមហ្វេសប៊ុក របស់រដ្ឋបាលខេត្តព្រះសីហនុ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី EVA NGUYEN BINH មានប្រសាសន៍ថា លោកស្រីមកខេត្តព្រះសីហនុ ២ឆ្នាំកន្លងមកហើយ មកដល់បច្ចុប្បន្ន ខេត្តមានការអភិវឌ្ឍន៍លឿន គោលបំណងនៃដំណើរទស្សនកិច្ច មកខេត្តព្រះសីហនុ ទៅពិនិត្យមើល តំបន់មួយចំនួន មានដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងកោះឬស្សី ដែលជាគម្រោងវិនិយោគ របស់បារាំង ព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ អភិវឌ្ឍដោយសហគ្រាសបារាំង និងគម្រោងអភិវឌ្ឍ នៅក្នុងខេត្តព្រះសីហនុ ។ លោកស្រី គូសបញ្ជាក់ថា “ភ្នាក់ងារអភិវឌ្ឍបារាំង បានសហការជាមួយកម្ពុជា លើគម្រោងទឹកស្អាត នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ហើយក៍ចង់មកវិនិយោគទឹកស្អាត នៅខេត្តព្រះសីហនុ ដោយសារកំណើនប្រជាពលរដ្ឋ មានការកើនឡើង និងការអភិវឌ្ឍយ៉ាងលឿន បញ្ហាទឹកស្អាតក៍ជាតម្រូវការចាំបាច់មួយផងដែរ”។ ជាការឆ្លើយតបលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា កម្ពុជា និងបារាំងមានទំនាក់ទំនង ការទូតជាប្រវត្តិសាស្ត្រ មកដល់បច្ចុប្បន្ន កិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ។ សម្រាប់ខេត្តព្រះសីហនុ មានសមិទ្ធផលរបស់បារាំង ដូចជាទំនប់ប៊ុលឌែ នៅក្នុងស្រុកព្រៃនប់ មានសារៈសំខាន់ណាស់ សម្រាប់ឱ្យប្រជាកសិករ ធ្វើកសិកម្មលើផ្ទៃដី ១៥.០០០ហិកតាដោយសារតែរដូវវស្សា មានជំនន់ទឹកភ្លៀង ធ្វើឱ្យទំនប់នេះមាននូវការខូចខាត នៅកន្លែងមួយចំនួនម្យ៉ាងទៀត ទំនប់បងដេរនេះ មានសភាពចាស់ទ្រុឌទ្រោម ដែលកន្លងមកក្រសួងធនធានទឹក បានធ្វើការជួសជុល ជូនប្រជាពលរដ្ឋប្រើប្រាស់ ។ បច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅតាម សងខាងទំនប់ ម្យ៉ាងទៀតទំនប់ប៊ុលឌែ ខណ្ឌទឹកប្រៃ កុំឱ្យហូរចូលស្រែប្រជាកសិករ និងជាផ្លូវធ្វើចរាចរដឹកជញ្ជូនផលិតផលកសិកម្ម យ៉ាងសំខាន់ និងសំណូមពរឱ្យស្ថានទូតបារាំង ជួយគាំទ្រ ក្នុងការជួសជុលទំនប់ នេះបន្តទៀត ។ លោកអភិបាលខេត្តបានជម្រាបជូន ពីកត្តាភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្ត មានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ កោះ ៣២ដែលរាជរដ្ឋាភិបាល បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ច គំរូពហុបំណង ដែលមនបណ្ដាញគមនាគមន៍ តភ្ជាប់មានកំពង់ផែទឹកជ្រៅ ផ្លូវដែក ផ្លូវគោកមផ្លូវអាកាស កំពុងសាង សង់ផ្លូវល្បឿនលឿន និងអាចរួចរាល់នៅចុងឆ្នាំ២០២២ ។ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើសម្បទានព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ទៅឱ្យក្រុមហ៊ុនបារាំង ក្នុងកិច្ចសហប្រតិបត្តិការ ជំរុញអភិបាលកិច្ចបច្ចុប្បន្នមានប្រជពលរដ្ឋ មករកស៊ីនៅខេត្តព្រះសីហនុ បង្កើតជាក្លឹប ភោជនីយដ្ឋាន។ លោកអភិបាលក៏បាលក៏បានឲ្យដឹងបន្ថែមផងដែរថា នៅ៩ខែដើមឆ្នាំ២០១៩នេះ ភ្ញៀវទេសចរបារាំង មកកាន់ខេត្តព្រះសីហនុ មានចំនួនជាង១ម៉ីននាក់ បើធៀបនឹង ៩ខែ ២០១៨ កើន២,៥ភាគរយ ។ ដោយសារការអភិវឌ្ឍរយៈពេល ៣ឆ្នាំចុងក្រោយនេះ ធ្វើឲ្យផ្លូវថ្នល់រងការខូចខាតយ៉ាងច្រើន ដោយសារការដឹកជញ្ជូន ធ្វើឱ្យផ្លូវថ្នល់មិនអាចធានាបាន ដែលរាជរដ្ឋាភិបាលបានបញ្ចេញថវិកា ធ្វើការជួសជុលកែលម្អ ពង្រីកបន្ថែម គ្រោបើក ការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ជាចុងក្រោយ លោកគួច ចំរើន បានថ្លែងអំណរគុណ លោកស្រី EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំង ដែលបានអញ្ជើញមកធ្វើ ទស្សនកិច្ចខេត្តព្រះសីហនុ និងស្នើសុំឱ្យរដ្ឋាភិបាលបារាំង បន្តគាំទ្រសន្តិភាពនៅកម្ពុជា ដើម្បីការអភិវឌ្ឍ និងការរស់នៅប្រកបដោយសុខដុមរម្យនីយកម្ម ៕ ដោយ៖ បាន ធារ៉ូ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ ដែលប្រារព្ធធ្វើឡើង នៅខេត្តសៀមរាប។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ នឹងត្រូវធ្វើឡើងក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់»។ សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ មានរយៈពេលពីរថ្ងៃនេះ នឹងមានការអញ្ជើញចូលរួមពី អគ្គព្រះរាជអាជ្ញាអគ្គរដ្ឋអាជ្ញាឬប្រធានប្រតិភូមកពីបណ្តាប្រទេលស នៃសមាគមអាស៊ាន និងប្រទេសចិនផងដែរ៕
បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី៥ខែវិច្ឆិកានេះបានឲ្យដឹងថា បុរសវ័យ២៧ឆ្នាំម្នាក់ដែលត្រូវបានគេជឿជាក់ថា ជាមនុស្សដែលមានគំនិតប្រឆាំង នឹងសាសនាអ៊ីស្លាមម្តងហើយម្តងទៀត កាលពីពេលកន្លងមកនោះត្រូវ បានចាប់ខ្លួនដោយ FBI។ ប្រភពដដែលបានសរសេរទៀតថា បុរសរូបនេះក៏ត្រូវបានគេរកឃើញថាផងដែរ កំពុងស្ថិតក្នុងផែនការបំផ្ទុះគ្រាប់បែកនៅសាលាសាសនា នៃជនជាតិជ្វីហ្វមួយនៅរដ្ឋខូឡូរ៉ាដូសហរដ្ឋអាមេរិក។ FBI បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាលោក Richard Holzer អតីតសមាជិកក្រុម Ku Kulux Klan ដែលមានផែនការបំផ្ទុះសាលាប្រជុំ Pueblo ភាគខាងត្បូងនៃក្រុង Denver កាលពីថ្ងៃអាទិត្យត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ។ យោងតាមឯកសារភស្តុតាង របស់តុលាការដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទម្សិលមិញFBI បានរកឃើញ Holzer តាមរយៈបណ្តាញហ្វេសប៊ុក ហើយបានជួបជាមួយគាត់នៅថ្ងៃទី ៣១ ខែតុលានិងថ្ងៃទី១ ខែវិច្ឆិកាក្នុងអំឡុងពេលនោះ Holzer បានបញ្ជាក់ម្តងហើយម្តងទៀតថា គាត់បានត្រៀមឆ្លងកាត់ការវាយប្រហារនេះ ហើយបន្ទាប់មកភ្នាក់ងារទាំងនោះបានផ្តល់ គ្រឿងផ្ទុះក្លែងក្លាយដល់Holzerដើម្បីជាឡេសអាចចូលទៅដល់ ក្បែរបុរសរូបនេះ៕ ប្រែសម្រួល: ស៊ុន លី